នៅ Single យូរពេក អ្នកតែងតែ ប្រ ឈ .ម នឹងការ មា.ក់ ងា .យ ៥យ៉ាងពីមនុស្សជុំវិញខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងលោកនេះ គ្មានអ្នកណាម្នាក់ចង់រស់នៅអត់គូ ឬអត់ស្នេហាទេ ប៉ុន្តែដោយសារតែមានហេតុផល និងកាលៈទេសៈផ្ទាល់ខ្លួន ដែលធ្វើឲ្យមនុស្សម្នាក់ៗ មិនអាចកំណត់ពេលវេលាបានជាក់លាក់ ក្នុងការមានគូស្រករ រហូតដល់នៅយូរ វ័យច្រើនជ្រុល បណ្ដោយខ្លួនឲ្យនៅលីវអត់គូយូរអង្វែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះ ជាបញ្ហាទាំង ៥យ៉ាង ដែលអ្នក Single អាចទទួលរងការ មា.ក់ ងា .យ ពីមនុស្សជុំវិញខ្លួន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ត្រូវបានគេចោទថាជាមនុស្សស្រលាញ់ ភេ.ទ ដូចគ្នា៖ អាយុច្រើនហើយ នៅមិនទាន់មានគូ ក្នុងក្រសែភ្នែកអ្នកមួយចំនួននៅជុំវិញខ្លួន គេនឹងអាចសន្និដ្ឋានផ្តេសផ្តាសថា អ្នកជាមនុស្សស្រលាញ់ ភេ.ទ ដូចគ្នា ខ្ទើ.យ ទេដឹង?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លេស ស្បៀ.ន ទេដឹង? ទើបបានជាមិនព្រមរៀបការ។ តើមានមនុស្ស Single ប៉ុន្មាននាក់ ដែលធ្លាប់ត្រូវគេចោទលើចំណុចនេះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. គេយល់ថាអ្នកជាមនុស្សគ្មានកំណើត ទើបគ្មានអ្នកស្រលាញ់៖ “អាយុច្រើន អត់គូ អត់អ្នកណាយក មកពីវាគ្មានកំណើត បើមានកំណើត វាមិននៅលីវឡើងក្រៀមខ្លួនអ៊ីចឹងទេ…” នេះជាភាសាធ្ងន់ៗចេញពីមាត់បុគ្គលមួយចំនួន ដែលអ្នក Single ខ្លះធ្លាប់ត្រូវបានគេនិយាយដាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. គេវាយតម្លៃថាអ្នកជាមនុស្សគ្មានសមត្ថភាព៖ ពាក្យថាគ្មានសមត្ថភាពដែលគេទម្លាក់មកលើមនុស្ស Single គឺសំដៅដល់ចំណុចច្រើនយ៉ាង ដូចជា ឲ្យហេតុផលមិនសមស្របថា អ្នកជាមនុស្សគ្មានសមត្ថភាពលើការងារ ប្រាក់ខែតិច ចិញ្ចឹមគេមិនរស់ (សម្រាប់បុរស) ទើបគ្មានលទ្ធភាពស្រលាញ់កូនគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាយុច្រើន មុខចាស់ តែគ្មានភាពចាស់ទុំលើការគិតពិចារណា ខ្សោយការរកដំណោះស្រាយ ភ័យព្រួយខ្លាចបើរៀបការទៅមិនអាចរ៉ាប់រងនឹងបញ្ហា ដែលកើតឡើងចំពោះគ្រួសារបាន។ មានអ្នកខ្លះទៀត គិតថាអ្នកជាមនុស្ស អ .សមត្ថភាពរឿងនៅ លើ .គ្រែ ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. គេចោទថាអ្នកជាមនុស្សរើសគូស្រករ៖ ជាធម្មតាទៅហើយដែលមនុស្ស Single ក្លាយទៅជាផ្ទាំងហ្ស៊ីបនៃការសង្ស័យនេះ សង្ស័យនោះ ពីមនុស្សជុំវិញខ្លួន តែមានចំណុចម្យ៉ាងទៀតដែលពួកគេយល់ខុសមកលើអ្នក Single

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺតែងតែគិតថា មកពីរើសច្រើនពេក ល្មមៗមិនព្រមយក ទើបបានជានៅចាស់ព្រៅ សៅកែ ដុះស្លែយូរឆ្នាំខែអ៊ីចឹង។ ការយល់បែបនេះ មិនត្រឹមត្រូវទាំងស្រុងឡើយ ព្រោះថាមនុស្សអត់គូ ឬនៅយូរ មិនមែនសុទ្ធតែមកពីរើសច្រើនពេកនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. ទទួលបានពាក្យថា អ្នកក្រមិនហ៊ាន អ្នកមានមិនព្រមមក៖ ពេលចង់មានស្នេហា មនុស្សនៅលីវយូរ ច្រើនត្រូវបានភាគីម្ខាងទៀតរិះគិត ហើយដាក់ការសង្ស័យលើចំណុចច្រើនយ៉ាង ដូចជា “ម៉េចបានជាម្នាក់ហ្នឹងអាយុច្រើនហើយ នៅមិនទាន់មានគូ?
តិចគេជាមនុស្សមិនល្អទេដឹង? ឬក៏គេមានប្រវត្តិអីមិនល្អ ទើបបានជាគ្មានអ្នកស្រលាញ់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរតែព្រមទទួលស្នេហាពីម្នាក់ហ្នឹងអត់?…” ដោយសារតែម្នាក់ៗពិចារណាលើអ្នក Single ច្រើនជ្រុលបែបនេះហើយ ទើបបានជាពួកគេ ហាក់ដូចជាមានភាពពិបាក ក្នុងការរកគូគាប់បន្តិច ដោយសារតែម្នាក់ៗតែងតែដាក់ការសង្ស័យច្រើនពេកមកលើពួកគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែការគិតបែបនេះ គួរតែត្រូវបានបញ្ចប់ពីពេលនេះតទៅ ព្រោះថាស្នេហា មិនមែនជាអារម្មណ៍សង្ស័យឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើអ្នកណាខ្លះដែលធ្លាប់ទទួលរងបញ្ហាមាក់ងាយទាំង ៥យ៉ាងខាងលើនេះ ពីមនុស្សជុំវិញខ្លួន?

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង