សារព័ត៌មានមហាខ្មែរ

គ្មានអ្វីពិបាកឡើយ! ស្បែកមុខសស្អាតយ៉ាងឆាប់រហ័ស ជាមួយរូបមន្តបែបធម្មជាតិងាយៗទាំងនេះ

10

មានមូលហេតុច្រើនណាស់ដែលបណ្ដាលឱ្យស្បែកប្រែជាស្រអាប់ខ្មៅមិនស្អាត ដូចជាការត្រូវពន្លឺព្រះអាទិត្យយូរៗជាប្រចាំ, ធូលីដី និងខ្យល់ពុល។ ញើស, ជាតិប្រេង និងផលិតផលតុបតែងមុខមួយចំនួនដែលជ្រាបចូលក្នុងរន្ធញើសនៃស្បែកផ្ទៃមុខអាចបង្កការរលាក, ភាពស្រអាប់ និងស្ងួតគួរឱ្យព្រួយបារម្ភ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលបច្ចុប្បន្ន ផលិតផលធ្វើឱ្យស្បែកសឆាប់រហ័សមានច្រើនមិនខ្វះឡើយ គ្រាន់តែមួយចំនួនធំមានផ្ទុកសារធាតុគីមី ហើយខ្លះទៀតមានតម្លៃថ្លៃ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះយើងខ្ញុំ នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយធ្វើឱ្យស្បែកមុខរបស់អ្នកប្រែជាសស្អាតគ្មានផលប៉ះពាល់ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ផ្លែល្ហុង៖ ផ្លែល្ហុង មានផ្ទុកអង់ស៊ីម papain ដែលមិនត្រឹមតែជួយធ្វើឱ្យស្បែកសស្រស់ថ្លា, ទន់ភ្លឺរលោង និងមានសំណើមប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទប់ស្កាត់ដោះស្រាយបញ្ហានៃរោគមុនផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវលាងសម្អាតមុខឱ្យស្អាតជាមុនសិន។ បន្ទាប់មកសឹមយកសាច់នៃផ្លែល្ហុងមកកិនឱ្យម៉ដ្ឋខាប់ៗ រួមលាបវាលើស្បែក ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកគួរអនុវត្តន៍រូបមន្តនេះរៀងរាល់ថ្ងៃ រហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ទឹកក្រូចឆ្មារ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្រូចឆ្មារស្រស់មួយចំនួនជាមួយទឹកធម្មតា។ កូរឱ្យសព្វ សឹមយកដុំសំឡីជ្រលក់ចូលទឹកល្បាយនេះ ហើយលាបថ្នមៗលើផ្ទៃមុខរបស់អ្នក។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. រមៀត៖ រមៀត សឹងតែត្រូវបានគេប្រើជាទូទៅនៅក្នុងផលិតផលថែរក្សាសម្រស់ និងធ្វើឱ្យស្បែកប្រែជាសស្រស់ស្អាត នោះក៏ព្រោះតែបរិមាណនៃវីតាមីន C ដែលវាមានផ្ទុក។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅរមៀត ១ ស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ ចូរគ្នាឱ្យសព្វ។ បន្ទាប់មកលាបល្បាយលើផ្ទៃមុខ និងករបស់អ្នក រួចទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ រូបមន្តនេះអាចប្រើប្រាស់សម្រាប់គ្រប់ប្រភេទនៃស្បែកមុខ និងសូម្បីតែស្បែកខ្លាញ់ក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ម្ស៉ៅធញ្ញជាតិ, យ៉ាអួរ និងប៉េងប៉ោះ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយគ្រឿងផ្សំទាំងបីក្នុងមួយមុខចំនួន ១ ស្លាបព្រាកាហ្វេ ចូលគ្នា ហើយកូរឱ្យសព្វរហូតក្លាយជាល្បាយខាប់ៗ រួចសឹមលាបវាលើផ្ទៃមុខដែលបានលាងសម្អាតរបស់អ្នក។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕ Credited images: Snow

អត្ថបទទាក់ទង