សារព័ត៌មានមហាខ្មែរ

ការស្ទង់មតិ៖ កូនស្រីពៅអាយុ៣៦ឆ្នំា របស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាំមុខគេក្នុងការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីថៃ

4

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(បាងកក)៖ ក្នុងការស្ទង់មតិបឋមនៅមុនការបោះឆ្នោត ឆ្នាំ២០២៣ របស់ប្រទេសថៃ បានបង្ហាញថា កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ប ណ្តេ.ញ ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាឆ្នាំ២០០៦

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកំពុងនិរទេសខ្លួន បានលេចមុខជាបេក្ខជននាំមុខគេសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ផែតងតាន ស៊ីវ៉ាត្រា (Paetongtarn Shinawatra) ដែលជាកូនពៅរបស់លោកថាក់ស៊ីន មានអាយុ ៣៦ឆ្នាំ ទទួលការគាំទ្រ ២១.៦% នៃអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិ ខណៈមនុស្សប្រមាណ២៤% នៃការស្ទង់មតិនេះនៅមិនទាន់សម្រេចចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) បានធ្វើការស្ទង់មតិលើមនុស្សចំនួន ២,៥០០នាក់ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា បង្ហាញថាគណបក្សភឿថៃបាននាំមុខការស្ទង់មតិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាគណបក្សដែលទទួលបានការពេញចិត្ត ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ៣៤.៤%។ បន្ទាប់មកអ្នកមិនទាន់រើសយកគណបក្សនយោបាយណាមួយ មាន ២៤%។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ គណបក្ស Move Forward ជាគណបក្សប្រឆាំងដែលផ្តោតលើយុវជន ទទួលបាន ១៣,៦%។ ចំណែក គណបក្ស ប៉ាឡាង ប្រ៉ាឆារ៉ាត់ (Palang Pracharat) របស់ លោក ប្រាយុទ្ធ ចាន់អូចា ឈរ នៅ លំដាប់ ទី ៥ ដោយ មាន អ្នក ឆ្លើយ តប ត្រឹម៥,៦% ប៉ុណ្ណោះ៕

អត្ថបទទាក់ទង