ថ្ងៃនេះ សែនព្រះខែហើយ មកដឹងប្រវត្តិខ្លះៗនៃពិធីបុណ្យនេះទាំងអស់គ្នា
បុណ្យសែនព្រះខែ គឺជាពិធីបុណ្យមួយរបស់ប្រជាជនចិន ដែលតែងតែប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី១៥ ខែកញ្ញា នៃប្រតិទិនរបស់ជនជាតិចិន។ ពិធីបុណ្យ គឺធ្វើឡើង ដើម្បីអបអរដោយការប្រមូលផលរបស់ប្រជាជននឹងដើម្បីថ្វាយបង្គំព្រះច័ន្ទផងដែរ។
ពិធីបុណ្យសែនព្រះខែ គឺធ្វើឡើងចំថ្ងៃដែលព្រះច័ន្ទពេញបូណ៌មីជារៀងរាល់ឆ្នាំ។
បើក្រឡេកទៅក្នុងកំឡុងឆ្នាំ1600-1046 មុនគ.ស ស្ថិតនៅក្នុងរាជវង្សយាន គឺមានរឿងព្រេងមួយដែលអាចនិយាយថា ជារឿង Romeo និង Juliet របស់ចិននោះ។ ហើយក៏ជារឿងនិទានមួយដែលទាក់ទងទៅ និងប្រវត្តិរបស់បុណ្យសែនព្រះខែនេះផងដែរ។
អស់កាលជាយូរមកហើយ ប្រទេសចិនត្រូវជួបនឹងបញ្ហាដល់ធំមួយនៅលើមេឃ គឺមានព្រះអាទិត្យរហូតដល់ទៅ១០ ដែលវាធ្វើ អោយផែនដីមានសភាពក្តៅខ្លាំង និងពិបាកដល់ការរស់នៅទាំងមនុស្ស សត្វ និងរុក្ខជាតិនានា។ រុក្ខជាតិ និងសត្វទាំងអស់ចាប់ផ្តើម ស្លា.ប់។ ហើយមនុស្សចាប់ផ្តើមហេវហត់ និងស្រែកទឹកជាខ្លាំង។
ក្នុងកំឡុងដែលប្រទេសចិនកំពុងជួបនៅបញ្ហានេះក៏បានលេចមុខនៅបុរសក្លាហានម្នាក់ដែលមានឈ្មោះថា Hou Yi។ Hou Yi គឺជាអ្នកជំនាញខាង បា.ញ់ ព្រួយ។ គាត់ក៏បានសម្រេចចិត្តជួយ ប្រជាជនទាំងអស់ដោយវិធី បា.ញ់ ព្រួយទំលាក់ព្រះអាទិត្យទាំងនោះ។
វាប្រហែលជារឿងមួយដែលមិនអាចនឹងទៅរួច ប៉ុន្តែប្រជាជន ទាំងអស់បានអោយគាត់សាកល្បងមើល។ ពេលនោះ Hou Yi បានឡើងទៅលើភ្នំដែលមានកំពស់ខ្ពស់ជាងគេ ដែលគាត់បានរកឃើញ។ បន្ទាប់ពីស្វែងរកបានភ្នំដែលខ្ពស់ជាងគេ
ហើយគាត់ ក៏ចាប់ផ្តើម បា.ញ់ ទំលាក់ព្រះអាទិត្យម្តងមួយៗរហូតទាល់តែអស់ព្រះអាទិត្យចំនួន៩។ គាត់ទុកតែព្រះអាទិត្យមួយប៉ុណ្ណោះសំរាប់បំភ្លឺ និងផ្តល់ភាពកក់ក្តៅដល់មនុស្ស។
ពេលនោះហើយដែល Hou Yi បានក្លាយទៅជាវីរៈបុរសរបស់ប្រជាជនចិន។ ហើយក៏ទទួលបានការអញ្ជើញរបស់ស្តេចអោយកាន់ព្រះរាជវង្ស ដើម្បីទទួលបាននៅរង្វាន់យ៉ាងពិសេសមួយ។
រង្វាន់ដ៏ពិសេសនោះ គឺជាទឹកម្យ៉ាង ដែលអាចអោយ Hou Yi អាចហោះហើរទៅកានឋានលើ និងមានជីវិតអមតៈ។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺទឹកនោះមានតែមួយដប ហើយសំរាប់តែមនុស្សម្នាក់។
Hou Yi គាត់មិនចង់ចាក់ចេញពី Chang’e ដែលជាប្រពន្ធដ៏ស្រស់ស្អាតរបស់គាត់នោះទេ។ ដូច្នេះហើយ Chang’e បានយកទឹកពិសេសនេះទៅរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាពមួយ។
ប៉ុន្តែក្រោយមកសិស្សរបស់គាត់ម្នាក់ឈ្មោះថា Peng Meng បានរៀបចំគំរោងការ លួ.ច យកទឹកពិសេសនោះ។ ហើយនៅថ្ងៃមួយពេលដែល Hou Yi ចេញទៅបរ បា.ញ់ សត្វបាត់។
Peng Meng បានទៅផ្ទះរបស់គាត់ ហើយ គំ រា.ម Chang’e ជាមួយនឹង ដា.វ របស់គេ។ Chang’e ដោយដឹងថា មិនអាចយកឈ្នះបាន នាងក៏ចាប់យកដប់ទឹកពិសេសហើយក៏ផឹកទឹកនោះអស់ ដើម្បីការពារវាពីកណ្តាប់ដៃរបស់ Peng Meng។
បន្ទាប់មក Hou Yi ក៏ត្រលប់មកដល់ផ្ទះវិញ ប៉ុន្តែអ្វីៗបានយឺតពេលទៅហើយ គឺគាត់បានត្រឹមឃើញប្រពន្ធជាទីស្រឡាញ់របស់ខ្លួនហោះទៅព្រះច័ន្ទ។ Hou Yi មានការខូចចិត្តយ៉ាងខ្លាំង ពីព្រោះគាត់បាន បា .ត់ ប .ង់ ប្រពន្ធជាទីស្រឡាញ់រៀងរហូត។
ហើយចាប់តាំងពីពេលនោះមក នៅពេលដែលព្រះច័ន្ទពេញវង្ស គឺ Hou Yi តែងតែសំលឹងមើល និងនឹកដល់ Chang’e ជានិច្ច។ ចាប់ពីពេលនោះមកប្រជាជានចិនតែងតែនាំគ្នាធ្វើពិធីបុណ្យសែនព្រះខែនេះរហូតមក៕