ត្រៀមខ្លួនហើយរឺនៅ អ្នកកើតឆ្នាំទាំងបួននេះ?? អានអត្ថបទនេះដើម្បីប្រការទុកមុន!
ការប្រកបរបរការងារប្រចាំថ្ងៃរបស់យើងម្នាក់ៗតែងតែពឹងផ្នែកលើការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់យើងខ្លះនិង សំណាងរបស់យើងខ្លះយកមកផ្គួបផ្សំគ្នា តែគប្បីចាំថាសំណាងនិងកើតមានបន្ទាប់ពីការខំប្រឹងតស៊ូ ពុះពាររបស់អ្នក។
ខាងក្រោមនេះជាការទស្សន៍ទាយបន្តិចបន្តួចតាមរយៈឆ្នាំកំណើតរបស់អ្នក៖
ឆ្នាំជូត៖ រាល់អាជីវកម្មឬកិច្ចការងារប្រកបរបរចិញ្ចឹមជីវិត នឹងដំណើរការដោយរលូនមិនមានឧបសគ្គអ្វីមករាំងស្ទះនោះទេ ហើយជំនួញរបស់អ្នកនឹងរីកចម្រើនខ្លាំងឡើងៗ ដោយការខិតខំប្រឹងប្រែងបន្ថែមបស់អ្នក។
រីឯទ្រព្យសម្បត្តិ មិនមានការខាតបង់ទៅលើការងារអ្វីមួយឡើយ ផ្ទុយមកវីញអ្នកនឹងទទួលបានប្រាក់ចំណេញច្រើនពីការវិនិយោគរបស់អ្នក។ ចំពោះសុខភាពផ្នែករាងកាយមានសភាពល្អប្រសើរ មិនមានជម្ងឺដង្កាត់ធ្ងន់ធ្ងរដែលបង្ករការព្រួយបារម្ភអ្វីឡើយ។
ឆ្នាំរោង៖ មុខរបររកស៊ីរបស់អ្នកមិនមានអ្វីជាបញ្ហាទេ ព្រោះរាសីរបស់អ្នកនៅក្នុងខែនេះគឺមានលាភសំណាងខ្ពស់ខាងផ្នែកទ្រព្យសម្បត្តិ ប្រាក់ចំណេញកើនឡើងជាបន្តបន្ទាប់។ ចំណែកឯសេចក្តីស្នេហាវិញ
មានភាពចុះសម្រុងគ្នាជាមួយដៃគូរ និង ចេះយល់ចិត្តគ្នា។ ចំពោះសុខភាពវិញ មិនសូវជាល្អប៉ុន្មានទេ ព្រោះអារម្មណ៍ និង ចិត្តចេះតែគិតច្រើន ខ្វាយខ្វល់ច្រើន ដូចនេះអ្នកគួរតែបន្ធូរអារម្មណ៍ឱ្យស្បើយពីទុក្ខកង្វល់ខ្លះ គួរកុំគិតច្រើន។
ឆ្នាំម្សាញ់៖ រាល់ការងារឬអាជីវកម្មរបស់អ្នកនឹងមានអ្នកចាំជួយតម្រែតម្រង់ឱ្យឈានដល់ត្រើយ នោះក៏ព្រោះតែអំពើល្អរបស់អ្នកទៅកាន់អ្នកដទៃ ជាពិសេសមានមិត្តភក្តិចាំគាំទ្រអ្នកជានិច្ច។
រីឯទំនាក់ទំនងស្នេហាវិញ នឹងវិលត្រឡប់មកភាពសុខដុមរមនាដូចដើមបន្ទាប់ពីមានភាពរកាំរកូសបន្តិចបន្តួចនៅក្នុងគ្រួសារ។ ចំពោះសុខភាពប្រចាំថ្ងៃរបស់អ្នក ត្រូវតែមានភាពប្រុងប្រយ័ត្នខ្ពស់បន្តិចទើបជាការល្អ។
ឆ្នាំរកា៖ សំណាងល្អក្នុងការប្រកបរបរប្រចាំថ្ងៃចាប់ផ្តើមលេចឡើងបន្តិចម្តងៗ មានន័យថាជំនួញរបស់អ្នកនឹងមានភាពរីកចម្រើន ភាពសម្បូរសប្បាយទ្រព្យសម្បត្តិកំពុងតែរត់មកកាន់ខ្លួនអ្នកកាន់តែច្រើន។
កត្តាខាងលើនេះបានធ្វើឱ្យអ្នករសាយអស់ទុកកង្វល់ ពិសេសសម្រស់របស់អ្នកនឹងប្រែជាស្អាតទ្វេដង។ ចំពោះសុខភាពអ្នកវិញ មានការព្រួយបារម្ភបន្តិច និងមានអារម្មណ៍ថាហត់នឿយបន្តិចតែប៉ុណ្ណោះ អ្នកគួរតែព្យាយាមលេងកីឡាខ្លះៗដើម្បីជំនួយដល់ប្រព័ន្ធរាងកាយរបស់អ្នក៕