សាកមើលទៅដឹងហើយ! លោកគ្រូចិនសែដ៏ល្បីឈ្មោះបានបង្ហាញអំពីក្បូនមើលបាតដៃ៤ប្រភេទ ជាបាតដៃកាន់លុយមួយជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្បួនតម្រាចារមកថា បាតដៃបានប្រាប់យើងឱ្យដឹងពីចរិតលក្ខណៈ និងជោគវាសនារបស់មនុស្សគ្រប់រូប ប៉ុន្តែអ្នកដែលមានខ្សែបាតដៃទាំងបួនប្រភេទនេះមានលក្ខណៈពិសេសជាងគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមក្បួនទស្សន៍ទាយបាតដៃ មនុស្សដែលមានបាតដៃបួនបែបនេះគឺមានញាណពិសេសប្លែកគេតាំងពីកំណើតមក និងជាដៃគូដ៏អស្ចារ្យក្នុងការងារ និងមុខជំនួញទាំងឡាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុនេះប្រសិនបើអ្នកមានប្រភេទបាតដៃដូចបាតដៃទាំង៤ប្រភេទខាងក្រោមនេះណាមួយ ក៏អ្នកមានសំណាងពេញមួយជីវិតដែរ អ្វីដែលសំខាន់គឺ សំណាងទាំងការងារ ទាំងលុយកាក់ មិនពិបាករក មិនចេះខ្វះខាតនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-មនុស្សដែលមានម្រាមដៃកណ្តាលវែង គឺជាមនុស្សដែលខ្ជាប់ខ្ជួនក្នុងការស្វែងរកសំណាង និងមានអំណាចច្រើន ។ ពួកគេនឹងមានអនាគតល្អប្រសើរ ជួបតែភាពរុងរឿងពេញមួយជីវិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលនេះនឹងកំណត់គោលដៅវែងឆ្ងាយសម្រាប់ខ្លួនឯងច្បាស់លាស់ ដូច្នេះពួកគេទទួលបានជោគជ័យយ៉ាងយ៉ាងត្រចះត្រចង់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-មនុស្សដែលមានស្បែកបាតដៃមានសាច់ពេញ និងទន់ អ្នកដែលមានបាតដៃសុទ្ធតែសាច់ជាមួយនឹងភាពទន់ល្មើយ ដែលអាចបត់បែនបានងាត ជាធម្មតាគឺជាមនុស្សដែលមានសុខភាពល្អ និងមានឆន្ទៈខ្លាំងជាងមនុស្សទូទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សទាំងនេះតែមានឆន្ទៈកំណត់គោលដៅច្បាស់លាស់នៅក្នុងដំណើរជីវិត ពួកគេប្រាកដជានឹងសម្រេចបានយ៉ាងឆាប់នូវផលល្អក្នុងការងារផ្សេងៗ ដូច្នេះពួកគេនឹងទទួលបានជោគជ័យក្នុងជីវិតយ៉ាងងាយ និងមានជីវិតដែលពេញលេញទៅដោយសំណាងល្អក្រៃលែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣-មនុស្សដែលមានបាតដៃពណ៌ក្រហមស្រាល ឬផ្កាឈូក អ្នកដែលមានបាតដៃប្រភេទនេះនឹងបង្ហាញពីសុខភាពល្អ ឈាមរត់បានល្អ តែយ៉ាងណាមិញ សម្រាប់បាតដៃប្រភេទនេះ មិនត្រឹមតែបញ្ជាក់ពីសុខភាពអ្នកប៉ុណ្ណោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាថែមទាំងបង្ហាញពីសំណាងកកើនយ៉ាងច្រើនផងដែរ ។ សម្រាប់អ្នកដែលមានដៃបែបនេះ ទាំងអាជីពការងារ ទាំងចំណូលចូលកាក់កបកើនល្អណាស់ ចំពោះស្នេហាក៏រលូនខ្លាំងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤-មនុស្សដែលមានបាតដៃមានសំណើមជានិច្ច ជាបាតដៃដែលមានខ្យល់ចេញចូលល្អ សម្រាប់មនុស្សដែលមានបាតដៃមានសំណើម មិនស្ងួត មិនប្រេះ ច្រើនតែជាមនុស្សដែលមានលាភចូលគ្រប់ច្រក ដូច្នេះពួកគេងាយនឹងទទួលបានជោគជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់អ្វីដែលពួកគេធ្វើ ។ លើសពីនេះ ភាគច្រើនគឺជាមនុស្សស្មោះត្រង់ ដូច្នេះមិនថាស្ថិតនៅទីណាទេ ពួកគេនឹងមានតែមនុស្សស្រឡាញ់ ចូលចិត្ត អាណិត រាប់អាន និងតែងតែជួយជ្រោមជ្រែងពួកគេគ្រប់កាលៈទេសៈ ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង