សារព័ត៌មានមហាខ្មែរ

សម្តីផ្អែមល្ហែម ៧ឃ្លា ដែលមនុស្សស្រីចង់ឮចេញពីមាត់របស់អ្នកខ្លាំងបំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សស្រីគ្រប់រូបតែងតែចង់បានការយកចិត្តទុកដាក់ខ្លាំងបំផុតពីគូស្នេហ៍របស់នាង ជាពិសេសការសរសើរ និងចង់ឱ្យគូស្នេហ៍របស់នាងសារភាពស្នេហ៍ចំពោះនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ បុរសៗត្រូវតែហ៊ានបញ្ចេញវាចារផ្អែមល្ហែមមួយចំនួន ដើម្បីធ្វើឱ្យនាងបាក់ចិត្តមកលើអ្នកកាន់តែខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានបុរសៗមួយចំនួនមិនទាន់ដឹងថា ពាក្យ “បងស្រឡាញ់អូន” ៣ម៉ាត់នេះជាវេទមន្ត ដែលអាចយកឈ្នះលើបេះដូងរបស់មនុស្សស្រីបាននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំនាញផ្នែក ស្នេ ហា បាននិយាយថា ប្រសិនបើអ្នកពិតជាចង់យកឈ្នះលើបេះដូងនាងពិតមែន អ្នកត្រូវនិយាយហ៊ាននិយាយពាក្យពិតចេញពីបេះដូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយ ប្រើសិនបើអ្នកអាចធ្វើឱ្យនាងបាក់ចិត្តស្រឡាញ់អ្នកកាន់តែខ្លាំង គ្រាន់តែខ្សឹបដាក់ត្រចៀកនាងនូវពាក្យសម្តីដ៏ផ្អែមល្ហែមមួយចំនួន ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូនអាចធ្វើវាបាន៖ ត្រូវចាំថា ប្រសិនបើអ្នកចង់ជម្រុញទឹកចិត្តគូស្នេហ៍របស់អ្នកឱ្យធ្វើអ្វីមួយដែលនាងពិតជាចូលចិត្ត នាងនឹងប្រឹងធ្វើកាន់តែខ្លាំង។ ត្រូវធ្វើជាអ្នកផ្តល់គំនិត និងជាក្តីសុបិន្តរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងមានមោទនភាពចំពោះអូនណាស់៖ ការប្រាប់ដល់នាងថា អ្នកមានមោទនភាពចំពោះនាង ប្រាកដជាធ្វើឱ្យនាងរំភើបចិត្តជាខ្លាំង។ មនុស្សស្រីគ្រប់រូបចង់ឱ្យ គូ ស្នេ ហ៍ របស់នាងប្រាប់ដល់នាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីទំហំធំធេងប៉ុណ្ណាដែលធ្វើឱ្យអ្នកមានមោទនភាពចំពោះនាង។ វាជាអារម្មណ៍មួយល្អប្រសើរបំផុតនៅលើលោកនេះ ពេលដែលបានដឹងថា អ្វីដែលអ្នកបានធ្វើ ធ្វើឱ្យអ្នកដទៃមានអារម្មណ៍ល្អចំពោះអ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូនស្អាតណាស់៖ មិនថាពេលណាអ្នកសម្លឹងមើលនាង ហើយរំលឹកប្រាប់នាងថា នាងស្អាត។ វាជារឿងមួយដ៏គួរឱ្យរីករាយ និងរ៉ូមែនទិចបំផុត ពេលប្រាប់ដល់មនុស្សស្រីរបស់អ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងសរសើរអូន៖ មនុស្សស្រីគ្រប់រូបចូលចិត្តសរសើរគូស្នេហ៍របស់នាង ហើយក៏ចង់បានការសរសើរពីគូស្នេហ៍របស់នាងវិញ។ បង្ហាញការសរសើរចំពោះគូស្នេហ៍អ្នក។ អរគុណនាងចំពោះក្តីស្រឡាញ់ ដែលបានផ្តល់ឱ្យអ្នកពីមួយថ្ងៃទៅមួយថ្ងៃ នាងប្រាកដជាមានក្តីសុខបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះចេញទៅដើរលេងខាងក្រៅនៅពេលយប់នេះ៖ មនុស្សស្រីស្រឡាញ់ពេញចិត្ត នៅពេលបុរសនាងបបួលនាងទៅដើរលេងជាមួយ។ បើទោះបីវាជាពាក្យសម្តីមួយមិនសូវពិរោះក៏ពិតមែន តែវាជារឿងផ្អែមល្អែមបំផុត ដែលមនុស្សស្រីតែងតែចង់លឺចេញពីមាត់មិត្តប្រុសនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងគាំទ្រអូន៖ នៅពេលអ្នកមានគូស្នេហ៍នៅចាំជួយអ្នកពេញមួយជីវិត អ្នកប្រាកដជាសំណាងណាស់។ ក្នុងនាមជាបុរស អ្នកគួរនិយាយរំលឹកបញ្ជាក់ពីក្តីស្រឡាញ់របស់អ្នកចំពោះនាងថា អ្នកនឹងនៅចាំជួយដល់នាងដោយគ្មានលក្ខខណ្ឌ មិនថាជាបេះដូង ចិត្ត និងរាងកាយឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងសុំទោស៖ ប្រសិនបើអ្នកបានធ្វើអ្វីខុស ធ្វើឱ្យនាងខូចចិត្ត និងធ្វើឱ្យនាងយំ សូមឱ្យនាងបានដឹងថា អ្នកពិតជានិយាយពាក្យថា សុំទោស។ បើទោះបីជាអ្នកត្រូវលុតជង្គង់ សុំទោសមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់នេះនៅក្នុងជីវិត តែវាពិតជាមានតម្លៃខ្លាំងណាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។
You might also like