គូរស្វាមីភរិយាដែលចង់ឲ្យជីវិតរស់នៅជាមួយគ្នាកាន់តែមានសុភមង្គល គួរទម្លាប់ទាំងនេះ
ចំណងអាពាហ៍ពិពាហ៍មិនមែនតែងតែស្រស់ស្អាតជាប់រហូតទេ វាត្រូវការការបង្កើតវា លះបង់ និងប្តេជ្ញាចិត្តពិតប្រាកដ។ ចំណងអាពាហ៍ពិពាហ៍នីមួយៗតែងតែមានភាពល្អក់កកររបស់វា
ប៉ុន្តែមិនមែនមានន័យថា វាគឺជាអាពាហ៍ពិពាហ៍អាក្រក់នោះទេ។ ដើម្បីបើសិនជាអ្នកចង់បានស្នេហាក្នុងរង្វង់គ្រួសារដ៏រីករាយមួយមែន ចូរកុំភ្លេចបញ្ចូលទម្លាប់សំខាន់ៗដូចខាងក្រោមនេះដើម្បីអនុវត្តទាំងអស់គ្នាទៅ។
-ចូរនិយាយថា “បងស្រឡាញ់អូន ឬអូនស្រឡាញ់បង” ឲ្យបានញឹកញាប់តាមតែអាចធ្វើទៅបាន
-ទោះរៀបការជាមួយគ្នាហើយក៏ដោយ ក៏អ្នកទាំងគួរតែឧស្សាហ៍ណាត់ជួបគ្នានៅកន្លែងណាមួយតាមពេលវេលាសំខាន់ៗឲ្យបានញឹកញាប់ដែរ
-ការធ្វើបុណ្យដើម្បីសេចក្តីផ្លូវចិត្តមិនមែនធ្វើតែម្នាក់ឯងទេ តែត្រូវធ្វើជាមួយគ្នា
-ចូរសួរប្តី ឬប្រពន្ធជានិច្ចថា គាត់មានអ្វីដែលត្រូវការឲ្យអ្នកជួយបានឬអត់?
-ចូរថើបប្តី ឬប្រពន្ធ សម្រាប់ជាការសួរស្តី និងលាគ្នា
-ការ ឈ្លោះ គ្នា ឬទាស់ពាក្យសម្តីមិនមែនជារឿង អា ក្រ ក់ឡើយ តែជារឿងល្អមួយដើម្បីឲ្យចំណងអ្នកទាំងពីរកាន់តែល្អជាងមុន
-ចូរកុំភ្លេចនិយាយសរសើគ្នាទៅវិញទៅមកផង គ្រប់ពេលដែលអ្នកមើលឃើញអ្វីៗដែលល្អ ចេះអត់អោនឲ្យគ្នាគ្រប់ពេលដែលធ្វើអ្វីមួយខុសឆ្គង៕