សារព័ត៌មានមហាខ្មែរ

ក្តៅៗ!៖ ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក សម្រេចចុះចេញតំណែង និងឈប់ធ្វើនយោបាយ

33

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាណូយ៖ នៅថ្ងៃអង្គារនេះ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមឱ្យលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទាំងពីតំណែងជាសមាជិកនៅក្នុងការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាមការស្នើរបស់លោកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការកោះប្រជុំវិសាមញ្ញមួយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍ថា ក្នុងនាមជាមេដឹកនាំ លោក ហ៊្វុក បានបណ្តោយឱ្យមន្រ្តីរដ្ឋាភិបាលមួយចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះរួមមានទាំងឧបនាយករដ្ឋមន្រ្តី២រូប ហើយនិងរដ្ឋមន្រ្តី២រូប ប្រព្រឹត្តទង្វើ ខុ.ស ឆ្គងផ្សេងៗ ដែលបានបង្កឱ្យមានផល វិ បា.ក ធ្ង .ន់ ធ្ងរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីថ្លែងការណ៍ខាងលើបានបន្តថា ឧបនាយករដ្ឋមន្រ្តីវៀតណាមទាំង២រូប ត្រូវបានដកហូតតំណែង ខណៈរដ្ឋមន្រ្តី២រូប និងមន្រ្តីមួយចំនួនផ្សេងទៀត កំពុង ប្រ ឈ.ម ការ ចោ.ទ ប្រកាន់បទ ល្មើ.ស ព្រហ្ម ទ .ណ្ឌ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយដោយដឹងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួន លោក ហ៊្វុក បានសម្រេចចិត្តដាក់ពាក្យលាលែងពីតួនាទីទាំងអស់ ហើយចូលនិវត្តន៍ពីនយោបាយតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា លោក ង្វៀន សួនហ៊្វុក ដែលមានវ័យ៦៩ឆ្នាំ គឺជាសមាជិកនៅក្នុងគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនិស្ត នៅក្នុងការិយាល័យនយោបាយ និងនៅក្នុងរដ្ឋសភាជាច្រើនអាណត្តិមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ លោក គឺជាប្រធានគណៈកម្មាធិការប្រជាជនប្រចាំខេត្តក្វាងណាំ (Quang Nam)។ ក្រោយមក លោក ហ៊្វុក ត្រូវបានតែងតាំងជា ប្រធានការិយាល័យរដ្ឋាភិបាល នៅឆ្នាំ២០០៦

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងជាឧបនាយករដ្ឋមន្រ្តីនៅឆ្នាំ២០១១ មុនក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៦។ ជាចុងក្រោយ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០២១៕

អត្ថបទទាក់ទង