លក្ខណៈសម្បត្តិទំាង៤យ៉ាងរបស់មនុស្សស្រីដែលបញ្ចាក់ថាឲ្យបុរសមិនស្រឡាញ់មិនបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបសម្បតិ្តខាងក្រៅរបស់មនុស្សម្នាក់មិនមែនបង្ហាញនូវរឿងគ្រប់យ៉ាងទាក់ទងនឹងចំណងស្នេ ហាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដែលមានតុល្យភាពរវាងអត្តចរឹកខាងរាងកាយ និងលក្ខណៈសម្បត្តិគឺជារឿងល្អបំផុត។ បុរសម្នាក់ច្រើនតែលង់ស្រឡាញ់មនុស្សស្រីដោយសារតែលក្ខណៈសម្បត្តិជាច្រើនរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ វាមិនមានអំណះអំណាងណាមួយច្បាស់លាស់ថា បុរសម្នាក់អាចស្រឡាញ់អ្នកនោះទេ ប៉ុន្តែលក្ខណៈបួនយ៉ាងរបស់មនុស្សស្រីខាងក្រោមនេះ ទំនងជាគ្រប់គ្រាន់សម្រាប់ធ្វើឲ្យមនុស្សប្រុសលង់ស្រឡាញ់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពជាមនុស្សស្រី៖ បុរសភាគច្រើនស្រឡាញ់មនុស្សស្រីដែលមានលក្ខណៈជាមនុស្សស្រីពិតៗ ព្រោះថា គ្រប់យ៉ាងដែលមនុស្សស្រីប្រភេទនេះសម្តែងចេញមកខាងក្រៅច្រើនតែផ្តល់នូវភាពទាក់ទាញ និងចូលចិត្តពីមនុស្សប្រុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបសម្រស់៖ រឿងនេះមិនមែនមានន័យថារូបសម្រស់រាងកាយទេ តែជារូបសម្រស់ ឬភាពស្រស់ស្អាតខាងអារម្មណ៍ អត្តចរិក កាយវិការ និងលក្ខណៈសម្បត្តិដែលធ្វើឲ្យបុរសម្នាក់លង់ស្រឡាញ់អ្នក។ មនុស្សប្រុសច្រើនតែកត់សម្គាល់ទៅលើភាពទន់ភ្លន់ ភាពវៃឆ្លាត និងការពិចារណារបស់នាង។ នេះហើយគឺជារូបសម្រស់មួយប្រភេទដែលធ្វើឲ្យបុរសលង់ស្រឡាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពសាមញ្ញៗ៖ ជាទូទៅ មនុស្សប្រុសមិនលង់ស្រឡាញ់ជាមួយមនុស្សស្រីដែលតុបតែងខ្លួនខ្លាំង ឬមានភាពលំបាកខាងរស់នៅច្រើននោះទេ។ ស្រ្តីដែលមានភាពលំបាកបែបនេះមិនដែលនិយាយនូវអ្វីដែលពួកគេចង់បានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់មនុស្សស្រីដែលស៊ីវីល័យពេកក៏តែងតែបង្ហាញចរឹកលក្ខណៈមិនចូលចិត្តនូវរឿងគ្រប់យ៉ាងដែរ។ អ្វីដែលមនុស្សប្រុសចង់បាននោះគឺ មនុស្សស្រីសាមញ្ញម្នាក់ដែលមិនចាំបាច់ត្រូវការលេងស្តាយសក់ តុបតែងខ្លួន ឬត្រូវការរបស់ប្រេនៗច្រើននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានទំនុកចិត្តលើខ្លួនឯង៖ មនុស្សស្រីអាចនឹងមានមន្តស្នេហ៍បាន គឺជាមនុស្សស្រីដែលមានទំនុកចិត្តលើខ្លួនឯងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីមិនចាំបាច់មានសម្រស់ស្រស់ស្អាត ឬរាងកាយល្អឥតខ្ចោះដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯងឡើយ។ អ្នកអាចនឹងសប្បាយចិត្ត និងមានទំនុកចិត្តលើខ្លួនឯងបានដោយគ្រាន់តែបង្កើតជាគោលដៅច្បាស់លាស់មួយក្នុងជីវិតគឺគ្រប់គ្រាន់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សប្រុសមិនមែនគ្រាន់តែយកចិត្តទុកដាក់ទៅលើរូបរាងខាងក្រៅរបស់អ្នកទេ ពួកគេក៏ត្រូវការពិនិត្យទៅលើអ្វីដែលជាលក្ខណៈពិសេសរបស់អ្នក និងភាពទាក់ទាញរបស់អ្នកដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះមុនពេលធ្វើខ្លួនមានរាងកាយល្អឥតខ្ចោះនោះ ចូរធ្វើយ៉ាងណាមានសុខភាពល្អ ភាពជាមនុស្សស្រី មានភាពសាមញ្ញៗក្នុងការរស់នៅ និងមានទំនុកចិត្តលើខ្លួនឯងផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង