យល់ដឹង៥ចំណុចនេះនឹងធ្វើឱ្យអ្នកមានសុភមង្គលក្រោយពេលរៀបការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចជីវិតរបស់អ្នកនឹងត្រូវផ្លាស់ប្តូរទាំងស្រុង មិនមែនដូចជាពេលដែលអ្នកនៅកំលោះក្រមុំនោះទេ។ ចំណែកឯភាពល្អូកល្អិននិងកើតមានឡើងបន្ទាប់ពីរៀបការថ្មោងថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែយូរៗទៅអ្នកនឹងចាប់ផ្តើមានអារម្មណ៍នឿយណាយ គួបផ្សំជាមួយនឹងរឿងរ៉ាវរាប់រយជំពូកដែលកើតឡើងមិនចេះចប់មិនចេះហើយថែមទៀត អ្នកនឹងស្មុគស្មាញកាន់តែខ្លាំងឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើរឿងនេះនៅតែបន្តរហូត ហើយអ្នកទាំងពីរពុំមានវិធីអ្វីដោះស្រាយ សុភមង្គលរបស់អ្នកទាំងពីរច្បាស់ជារកមិនឃើញឡើយ។ ដូច្នេះហើយអ្នកទាំងពីរគួរតែរៀនពីចំណុចសំខាន់ៗមួយចំនួនដើម្បីឱ្យពិពាហ៍ប្រកបទៅដោយសុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេះយល់ចិត្តគ្នា៖ រឿងដ៏សំខាន់មួយដែលគូរស្នេហ៍ថ្មោងថ្មីគួរតែដឹង គឺការស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ ជីវិតអាពាហ៍ពិពាហ៍នឹងកាន់តែមានសុភមង្គល ប្រសិនបើប្តីប្រពន្ធចេះយល់ចិត្តគ្នា ហើយមិនថាគ្រប់ឧបសគ្គអ្វីៗទាំងអស់នឹងត្រូវបានដោះស្រាយបានយ៉ាងងាយស្រួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានចិត្តអំណត់៖ ភាពអំណត់មិនមែនមានតែប្រពន្ធ ឬស្វាមីនោះទេ តែត្រូវឱ្យអ្នកទាំងពីរពូកែមានចិត្តអំណត់ដូចគ្នា។ ជាធម្មតាការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធគេចមិនផុតពីការតំឡើងពាក្យសំដីធំតូចដាច់គ្នាឡើយ ប៉ុន្តែប្រសិនបើភាគីទាំងសងមានចិត្តអំណត់ក្នុងដំណាក់កាលនេះអ្វីៗនឹងល្អប្រសើរឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេះជួយយកអាសារគ្នា៖ ការចេះជួយយកអាសារគ្នាក្នុងពេលគ្រាលំបាក គឺជារឿងដែលគូស្នេហ៍គួរតែអនុវត្ត។ ព្រោះជីវិតរស់នៅរបស់មនុស្សម្នាក់ៗគេចមិនផុតពីជួបនូវបញ្ហានោះទេ គ្រាន់តែបញ្ហានោះតិចឬក៏ច្រើនតែប៉ុណ្ណោះ។ ដូច្នេះប្រសិនបើភាគីណាមួយជួបនឹងបញ្ហាអ្នកត្រូវចេះ សួរនាំ ឬជួយរកវិធីដោះស្រាយជំនួស ទើបសមមានឈ្មោះថាស្វាមីភរិយាល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការផ្តល់កំលាំងចិត្ត៖ រឿងដែលគូស្នេហ៍បានពីគ្នាទៅវិញទៅមក គឺផ្តល់កំលាំងចិត្តនៅពេលដែលគេជួបនឹងទុក្ខលំបាកដោះស្រាយមិនចេញ។ ប៉ុន្តែប្រសិនបើអ្នកចេះផ្តល់កំលាំងចិត្តដល់គ្នាទៅវិញទៅមក ជឿថាបញ្ហាអ្វីនឹងបានដោះស្រាយ ហើយភាពរីករាយនឹងវិលត្រឡប់មករកអ្នកវិញជាមិនខាងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពស្មោះត្រង់៖ អ្នកមិនអាចមើលរំលងចំណុចមួយនេះបានទេ ព្រោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកអាចបន្តទៅមុខទៀតបាន ឬមិនបានគឺអាស្រ័យទៅលើភាពស្មោះត្រង់នេះឯង។ ប្រសិនបើអ្នកទទួលបានភាពស្មោះត្រង់ហើយ ក្តីសុខ នឹងសុភមង្គលនឹងតាមមកជាមួយជាមិនខាន៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង