ហោរាចារ្យចិនសែបានទស្សន៍ទាយថា ១ជីវិតនៃអ្នកឆ្នាំទាំង៥នេះយ៉ាងតិចជួបប្រាក់លានបីដង
ហោរាចារ្យចិនសែបានទស្សន៍ទាយថា បណ្តាពង្សឆ្នាំទាំង១២មានតែអ្នកកើតឆ្នាំ៥ប៉ុណ្ណោះដែលមានលាភមានសំណាងល្អលុយហូរចូលវាល់លានស្រោចស្រពជីវិតពួកគេ ដែលតាមតម្រាចារថាមហាឆ្នាំទាំង៥នេះក្នុងមួយជីវិត
របស់ពួកគេយ៉ាងតិចមានសំណាងបានជួបប្រាក់លានដុល្លារបីដង លេខហេង៣៥៩ ពណ៌នាំសំណាង បៃតង ប្រផេះ ខៀវ និងពណ៌មាស ។
ឆ្នាំជូត កំពូលហោរប្រាប់ថា ក្នុងមួយជីវិតរបស់ឆ្នាំស្តេចកណ្តុរសនេះ យ៉ាងតិចមានលាភធំចំនួន៣ដងក្នុងជីវិត ដោយធ្វើឲ្យចំណូលរបស់គេខ្ពស់ខ្លាំងណាស់ ។ ជាពិសេសគេមាននិស្ស័យខ្ពស់ជាមួយនឹងអ្នកដទៃ ដោយមានអ្នកតាមជួយជ្រោមជ្រែងគ្រប់កន្លែង ធ្វើឲ្យគេអាចទទួលបានជោគជ័យគ្រប់ពេល ។
ឆ្នាំមមី សេះសនាំសំណាង ប្រសិនជាអ្នកកើតឆ្នាំមមី ហើយកើតចំខែ១២ទៀត នោះវាសនាអ្នកមិនធម្មតាឡើយ បើមិនក្លាយជាសេដ្ឋី ក៏អាចចំណេញបានប្រាក់ខ្ពស់ពីមុខរបរដែរ ។ ដូចនេះជីវភាពរបស់អ្នកនឹងមិនដូចពីមុនឡើយពិតជាប្រសើរខ្ពង់ខ្ពស់ពេកពិត ។
ឆ្នាំច មហាសុនខទេវតា បុគ្គលដែលកើតក្នុងឆ្នាំនេះជាមនុស្សដែលអាចទ្រាំនឹងភាពលំបាកបាន ដោយធ្វើឲ្យជីវិតរបស់គេក៏មិនធម្មតាដែរ ។ ជាពិសេសទេវតាទ្រព្យនឹងតាមជួយគេជានិច្ច ធ្វើឲ្យគេមានលុយចាយរហូតដល់ចាស់ក៏មិនងាយចាយអស់ ។
ឆ្នាំរោង នាគរាជមានឫទ្ធិ បុគ្គលដែលកើតក្នុងឆ្នាំនេះកើតមកផ្ទះរបស់គេមិនសូវផ្តល់អ្វីច្រើនដល់គេឡើយ ប៉ុន្តែក្រោយពេលដែលដល់វ័យកាន់តែធំនឹងអាចកែប្រែខ្លួនបាន ដោយធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ ។ ក្នុងមួយជីវិតរបស់គេយ៉ាងតិចមានទ្រព្យធំ៣ដងចូលមកក្នុងជីវិតរបស់គេ ។
ឆ្នាំរកា មាន់មាសមានសំណាងល្អ លាភផ្នែកការងារ និងមុខរបររបស់បុគ្គលដែលកើតក្នុងឆ្នាំនេះនឹងអាចឡើងខ្ពស់ក្នុងពេលណាមួយ ដោយធ្វើឲ្យគេកើបបានទ្រព្យរាប់លានចូលមក ។ ដូចនេះអ្នកគួរតែក្តាប់ឱកាសឲ្យជាប់ នោះអ្នកនឹងអាចក្លាយជាអ្នកមានមួយរូបយ៉ាងងាយក្នុងពេលឆាប់ៗនេះ ៕