ហោរាចារ្យ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ១​ជីវិត​នៃ​អ្នក​ឆ្នាំ​ទាំង​៥​នេះ​យ៉ាងតិច​ជួប​ប្រាក់​លាន​បី​ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហោរាចារ្យ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា បណ្តា​ពង្ស​ឆ្នាំ​ទាំង​១២​មាន​តែ​អ្នក​កើត​ឆ្នាំ​៥​ប៉ុណ្ណោះ​ដែល​មាន​លាភ​មានសំណាង​ល្អ​លុយ​ហូរ​ចូល​វាល់​លាន​ស្រោចស្រព​ជីវិត​ពួក​គេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល​តាម​តម្រា​ចារ​ថា​មហា​ឆ្នាំ​ទាំង​៥​នេះ​ក្នុង​មួយ​ជីវិត​របស់​ពួក​គេ​យ៉ាងតិច​មានសំណាង​បាន​ជួប​ប្រាក់​លាន​ដុល្លារ​បី​ដង លេខ​ហេង​៣៥៩ ពណ៌​នាំ​សំណាង បៃតង ប្រផេះ ខៀវ និង​ពណ៌​មាស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំជូត កំពូល​ហោរ​ប្រាប់​ថា ក្នុង​មួយ​ជីវិត​របស់​ឆ្នាំ​ស្តេច​កណ្តុរស​នេះ យ៉ាងតិច​មាន​លាភ​ធំ​ចំនួន​៣​ដង​ក្នុង​ជីវិត ដោយ​ធ្វើ​ឲ្យ​ចំណូល​របស់​គេ​ខ្ពស់​ខ្លាំង​ណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ពិសេស​គេ​មាន​និស្ស័យ​ខ្ពស់​ជាមួយនឹង​អ្នក​ដទៃ ដោយ​មាន​អ្នក​តាម​ជួយ​ជ្រោមជ្រែង​គ្រប់កន្លែង ធ្វើ​ឲ្យ​គេ​អាច​ទទួល​បាន​ជោគជ័យ​គ្រប់ពេល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំមមី សេះស​នាំ​សំណាង ប្រសិនជា​អ្នក​កើត​ឆ្នាំមមី ហើយ​កើត​ចំ​ខែ​១២​ទៀត នោះ​វាសនា​អ្នក​មិនធម្មតា​ឡើយ បើ​មិន​ក្លាយជា​សេដ្ឋី ក៏​អាច​ចំណេញ​បាន​ប្រាក់​ខ្ពស់​ពីមុខរ​បរដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះ​ជីវភាព​របស់​អ្នក​នឹង​មិន​ដូច​ពី​មុន​ឡើយ​ពិតជា​ប្រសើរ​ខ្ពង់ខ្ពស់​ពេក​ពិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំច មហា​សុនខ​ទេវតា បុគ្គល​ដែល​កើត​ក្នុងឆ្នាំនេះ​ជា​មនុស្ស​ដែល​អាច​ទ្រាំ​នឹង​ភាព​លំបាក​បាន ដោយ​ធ្វើ​ឲ្យ​ជីវិត​របស់​គេ​ក៏​មិនធម្មតា​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ពិសេស​ទេវតា​ទ្រព្យ​នឹង​តាម​ជួយ​គេ​ជា​និច្ច ធ្វើ​ឲ្យ​គេ​មាន​លុយ​ចាយ​រហូត​ដល់​ចាស់​ក៏​មិន​ងាយ​ចាយ​អស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំរោង នាគរាជ​មាន​ឫទ្ធិ បុគ្គល​ដែល​កើត​ក្នុងឆ្នាំនេះ​កើតមក​ផ្ទះ​របស់​គេ​មិនសូវ​ផ្តល់​អ្វី​ច្រើន​ដល់​គេ​ឡើយ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ដល់​វ័យ​កាន់តែ​ធំ​នឹង​អាច​កែប្រែ​ខ្លួន​បាន ដោយ​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ល្អ​ប្រសើរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​មួយ​ជីវិត​របស់​គេ​យ៉ាងតិច​មានទ្រព្យ​ធំ​៣​ដង​ចូល​មក​ក្នុង​ជីវិត​របស់​គេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំរកា មាន់​មាស​មាន​សំណាងល្អ លាភ​ផ្នែក​ការងារ និង​មុខរបរ​របស់​បុគ្គល​ដែល​កើត​ក្នុងឆ្នាំនេះ​នឹង​អាច​ឡើង​ខ្ពស់​ក្នុង​ពេល​ណាមួយ ដោយ​ធ្វើ​ឲ្យ​គេ​កើប​បានទ្រព្យ​រាប់​លាន​ចូល​មក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះ​អ្នក​គួរតែ​ក្តាប់​ឱកាស​ឲ្យ​ជាប់ នោះ​អ្នក​នឹង​អាច​ក្លាយជា​អ្នកមាន​មួយ​រូប​យ៉ាង​ងាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង