សារព័ត៌មានមហាខ្មែរ

អាហារដែលអាចជួយបង្ការស្បែកចេញជាតិប្រេងច្រើនបាន

18

កាលពីថ្ងៃមុន ខ្ញុំបានបង្ហាញរួចហើយនូវអាហារដែលអ្នកគួរតែចៀសវាងបើសិនដឹងស្បែកចេញជាតិប្រេងច្រើនហើយ ប៉ុន្តែថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីអាហារដែលអាចជួយបង្ការស្បែកកុំឲ្យចេញជាតិប្រេងច្រើនវិញម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារធ្វើពីទឹកដោះគោ៖ ទឹកដោះគោដែលម្តាយអ្នកបង្ខំឲ្យញ៉ាំកាលពីនៅក្មេងប្រហែលជាមានគ្រោះថ្នាក់ដល់សុខភាពស្បែកបាន ហើយអ្វីដែលកើតមានបញ្ហានោះគឺអាចជំរុញឲ្យស្បែកចេញជាតិប្រេងកាន់តែខ្លាំងផង។ ថ្វីបើឥទ្ធិពលនៃផលិតផលធញវើពីទឹកដោះគោអាចផលិតជាជាតិប្រេងលើស្បែកមិនបង្កអ្វីប៉ះពាល់ក៏ដោយ តែវាអាចជំរុញដល់ភាពចាស់ និងកើតមុនកាន់តែខ្លាំងផង។ បើសិនជាអ្នកចង់បានជាតិកាលស្យូមច្រើន អ្នកគួរតែស្វែងរកផលិតផលណាផ្សេងវិញដូចជា តៅហ៊ូ និងបន្លែពណ៌បៃតងជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាច់ជាប់ខ្លាញ់៖ សាច់ជាប់ខ្លាញ់ដូចជា សាច់គោ និងសាច់ក្រកគឺផ្ទុកទៅដោយខ្លាញ់ Saturated Fat យ៉ាងច្រើន ដែលខ្លាញ់ប្រភេទនេះមានជាប់ទាក់ទងនឹងជំងឺបេះដូង ធាត់ជ្រុល និងការរលាក។ ដូច្នេះចូរជ្រើសរើសអាហារផ្សេងពីនេះវិញ ជាពិសេសអាហារដែលមានជាតិខ្លាញ់ទាប ដោយចម្អិនជាការស្ងោ ឬអាំងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារសម្រន់មានជាតិប្រៃច្រើន៖ របបអាហារសម្បូរជាតិសូដ្យូមអាចបំផ្លាញសុខភាពស្បែកបាន ដោយសារតែវាបង្កើនការរលាកក្នុងខ្លួន។ អាហារសម្រន់មានជាតិប្រៃច្រើនដូចជា ដំឡូងចំណិតចៀន ដំឡូងកំប៉ុងស្រួយ និងនំស្រួយៗ ច្រើនតែផ្ទុកទៅដោយខ្លាញ់បង្ករលាកឈ្មោះថា Trans-fat ដែលខ្លាញ់នេះអាចបង្កជាការចេញជាតិប្រេងលើស្បែកកាន់តែខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារផ្អែមៗ៖ អាហារផ្ងែមៗច្រើនតែផ្ទុកទៅដោយកម្រិតជាតិស្ករខ្ពស់ ហើយក៏មិនរក្សាសុខភាពស្បែកបានល្អដែរ។ របបអាហារដែលត្រូវបានចាត់ទុកថាជួយសម្អាតដល់ស្បែកមានដូចជា បន្លែ ផ្លែឈើ និងជាតិសរសៃ អាចប្រើដើម្បីកាត់បន្ថយការកើតមុនបានច្រើនបំផុត។ ដូច្នេះបើសិនជាអ្នកចង់បង្ការកុំឲ្យស្បែកចេញជាតិប្រេងកាន់តែច្រើន ចូរជ្រើសរើសអាហារផ្អែមជាផ្លែឈើជំនួសវិញ៕

អត្ថបទទាក់ទង