សំណាងអស្ចារ្យកើតមានប្រាកដដល់ឆ្នាំច មមី និងថោះ អាទិត្យក្រោម ត្រៀមថង់ច្រកក្រដាសប្រាក់ធំ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច៖ ឆ្នាំច ចាប់ពីអាទិត្យក្រោយ អាចត្រៀមថង់ច្រកលុយបាន ព្រោះចូលច្រើនណាស់។ ជាពិសេស លាភក្រៅក៏សម្រុកមកដែរ ដោយធ្វើឲ្យអ្នកកើបលុយមិនចេះឈប់សោះ។ ដូចនេះ អ្នកនឹងសន្សំបានប្រាក់កាន់តែច្រើនតែម្តង។
ឆ្នាំមមី៖ ឆ្នាំមមី ក្នុងអាទិត្យក្រោយ អាចត្រៀមខ្លួនប្រមូលក្រដាសប្រាក់ធំបាន ព្រោះទេវតាទ្រព្យតាមជួយមួយទំហឹងតែម្តង។ ជាពិសេស ឲ្យតែចាប់ឱកាសជាប់ មិនខ្លាចថាមិនទទួលបានប្រាក់ចំណេញខ្ពស់ទេ។
ឆ្នាំថោះ៖ ឆ្នាំថោះ ចាប់ពីអាទិត្យក្រោយ នឹងមានផ្កាយសំណាងតាមជួយ ដោយជួយអ្នកឲ្យឡើងឋានៈ និងប្រាក់ខែបាន។ ជាពិសេស អ្នកក៏អាចរកលុយមកពីកន្លែងផ្សេងជាច្រើនផងដែរ។
ឆ្នាំកុរ៖ បុគ្គលដែលកើតក្នុងឆ្នាំកុរ ស្មោះត្រង់ ហើយមានចិត្តល្អ ថែមទាំងមានខួរក្បាលដែលឆ្លាតទៀតផង។ ជាពិសេស មិនថាជួបនឹងឧបសគ្គធំយ៉ាងណាទេ តែងតែដោះស្រាយបានទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលខាងមុខនេះ នឹងអាចទទួលបានប្រាក់ធំគ្រប់ពេលតែម្តង។
ឆ្នាំរកា៖ អ្នកដែលកើតក្នុងឆ្នាំរកា ពូកែនិយាយ ហើយខួរក្បាលក៏បង្វិលលឿនផងដែរ។ ជាពិសេស ក្នុងការងារមិនសូវលេចចេញកំហុសឡើយ។ ក្នុងពេលថ្មីៗនេះ ប្រាក់នឹងអាចមកពីគ្រប់ទិសផងដែរ។
ឆ្នាំវក៖មនុស្សដែលកើតក្នុងឆ្នាំវក មានការចងចាំខ្លាំង ថែមទាំងមានគំនិតច្នៃប្រឌិតខ្ពស់។ ជាហេតុដែលធ្វើឲ្យគេអាចរកបានលុយច្រើន។ ជាពិសេស ក្នុងប៉ុន្មានខែខាងមុខនេះ នឹងមានលុយធំចូលមកក្នុងផ្ទះច្រើនណាស់៕