មនុស្សស្រីមានចំណុចពិសេសទាំង៩យ៉ាងនេះហើយ មិនខ្លាចថាគ្មានអ្នកស្រលាញ់នោះទេ គឺថាធ្វើឲ្យមនុស្សប្រុសស្រលាញ់ងប់ងុលដកចិត្តមិនរួចហ្មង!
មនុស្សស្រីម្នាក់ៗមានចំណុចពិសេសរៀងៗខ្លួនទៅតាមធម្មជាតិដែលផ្ដល់ឲ្យ ហើយបើមនុស្សស្រីមានចំណុចទាំងនេះទៀតរឹតតែពិសេសព្រោះវាអាចធ្វើឲ្យមនុស្សប្រុសងប់ងុលដោយសារអ្នកមិនខាន៖
១. ម្រាមដៃស្រលូន ទន់រលោង៖ ម្រាមដៃតូចហើយវែង ដូចបន្លាក្រូច ហើយទន់រលោងគូរឲ្យចង់កាន់។
២. ថ្ពាល់ខួចឡើងក្រហមតិចៗ៖ ថ្ពាល់ទន់រលោង មានខួច ហើយក្រហមតិចៗដែលធ្វើមនុស្សប្រុសណាក៏បាក់ចិត្តស្រឡាញ់ដែរ។
៣. បបូរមាត់ក្រហមប្រឿងៗមើលទៅគួរឲ្យចង់ខាំ៖ បបូរមាត់មិនខ្មៅ ហើយមិនធំពេក ដែលមើលទៅមានពណ៌ក្រហមតិចៗ ទន់រលោងគួរឲ្យចង់ខាំ។
៤. សក់ស្អាតរលោង៖ សក់មានរបៀបរៀបរយ មិនរញ៉េរញ៉ៃ ស្អាតរលោងដែលមើលទៅគួរឲ្យចង់ប៉ះ។
៥. រាងកាយមានអនាម័យ៖ ចេះរៀបចំខ្លួនឲ្យស្អាតបាត មិនរញ៉េរញ៉ៃ មានក្លិនក្រអូប ស្រស់ស្អាត ដែលមើលទៅមានរបៀបរៀបរយ។
៦. ដើមទ្រូងមូលក្លំ៖ វាជាចំណុចសំខាន់មួយសម្រាប់ស្ត្រី ដើមទ្រូងមិនតូចពេក ហើយក៏មិនធំពេក គឺសមល្មមជាមួយដងខ្លួន ព្រោះពេលដែលមានដើមទ្រូងស្អាត អ្នកស្លៀកពាក់អីក៏សមដែរ។
៧. មានចរិតរួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ៖ មានចរិតរួសរាយ មិនសូវចេះប្រកាន់ច្រើន ហើយតែងនាំភាពរីករាយដល់មនុស្សជុំវិញខ្លួន។
៨. ទឹកមុខមានស្នាមញញឹម៖ ជាមនុស្សស្រីដែលចូលចិត្តញញឹម រីករាយ ហើយមិនចូលចិត្តធ្វើមុខក្រញូវ ព្រោះវាមិនស្អាត។
៩. មានទឹកចិត្តល្អ៖ មានទឹកចិត្តចេះជួយអ្នកដទៃ ចេះអាណិតអាសូរ ហើយតែងរីករាយពេលដែលឃើញអ្នកដទៃរីករាយ
មានតែសម្រស់ក៏មិនប្រាកដថាល្អក្នុងភ្នែកមនុស្សប្រុសដែរ ប៉ុន្តែអ្នកក៏ត្រូវមានចរិត និងទឹកចិត្តល្អស្អាតដូចគ្នា៕