អាហារដែលជួយដល់សុខភាពបុរសខ្លាំងៗ

គ្រប់យ៉ាងដែលដាក់ចូលមាត់ទំពាររបស់មនុស្សប្រុសអាចត្រូវបានចាត់ទុកថា មានឥទ្ធិពលទៅលើចិត្តគំនិត និងរាងកាយរបស់គេ។ ហេតុដូច្នេះហើយ អ្នកគួរតែជ្រើសរើសអាហារទទួលទានដោយប្រុងប្រយ័ត្នផង ជាពិសេសអាហារណាដែលមានជីវជាតិ និងផ្តល់មុខងារកាន់តែល្អដល់ប្រព័ន្ធរាងកាយទាំងអស់ផង។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីអាហារដែលល្អបំផុតសម្រាប់សុខភាពបុរស ដែលអ្នកអាចគិតគូរពិចារណាបាន៖

ទ្រទ្រង់ដល់សុខភាពបេះដូង ត្រីសម្បូរទៅដោយសារធាតុ Eicosapentaenoic Acid (EPA) និង Docosahexaenoic Acid (DHA) ដែលវាសុទ្ធសឹងតែជាអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយឲ្យបុរសមានសុខភាពល្អ។ ការញ៉ាំអាហារត្រីសម្បូរសារធាតុខ្លាញ់ទាំងនេះអាចជួយបន្ថយការកើតជំងឺគាំងបេះដូងបានបាន ដោយសារតែវាជួយបំបាត់ការកកកុញកំណកនៅសរសៃឈាមអាក់ទែ ព្រមទាំងជួយកុំឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាលថែមទៀត។

ការពារក្រពេញប្រូស្តាត គ្រាប់សណ្តែកដីឬគ្រាប់ផ្លែឈើផ្ទុកទៅដោយសារធាតុសេឡេញ៉ូម ដែលជាជាតិរ៉ែមួយប្រភេទត្រូវបានគេអះអាងថាជួយបន្ថយការកើតជំងឺមហារីកក្រពេញប្រូស្តាតបាន។ អ្នកជំនាញនិយាយថា គ្រាប់ស្វាយចន្ទី ឬសណ្តែកផ្ទុកទុកទៅដោយជាតិសេឡេញ៉ូមភាគច្រើន ហើយវានឹងក្លាយទៅជារបាំងការពារក្រពេញប្រូស្តាតមិនឲ្យកើតមហារីកបាន។ មានគ្រាប់ផ្លែឈើច្រើនណាស់ដែលត្រូវបានគេស្គាល់ថាអាចជួយទ្រទ្រងដល់សុខភាពក្រពេញប្រូស្តាតបានដូចជា គ្រាប់ល្ពៅ គ្រាប់ល្ង និងគ្រាប់ផ្កាឈូករ័ត្នជាដើម។

ជួយឲ្យមានអារម្មណ៍ល្អ ការប្រែប្រួលយ៉ាងខ្លាំងនៃកម្រិតជាតិស្ករក្នុងឈាមអាចជាឥទ្ធិពលមួយទៅលើរឿងជាច្រើន ក្នុងនោះក៏មានអារម្មណ៍របស់មនុស្សយើងដែរ។ មធ្យោបាយដ៏ល្អមួយក្នុងការជួយថែរក្សាកម្រិតជាតិស្ករក្នុងឈាម និងអារម្មណ៍នៅល្អនោះ គឺការញ៉ាំអាហារសម្បូរជាតិសរសៃ។ ជាតិសរសៃនេះគឺជាកាបូអ៊ីដ្រាតមួយប្រភេទដែលមិនអាចរំលាយបាន តែវានឹងជួយបង្ការកុំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បាន។ ក្រៅពីនេះ ជាតិសរសៃដែលរលាយវិញ អាចធ្វើឲ្យបុរសមានអារម្មណ៍សប្បាយចិត្ត ហើយក៏ការពារពួកគេពីការញ៉ាំអាហារច្រើនជ្រុលរហូតដល់ធាត់បានដែរ។

សរុបសេចក្តីទៅ របបអាហារដែលត្រឹមត្រូវគឺជារឿងសំខាន់ណាស់ដើម្បីជួយជំរុញដល់សុខភាពកានតែល្អ។ បុរសអាចទទួលបានប្រយោជន៍ពេញលេញពីការញ៉ាំអាហារទៀងទាត់ ជាពិសេសអាហារដែលបានរៀបរាប់ខាងលើនេះតែម្តង៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង