សារព័ត៌មានមហាខ្មែរ

មើលទម្រង់ច្រមុះ អាចដឹងពីចរិកលក្ខណៈរបស់អ្នក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្រមុះជាផ្នែកមួយដែលលេចធ្លោ និងលយចេញខ្លាំងជាងគេបំផុតនៅលើផ្ទៃមុខ និងគួរឲ្យកត់សម្គាល់ខ្លាំង។ ទម្រង់ច្រមុះក៏អាចបង្ហាញពីនិស្ស័យរបស់មនុស្សយើងបានដែរ។ តើអ្នកជឿទេថា គ្រាន់តែសម្លឹងមើលច្រមុះរបស់អ្នកណាម្នាក់ អ្នកអាចមើលដឹងពីចរិកលក្ខណៈរបស់គេ? ហើយអ្នកក៏គួរដឹងពីប្រភេទច្រមុះរបស់អ្នក និងចរិកលក្ខណៈរបស់អ្នកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ច្រមុះធំ៖ មនុស្សមានច្រមុះប្រភេទនេះ ច្រើនជាមនុស្សមានអំណាច, ថាមពល, ភាពជាអ្នកដឹកនាំ, អត្មានិយម និងចូលចិត្តធ្វើការងារឯករាជ្យ។ មនុស្សមានច្រមុះប្រភេទនេះ មិនអាចទទួលយកបទបញ្ជា និងការចូលចិត្តថៅកែរបស់ខ្លួនឯងឡើយ។ ពួកគេចូលចិត្តធ្វើការងារធំៗ និងមិនចាប់អារម្មណ៍លើកិច្ចការតូចតាចឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ច្រមុះតូច៖ ពួកគេជាមនុស្សសកម្មនឹងការងារជាក្រុម ពួកគេប្រើគំនិតច្នៃប្រឌិត និងការស្រមើស្រមៃ។ ពួកគេជាមនុស្សឆេវឆាវ ហើយពេលខ្លះឆាប់មួម៉ៅ។ ពួកគេស្រឡាញ់ពេញចិត្តនូវអ្វីដែលពួកគេបានធ្វើ ជាមួយនឹងការខិតខំប្រឹងប្រឹង ហើយគ្មានការងារណាដែលថាពួកគេដោះស្រាយបាននោះទេ មិនថាការងារផ្ទាល់ខ្លួន និងការងារជាប្រព័ន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ច្រមុះវែង៖ អ្នកមានច្រមុះវែង ជាមនុស្សមានជំនាញខាងធ្វើមុខជំនួញ, មានមហិច្ចតា, សភាវៈគតិល្អ ហើយជាមនុស្សឯកភាពនឹងការដឹកនាំរបស់អ្នក។ បញ្ហាធំបំផុតរបស់អ្នកតែងតែកើតចេញពីភាពរឹងរូសខ្លាំងពេករបស់អ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ច្រមុះជនជាតិនូបៀ៖ អ្នកមានច្រមុះជនជាតិនូបៀតែងតែស្វែងរកវិធីថ្មីៗដើម្បីដោះស្រាយបញ្ហា, ពួកគេជាមនុស្សចង់ដឹងចង់លឺ និងចិត្តទូលាយ។ ពួកគេជាមនុស្សមានភាពទាក់ទាញ, ក្នុងការបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. ច្រមុះទឹករលក៖ ពួកគេជាមនុស្សងាយនឹងស្គាល់មុខ ព្រោះមានដុំពកធំមួយនៅចុងច្រមុះ។ ពួកគេជាមនុស្សចូលចិត្តភាពសប្បាយរីករាយពីកំណើត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. ច្រមុះជនជាតិរ៉ូម៉ាំង៖ គេនិយាយថា មនុស្សនេះក្បាលរឹង និងមានមហិច្ចតាពីកំណើត។ ពួកគេជាអ្នកដឹកនាំអស្ចារ្យ និងមានចរិកលក្ខណៈល្អម្នាក់។ ពួកគេជាមនុស្សអត់ធ្មត់ និងជាមនុស្សមានរបៀបរៀបរយយ៉ាងត្រឹមត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. ច្រមុះខើច៖ ពួកគេជាមនុស្សសុទិដ្ឋិនិយម, ចិត្តល្អ និងមានចរិកល្អ។ ហើយពួកគេជាមនុស្សមានក្តីស្រឡាញ់, ចេះជួយ និងមានទំនួលខុសត្រូវខ្ពស់៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។