រឿង ៧យ៉ាងដែលមនុស្សស្រីត្រូវលះបង់ក្រោយពេលរៀបការរួច
ក្រោយពេលរៀបការ មនុស្សស្រីត្រូវប្រឈមមុខ នឹងការបាត់បង់ច្រើន។ សំណាងដែរ មនុស្សស្រីដែលរៀបការរួចនឹងមានក្តីសុខច្រើនជាងភាពបាត់បង់ទាំងនេះ។ តាមការពិត ក្រោយរៀបការ អ្នកនឹងត្រូវលះបង់រឿង ៧យ៉ាងដូចខាងក្រោម៖
១. សេរីភាព៖ ពេលមានតួនាទីជាភរិយា អ្នកនឹងរវល់ខ្លាំងលែងមានពេលធ្វើរឿងដែលចូលចិត្ត និងមើលថែខ្លួនដូចពីមុន។ ជាពិសេស អ្នកនឹងលែងមានសេរីភាពតទៅទៀតហើយ។
២. ភាពបរិសុទ្ធ៖ អ្នកត្រូវស៊ូទ្រាំលាក់រឿងទុកក្នុងចិត្តដែលមានតែអ្នកទេយល់។ លើសពីនេះទៀត ដោយសារតែគិតបារម្ភពីលុយពេកធ្វើឱ្យអ្នកភ្លេចថែខ្លួនឯងដូចកាលនៅលីវ។
៣. ភាពឆ្លាតវៃ៖ ក្រោយរៀបការរួច អ្នកត្រូវផ្តល់កំណើតឱ្យកូន។ រឿងនេះធ្វើឱ្យមនុស្សឧស្សាហ៍ភ្លេចភ្លាំង។ វិទ្យាសាស្ត្របានអះអាងថា ស្ត្រីឆ្លងទន្លេរួច ខួរក្បាលនឹងលែងលូតលាស់ទៀតហើយ បើទោះបីជាឈប់យកកូនទៀតក៏ដោយ។
៤. រាងស្លីមស្អាត៖ ពេលមានផ្ទៃពោះ ក្បាលពោះអ្នកនឹងធំជាងមនុស្សស្រីធម្មតា ស្បែកយារធ្លាក់ ខ្មៅស្រអាប់ និងស្នាមសង្វារ។ ពេលវេលានឹងអាចធ្វើឱ្យវាប្រសើរឡើងបាន តែមិនអាចដូចដើមឡើយ។
៥. សម្រស់៖ ស្ត្រីដែលមានប្តីរួច ពិសេសក្រោយសម្រាលកូនរួច តំបន់ឯកជននឹងរលុង បាត់បង់ភាពតឹងណែន។ ស្បែកដើមទ្រូងនឹងជ្រីវជ្រួញ កើតសង្វារ។
៦. សុខភាព៖ ការរៀបការ និងមានកូនធ្វើឱ្យសុខភាពស្ត្រីប្រែប្រួល។ នាងទទួល រ ង រ បួ សទាំងផ្លូ វ ចិ ត្ត និងផ្លូវកាយ។ ក្រោយមានកូន ស្ត្រីតែងកើតអាការៈឈឺខ្នង ឈឺពោះ ឈឺក្បាល ជ្រុះសក់ ស្រៀវធ្មេញ ស្រវាំងភ្នែក…។
៧. បាត់បង់មិត្តភាព៖ ស្ត្រីភាគច្រើននឹងត្រូវបាត់បង់មិត្តភក្តិស្និតស្នាល ដោយសារនាងលែងមានពេលដើរលេងក្រៅផ្ទះ និងត្រូវការពេលវេលាថែទាំប្តី៕