សារព័ត៌មានមហាខ្មែរ

សូមស៊ែរ!​ សម្រាប់ ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១១ ខែ មិថុនា ឆ្នាំ ២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំជូត​៖ ​រាសី​ខ្ពស់ត្រដែត​។ ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​ចាត់ចែង​ការងារ និង ប្រាក់កាស​ឱ្យបាន​ល្អ​ទើប​ពុំមាន​អ្វី​នាំឱ្យ​រែកពន់​ភាពលំបាក​លំបិន​នាពេល​ក្រោយ​។​នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​គួរសម​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំឆ្លូវ​៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាចនឹងទទួល​រង​ការប៉ះទង្គិច​ផ្លូវចិត្ត​ច្រើន ហើយ​ពិសេស​ក្រុមមនុស្ស​ក៏​សាង​បញ្ហា​មកឱ្យ​ច្រើន​ដែរ​។​ការប្រកប​ការងារ​ស្ត្រី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ពេលនេះ​ជា​អំឡុងពេល​មិនល្អ​សម្រាប់​លោកអ្នក​ទេ​ដូចនេះ​ទោះ​ធ្វើ​អ្វី​គួរ​ប្រយ័ត្នប្រយែង​នោះ​ទើប​អាច​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​។​ចំណែក​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំខាល​៖​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំ​ខ្លា បើ​ធ្វើ​អ្វីមួយ​ហើយ​គឺ​តែង​ឆ្លើយតប​ជា​លទ្ធផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ ផ្លូវចិត្ត​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​និយាយ​ច្រើន​ទៅលើ​រឿង​អ្នកដទៃ​នោះឡើយ​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ចំពោះ​គ្នា​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​ចេះ​ដឹងឮ​រឿង​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​អាក្រក់​មក​ដាក់ខ្លួន​វិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំថោះ​៖ ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ បើ​ពុំនោះ​រឿង​រាវ​តូចតាច​ពិត​រីក​ជាធំ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​តែង​មាន​បញ្ហា​ចូលលុកលុយ​យាយី​ក្នុងនេះ​ដូចជា​កិច្ចការងារ​រាំងស្ទះ​ធ្វើ​មិនទាន់ ការងារ​មិនទាន់​ផែនការ និង​ពិសេស​ចៅហ្វាយនាយ​អាច​ថា​ស្តីបន្ទោស​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មា​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ ជួន​ទាស់ទែង​គ្នា​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំរោង​៖ ​រាសី​ល្អជា​មធ្យម​។ ទាំង​ស្ត្រី​បុរស​ត្រូវ​ចងចាំ​ថា​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ថ្ងៃនេះ​តោង​តែ​ឧស្សាហ៍​ខ្មី​ឃា្ម​ត​បន្តិច​ទើប​ផ្លែផ្កា​ល្អៗ​អាច​ហុច​ទាន់ពេលវេលា​ឬ​មិនត្រូវ​គេ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​និង​មើលបំណាំ​ង​ច្រើន​ធ្វើឱ្យ​មិន​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង​ហើយ​ធូរ​ដល់​ថ្ងៃក្រោយ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំម្សាញ់​៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ស្ត្រី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ក្នុង​រឿង​អ្វីមួយ​បន្តិច​ព្រោះ​ថាបើ​សម្រេចចិត្ត​ខុស​នោះ​នាំឱ្យ​បាត់បង់​ច្រើនជាង​ទទួលផល​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​ក៏ដូចជា​ទី​ពេញចិត្ត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំមមី​៖ ​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​រង់ចាំ​ដំណឹង រង់ចាំ​ប្រាក់កាស និង​រង់ចាំ​កិច្ចការ​អ្វីមួយ​។​ការប្រកប​ការងារ​មាន​ភាព​គាប់​ប្រើ​សើរ ដូចនេះ​បើ​ចង់​កាន់​កិច្ចការ​អ្វីមួយ​ក៏​ជា​ឱកាស​ប្រពៃ​ពីព្រោះថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំមមែ​៖ ​រាសី​ល្អជា​មធ្យម​។​ដួង​រាសី​ថ្ងៃនេះ​ស្រុតចុះ​បន្តិច​វិញ​ដូចនេះ​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​ដែល​អាច​ទ្រុឌទ្រោម​បណ្តា​មកពី​បញ្ហា​ណាមួយ​ដូចជា ចំណីចំណុក​ឬក៏​កើតចេញ​ដោយ​មូលហេតុ​ណាមួយ​ជាដើម​។​ចំណែក​ការប្រកប​កិច្ចការងារ​អ្វីមួយ​ក៏ដោយ​លោកអ្នក​ត្រូវ​មើលមុខមើលក្រោយ​ហើយ​ត្រូវ​សម្លឹង​ឱ្យ​ឆ្ងាយ​កុំ​ឃើញ​ផលប្រយោជន៍​រយះពេល​ខ្លី​ឱ្យសោះ​បើ​ពុំ​នោះទេ​នឹង​ខកបំណង​អ្វីមួយ​ពុំខាន​។​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ដូចនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុង​ការទិញ​ទំនិញ​អ្វីមួយ​ទុក​នោះដែរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​ដំណើរ​រកាំរកូស​ច្រើន​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំវក​៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើជា​ស្ត្រី​កើត​ឆ្នាំ​ស្វា​ចូរ​ប្រយ័ត្នប្រយែង​ក្នុង​រឿង​បញ្ហា​ឧប្បត្តិហេតុ បញ្ហា​បាត់បង់​របស់របរ និង​រួមទាំង​ការ​ទទួលរង​ឈឺខ្លួន​ប្រាណ​អ្វីមួយ​ផង​។​ការ​ប្រប​ការងារ​វិញ​លោកអ្នក ងាយ​មាន​បញ្ហា​ចម្រូងចម្រាស​កើតមានឡើង​ណាស់​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រែក​កម្ម​នៅ​គ្រា​ខាងមុខ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំរកា​៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ត្រូវ​ចងចាំ​ថា​តោង​តែ​ឧស្សាហ៍​ខ្មី​ឃា្ម​ត​បន្តិច​ទើប​ក្រុមគ្រួសារ​និង​ជីវភាព​ពុំ​សូវ​ទទួលរង​ផល​លំបាក ហើយ​បញ្ហា​មួយចំនួន​ក៏​ចៀស​ឆ្ងាយ​មិន​បង្ក​ផល​លំបាក​មកឱ្យ​ដែរ ។​ថ្ងៃនេះ​វិញ​ការប្រកប​ការងារ​លោក​អ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​និង​មើលបំណាំ​ង​ច្រើន​ធ្វើឱ្យ​មិន​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង​ហើយ​ធូរ​ដល់​ថ្ងៃក្រោយ​។​​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំច​៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​អ្វីៗ​មាន​ភាពល្អប្រសើរ ហើយ​រាល់​បញ្ហា​មួយចំនួន​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។
​ការបំពេញ​ការងារ​តូចធំ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​អ្វីមួយ​ព្រោះ​តែង​ហុច​ផល​សម្រេច​ដូច​គាប់​បំណង​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​គឺមាន​ភាព​លូតលាស់​គួរសម​ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​ក៏​ជាការ​ប្រពៃ​។ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​បំផុត​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្នាំកុរ​៖ ​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​ទាំង​ស្ត្រី​បុរស ងាយ​ឈ្លក់​វង្វេង​ឬ​អាច​ភ្លាំងភ្លាត់​ធ្វើ​អ្វីមួយ ណាស់​ប្រយ័ត្ន​ជាប់ផុង​ខ្លួន​ហើយ​ដក​ពុំរួច​។​ការប្រកប​ការងារ ដំណើរ​ជីវិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ហើយ​ពុំមាន​អ្វី​ជា​ឧបសគ្គ​រារាំង​នាំ​ជួប​ការលំបាក​ត្រូវ​ឆ្លងកាត់​នោះ​ច្រើន​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទ្រព្យ​សំណាង​ពេលនេះ​រួម​ស្តើង​ម្ល៉ោះហើយ​ទោះ​មានការ​ខិតខំ​ប៉ុនណា​ក៏​មិន​ចូល​ហូរហៀរ​ដែរ​គឺ​អ្នកខ្លះ​រកបាន​ត្រឹម​បង្គ្រប់​ឆ្នាំងបាយ​នោះ​រាប់​ថា​ប្រើ​សើ​រហើយ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​រកាំចិត្ត​ចំពោះ​គ្នាច្រើន​៕

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More