សារព័ត៌មានមហាខ្មែរ

ទម្លាប់ថែរក្សាសុខភាពសម្រស់ដែលអ្នកគួរតែធ្វើមុនពេលគេង

45

រាងកាយអ្នកនឹងជួសជុលនូវអ្វីដែលខូចខាតដោយខ្លួនឯងខណៈពេលកំពុងតែគេង។ ដូច្នេះយកល្អគួរតែមានទម្លាប់ល្អៗជាច្រើនមុនពេលចូលគេង ជាពិសេសទម្លាប់ថែរក្សាសម្រសតែម្តង។ ខាងក្រោមនេះគឺជាគន្លឹះថែរក្សាសម្រស់មួយចំនួនដែលអាចជួយបង្កើនភាពស្រស់ស្អាតដល់រាងកាយខាងក្រៅអ្នកបាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


លាងសម្អាតគ្រឿងលាងមុខចេញឲ្យអស់៖ អ្នកប្រហែលជាអស់កម្លាំងហើយ ប៉ុន្តែចូរចំណាយពេលពីរបីនាទីដើម្បីលាងសម្អាតផ្ទៃមុខ ជាពិសេសគ្រឿងផាត់មុខចេញឲ្យអស់សិនទៅ។ ដោយសារតែរន្ធញើសរបស់អ្នកនឹងបើកធំនៅពេលយប់ ដូច្នេះរាល់កំណកគ្រឿងផាត់មុខដែលនៅសល់អាចនំាឲ្យស្ទះរន្ធញើស រហូតដល់កើតមុនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចងសក់ឡើងលើតែកុំចងតឹងពេក៖ ជាតិប្រេងដែលចេញពីសរសៃសក់អាចងាយនឹងកកិតលើផ្ទៃមុខ និងស្រោមខ្នើយ ដែលវាជាហេតុនាំឲ្យអាចកើតមុនបាន។ ដូច្នេះចូរចងសក់ឡើងលើ តែកុំចងតឹងពេក។ រឿងនេះមិនត្រឹមតែថែរក្សាសម្រស់មុខអ្នកទេ តែក៏ជាស្តាយបែបធម្មជាតិមួយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រើក្រែមលាបក្រោមភ្នែក៖ ការប្រើក្រែមលាបក្រោមភ្នែកគឺជាអ្វីដែលត្រូវធ្វើបើសិនជាអ្នកចំណាយពេលវេលានៅមុខកុំព្យូទ័រច្រើនម៉ោង។ ក្រែមប្រភេទនេះមិនគ្រាន់តែការពារស្បែកនៅក្រោមភ្នែកទេ តែក៏ជួយផ្តល់សំណើមនៅពេលយប់ និងភ្ញាក់ឡើងស្បែកនៅក្រោមភ្នែកមានសំណើម ព្រមទាំងមិនកើតជាស្នាមជ្រួញខ្មៅៗថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រើស្រោមខ្នើយធ្វើពីសរសៃសូត្រ៖ ដើម្បីការពារកុំឲ្យសក់បែកចុង ចូរព្យាយាមជ្រើសរើសស្រោមខ្នើយដែលធ្វើពីសរសៃសូត្រ។ ស្រោមខ្នើយប្រភេទក្រណាត់កាតុង អាចមានភាពគ្រឺម ដែលអាចបង្កភាពខូចខាតដល់សរសៃសក់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ដុសសម្អាតធ្មេញ៖ ចូរប្រាកដថា អ្នកបានដុសសម្អាតធ្មេញ និងប្រើអំបោះរូសធ្មេញមុនពេលចូលគេង។ ការធ្វើបែបនេះនឹងបង្ការកុំឲ្យបាក់តេរី និងមេរោគលូតលាស់ និងកំចាត់កំណក់ជាប់នៅលើធ្មេញផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ផ្តល់សំណើមដល់ស្បែក៖ ចូរធ្វើល្អចំពោះស្បែកជាមួយនឹងការលាបក្រែមផ្តល់សំណើមនៅពេលយប់ដើម្បីថែរក្សាភាពរលោងរបស់ស្បែកបាន។ ចូរងូតទឹកក្តៅឧណ្ហៗ និងសម្ងួតរាងកាយដោយប្រើកន្សែងទន់។ បន្ទាប់មក ចូរម៉ាស្សាស្បែកជាមួយនឹងក្រែមផ្តល់សំណើម។ ដូច្នេះនៅព្រឹកឡើង អ្នកនឹងភ្ញាក់ពីគេងទាំងស្បែកនៅទន់ និងស្រស់ស្អាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រើប្រេងក្តៅលាបសក់៖ ជាទម្លាប់មួយថ្ងៃរំលងមួយថ្ងៃ ចូរម៉ាស្សាសក់ក្បាលជាមួយនឹងប្រេងអូលីវ ឬប្រេងដូងក្តៅឧណ្ហៗពីរបីស្លាបព្រាបាយ។ ក្រោយមក ចូរពាក់មួកសម្រាប់ងូតទឹក ហើយទុកចោលពេញមួយយប់។ នៅព្រឹកបន្ទាប់ អ្នកអាចប្រើសាប៊ូលាងសមញអាតវាបានហើយ៕

អត្ថបទទាក់ទង