ប្តីដ៏ល្អម្នាក់គួរតែផ្តល់អាទិភាពសម្រាប់ប្រពន្ធខ្លួនមុនគេរាល់ពេលស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដែលរស់នៅជាប្តីប្រពន្ធមានរយៈពេលយូរអង្វែង តែងតែឆ្លងកាត់រឿងរ៉ាវច្រើនណាស់ទាំងសប្បាយ និងទុក្ខ ប៉ុន្តែវាមិនមែនជាបញ្ហាចោទឡើយដរ៉ាបណាអ្នកទាំងពីរមានការយល់ពីគ្នាទៅវិញទៅមក និងអត់ឱនឲ្យគ្នានានិច្ច។ យ៉ាងណាមិញ សម្រាប់ប្តីប្រពន្ធដែលសប្បាយ និងមានសុភមង្គលនោះតែងតែផ្តល់អាទិភាពដល់គ្នាទៅវិញទៅមកជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីបើការទទួលខុសត្រូវចំពោះពេលវេលាមានច្រើនក៏ដោយ តែប្តីដែលល្អ និងត្រូវបានគេចាត់ទុកថាជាឧត្តមស្វាមីនោះ ត្រូវតែផ្តល់អាទិភាពសម្រាប់ប្រពន្ធរបស់ខ្លួនមុនគេជានិច្ច ជាពិសេសក្នុងពេលស្ថិតក្នុងស្ថានភាពទាំង ៥នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់អាទិភាពដល់ប្រពន្ធខ្លាំងជាងសមាជិកគ្រួសារ៖ គ្មានសមាជិកគ្រួសារណាមួយគួរតែផ្តល់អាទិភាពមុនប្រពន្ធខ្លួនឡើយ។ ចូរជួយ និងចំណាយពេលវេលាជាមួយសមាជិកគ្រួសារនៅពេលដែលសំខាន់បានហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែចូរធ្វើរឿងនេះក្រោយពីបំពេញតម្រូវការរបស់ប្រពន្ធ និងពិភាក្សាជាមួយនាងមុនសិន។ និយាយរួម អ្នកត្រូវតែពិភាក្សាជាមួយគ្នាជានិច្ចដោយសារតែអ្នកជាគ្រួសារតែមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់អាទិភាពដល់ប្រពន្ធខ្លាំងជាងមិត្តភក្តិ៖ ការចំណាយពេលវេលាជាមួយមិត្តភក្តិគឺដើម្បីការកម្សាន្ត និងបន្ធូរអារម្មណ៍។ យ៉ាងណាមិញ នៅពេលអ្នករៀបការរួច យកល្អគួរតែយកពេលវេលានេះនៅជាមួយប្រពន្ធមុននៅជាមួយមិត្តភក្តិវិញ។ ពេលនោះអ្នកក៏អាចពិភាក្សាគ្នាជាមួយប្រពន្ធថាគួរនៅជាមួយមិត្តភក្តិណាមួយដែលល្អ និងណាមួយដែលមិនល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់អាទិភាពដល់ប្រពន្ធខ្លាំងជាងស្រ្តីផ្សេងៗទាំងអស់៖ គ្មានស្រ្តីណាម្នាក់ដែលមានតម្លៃក្នុងការចំណាយពេលនៅជាមួយមុនពេលប្រពន្ធខ្លួនឡើយ។ នាងគេជាស្រ្តីតែម្នាក់គត់ដែលស័ក្តិសមនឹងការយកចិត្តទុកដាក់ ផ្តល់តម្លៃ និងចំណាយពេលវេលានៅជាមួយ។ ផ្ទុយទៅវិញ បើសិនជាអ្នកផ្តល់របស់ទាំងនេះដល់ស្រ្តីផ្សេង នោះមានន័យថា អ្នកកំពុងតែផ្តល់ភាពអយុត្តិភាពសម្រាប់ប្រពន្ធខ្លួនហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់អាទិភាពលើការចំណាយពេលវេលានៅជាមួយប្រពន្ធនិងកូនរបស់ខ្លួន៖ រឿងនេះមិនបាច់ឆ្ងល់ឡើយ ព្រោះការផ្តល់ពេលវេលានៅជាមួយគ្រួសារគឺជារឿងសំខាន់ ប៉ុន្តែក៏មិនត្រូវចំណាយពេលវេលានៅជាមួយកូន ហើយកាត់បន្ថយការសាងទំនាក់ទំនងជាមួយប្រពន្ធដែរ។ ដូច្នេះចូរផ្តល់អាទិភាពសម្រាប់ប្រពន្ធ និងកូនខ្លួនឯងដំបូងគេ ហើយជីវិតគ្រួសារទីពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់អាទិភាពដល់ប្រពន្ធខ្លាំងជាងចាយពេលវេលានៅជាមួយអ៊ីនធើណេតនិងបណ្តាញសង្គមផ្សេងៗ៖ សព្វថ្ងៃនេះ វាពិតជាងាយស្រួលណាស់ក្នុងការចំណាយពេលវេលាច្រើនម៉ោងលើការកម្សាន្តតាមបណ្តាញសង្គមតែម្នាក់ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែចូរប្រយ័ត្នផងអំពីពេលវេលាច្រើនពេកដែលអ្នកចំណាយចោលលើអ៊ីនធើណេតទាមងនេះ។ ចូរកំណត់ពេលវេលាច្បាស់លាស់មួយសម្រាប់នេះ ដើម្បីអ្នកអាចមានពេលវេលានៅផ្ទះកំដរមនុស្សអ្នកស្រឡាញ់ ដែលកំពុងតែត្រូវការអ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបមក ប្រពន្ធរបស់អ្នកគឺជាម្ចាស់ក្សត្រី ហើយគួរតែធ្វើល្អជាមួយនាងឲ្យបានច្រើន។ វាក៏គ្មានអ្វីដែលត្រូវខាតបង់ឡើយគ្រប់ពេលដែលអ្នកលះបង់ក្តីស្រឡាញ់ទាំងអស់សម្រាប់នាង ហើយវាក៏ជានិន្នាការមួយឆ្ពោះទៅរកសុភមង្គលជារៀងរហូតដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង