ហេតុអ្វីបានជាការគេងមានសារសំខាន់សំរាប់អ្នក?

ការគេងយប់ដែលលង់លក់ស្រួលគឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់អ្នក។ តាមការពិតវាមានសារៈសំខាន់ដូចការញ៉ាំអាហារដែលផ្ដល់នៅសុខភាពល្អ និង ការហាត់ប្រាណដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារបរិយាកាសពីលោកខាងលិចកំពុងជ្រៀតជ្រែកទៅនឹងទម្លាប់គេងយូររបស់អ្នក។ ឥឡូវនេះមនុស្សកំពុងតែដេកតិចជាងមុនហើយគុណភាពនៃការគេងក៏ថយចុះផងដែរ។

នេះជាហេតុផល១០យ៉ាងដែលការគេងល្អគឺសំខាន់សំរាប់អ្នក។

១. ការគេងមិនគ្រប់គ្រាន់អាចធ្វើអោយអ្នកធាត់៖ ការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការឡើងទម្ងន់។ អ្នកដែលមានរយៈពេលគេងខ្លីហាក់ដូចជាមានការឡើងទំងន់ច្រើនជាងអ្នកដែលគេងបានគ្រប់គ្រាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការស្រាវជ្រាវមួយ ទៅលើកុមារ និង មនុស្សពេញវ័យដែលមានការគេងរយៈពេលខ្លីគឺ ៥៥ ទៅ ៨៩% គឺមានការប្រឈមខ្ពស់ក្នុងការឡើងទំងន់។ ប្រសិនបើអ្នកកំពុងព្យាយាមបញ្ចុះទម្ងន់ ការគេងគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់។


២. អ្នកគេងគ្រប់គ្រាន់មានទំនោរក្នុងការញ៉ាំកាឡូរីតិច៖ ការសិក្សាបានបង្ហាញថាការគេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់អរម៉ូនដែលគ្រប់គ្រងចំណង់អាហារ។

ដូច្នេះអ្នកដែលគេងមិនគ្រប់គ្រាន់គឺមានចំណង់ខ្លាំងនិងមានទំនោរក្នុងការញ៉ាំអាហារដែលមានជាតិកាឡូរីច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ការគេងល្អអាចបង្កើនការប្រមូលផ្តុំនិងផលិតភាព៖ ការគេងល្អអាចបង្កើនជំនាញក្នុងការដោះស្រាយបញ្ហា និង បង្កើនការចងចាំ។ ហើយការគេងមិនគ្រប់គ្រាន់ត្រូវបានបង្ហាញថាធ្វើឱ្យមុខងារខួរក្បាលរបស់អ្នកមានភាពអន់ខ្សោយ។

៤. ការគេងឱ្យបានល្អអាចបង្កើនសមត្ថភាពផ្នែកអត្តពលកម្ម៖ ការគេងបានយូរត្រូវបានគេបង្ហាញឱ្យឃើញនូវទិដ្ឋភាពជាច្រើននៃការបំពេញការងារផ្នែករាងកាយ។ ការសិក្សាលើស្ត្រីជាង ២៨០០ នាក់បានរកឃើញថាការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់ទៅនឹង ការដើរយឺត មិនមានភាពរឹងមាំនៃការទប់ និង ការលំបាកក្នុងការធ្វើសកម្មភាពផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. អ្នកគេងតិចមានហានិភ័យខ្ពស់នៃជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)៖ ការដេកតិចជាង ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។
៦. ការគេងមានឥទ្ធិពលលើការបំប្លែងសារជាតិគ្លុយកូស (ជាតិស្ករ) និង ជំងឺទឹកនោមផ្អែមប្រភេទទី២៖ នៅក្នុងការសិក្សាមួយនៅលើបុរសវ័យក្មេងដែលមានសុខភាពល្អ ការគេងដែលគេងបាន៤ម៉ោងក្នុងមួយយប់ រយះពេល៦យប់ជាប់គ្នាបណ្តាលឱ្យមានរោគសញ្ញាការកើនឡើងនៅជាតិស្ករក្នុងឈាម ឬ ប្រឈមនិងជំងឺទឹកនោមផ្អែមប្រភេទទី២។

តែរោគសញ្ញាទាំងនេះអាចនិងបាត់ទៅវិញ បន្ទាប់ពីរយះពេលនៃការគេងរបស់អ្នកបានគ្រប់គ្រាន់វិញ និង កាត់បន្ថយនៅរបបអាហារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ទៅនឹងជំងឺធ្លាក់ទឹកចិត្ត៖ បញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺធ្លាក់ទឹកចិត្ត ត្រូវបានគេផ្ដោតសំខាន់ទៅលើការគេងមិនគ្រប់គ្រាន់និង បញ្ហានៃការគេង។ គេប៉ាន់ប្រមាណថា ៩០% នៃអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តគឺត្អូញត្អែរពីការគេង។ ការគេងមិនគ្រប់គ្រាន់វាក៏អាចជាមូលហេតុមួយនៃការស្លាប់ដោយការធ្វើអត្តឃាតផងដែរ។

៨. ការគេងធ្វើឱ្យប្រសើរឡើងមុខងារប្រព័ន្ធភាពស៊ាំរបស់អ្នក៖ ទទួលបានការគេងយ៉ាងហោចណាស់៨ម៉ោងក្នុងមួយយប់អាចជួយបង្កើនមុខងារនៃប្រព័ន្ធភាពស៊ាំរបស់អ្នកនិងជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យមានការកើនឡើងនៃការរលា៖ ការគេងអាចមានឥទ្ធិពលយ៉ាងសំខាន់លើការរលាកនៅក្នុងខ្លួនអ្នក។ ជាការពិត ការគេងមិនគ្រប់ត្រូវបានគេទទួលស្គាល់ថាវាធ្វើឱ្យមានបញ្ហានៃការរលាក និង ការខូចខាតកោសិកា។ វាក៏ផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការរលាករយៈពេលយូរនៃបំពង់រំលាយអាហារ ដែលត្រូវបានគហៅជាជំងឺរលាកពោះវៀន។

១០. ការគេងមានឥទ្ធិពលលើអារម្មណ៍និងទំនាក់ទំនងសង្គម៖ ការបាត់បង់ការគេងអាចកាត់បន្ថយជំនាញទាក់ទងជាមួយសង្គម និង សមត្ថភាពរបស់អ្នកក្នុងការធ្វើអ្វីមួយ ដោយមិនមានភាពរហ័ស ឬ ធ្វើការគិតរយះពេលយូរមុននិងធ្វើ ឬ និយាយពីអ្វីមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង