អញ្ចឹងតើបានចេះតែឆ្ងល់ថា ស្រី ស្អា ត ខ្លះអត់មាន ស ង្សា រ
នៅពេលដែលនិយាយដល់ ស្រី ស្អា ត ពេលខ្លះដែលឆ្ងល់អត់ថាហេតុអីបានជា ស្រី ស្អា ត ខ្លះ មិនមាន ស ង្សា រ ??? ជាការពិតណាស់ មិនប្រាកដថា ស្រី ស្អា ត ទាំងអស់សុទ្ធតែមាន ស ង្សា រ ទាំងអស់ណា ហើយយើងក៏ដឹងដែរថា មាន ស្រី ស្អា ត ច្រើនមិនស្ទើរទេ ដែលនៅម្នាក់ឯងមិនយក ស ង្សា រ ។ អញ្ចឹងហើយបានជាថ្ងៃនេះយើងចង់ប្រាប់ហេតុផលខ្លះៗដែលធ្វើឱ្យ ស្រី ស្អា ត មួយចំនួនមិនមាន ស ង្សា រ ។ ការដែលមាន ស ង្សា រ គឺអាចអាស្រ័យទៅលើចរិកឬកពាររបស់យើងម្នាក់ៗដែរ។ ដូច្នេះបើមនុស្ស ស្រី ស្អា ត ហើយ មានចរិកមិនសូវល្អពេលខ្លះក៏អាចធ្វើឱ្យមនុស្សស្រីម្នាក់នោះអត់ ស ង្សា រ ដែរ។
១. ដោយសារតែការបដិសេធ៖ យើងត្រូវដឹងថា ក្នុងទំនាក់ទំនងស្នេហា ឬការចង់ទាក់ទងអ្នកណាម្នាក់ ការបដិសេធតែងតែកើតមានឡើង។ ពេលខ្លះដោយសារតែនារីៗម្នាក់នោះមិនទាន់រកមនុស្សប្រុសដែលខ្លួនពេញចិត្ត ហើយក៏ដោយសារតែគេមិនទាន់សម្រេចចិត្តរួចរាល់ក្នុងការឈានចូលក្នុងទំនាក់ទំនងស្នេហា។ សូម្បីតែមនុស្សប្រុស ពេលខ្លះក៏អាចបដិសេធទៅកាន់មនុស្សស្រីដែលចង់មកទាក់ទងខ្លួនដែរ ហើយរឿងទាំងអស់នោះគឺជឿថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ជួប ក៏ធ្លាប់ដឹងទៅហើយ។
២. ដោយសារតែមនុស្សស្រីម្នាក់នោះស្អាតពេក៖ បើនិយាយរឿងសម្រស់គឺអាចមានរឿងច្រើនទាក់ទងដូចជា អាចដោយសារតែមនុស្សស្រីម្នាក់នោះស្អាតពេក ធ្វើឱ្យមនុស្សប្រុសដទៃមិនហ៊ានចូលចិត្តដោយសារតែគេគិតថា មនុស្ស ស្រី ស្អា ត ម្នាក់នោះប្រាកដជាមាន ស ង្សា រ ហើយ មិនបាច់តាម ឬមិនបាច់ចង់ទាក់ទងគេនោះទេ។ មួយវិញទៀត គឺអាចដោយសារតែមនុស្សស្រីម្នាក់នោះឯង ដែលអាងតែខ្លួនឯងមានសម្រស់ស្អាតពេក ដូច្នេះហើយក៏មានចរិកមួយយើងហៅថាអាចជាមនុស្សដែលរើស ស ង្សា រ ចង់បានមនុស្សប្រុសណាដែលស្អាតដូចខ្លួន។ ហើយពេលខ្លះដោយសារតែមនុស្សស្រីខ្លួនឯងនោះមានចរិកឬកពារពេក មិនសូវជាចូលចិត្តនិយាយជាមួយប្រុសៗ ឬមិនសូវជាចង់មានទំនាក់ទំនងជាមួយអ្នកណាម្នាក់ងាយៗឡើយ ដោយសារតែគេគិតថាខ្លួនឯងស្អាត ដូច្នេះមិនខ្វះអ្នកដែលចង់មកទាក់ទងខ្លួនឡើយ។ ក៏ប៉ុន្តែចំពោះមនុស្សប្រុសពេលខ្លះគេមើលលើមនុស្សស្រីមិនត្រឹមតែសម្រស់មួយមុខទេ គឺគេក៏អាចឱ្យតម្លៃទៅលើចរិកឬកពាររបស់ម្នាក់ស្រីនោះដែរ បើគេមើលទៅថាចរិកម្នាក់ស្រីនោះមិនល្អ គេក៏អាចបាត់បង់ភាពទាក់ទាញទៅកាន់មនុស្សស្រីនោះដែរ។ អញ្ចឹងហើយ មនុស្សស្រីទាំងអស់មិនអាចរក្សាចរិកឬកពេកនោះទេ បើចង់ឱ្យមនុស្សប្រុសមករកខ្លួន យើងត្រូវធ្វើខ្លួនឯងឱ្យរស់រាយជាមួយមនុស្សជុំវិញខ្លួន។
៣. ត្រូវរៀនផ្ដល់ឱកាសដល់អ្នកដទៃ៖ ចំនុចនេះ គឺមនុស្សស្រីទាំងអស់មិនត្រូវមានចរិកមួយដែលថាផ្ដល់ឱកាសឱ្យគេពេក ដោយការអនុញ្ញាតឱ្យមនុស្សប្រុសចូលមកទាក់ទងខ្លួនដោយមិនមានការបដិសេធ ហើយក៏កុំមានចរិកមួយដែលបិទជិតពេក ដែលមិនផ្ដល់ឱកាសឱ្យគេសូម្បីតែម្តង។ ដូច្នេះ មនុស្ស ស្រី ស្អា ត ត្រូវរៀនរៀបចរិកខ្លួនឯងឱ្យថ្លៃថ្នូរ មិនបើកឱកាស ឬបើកចំហខ្លាំងពេក ក៏កុំបិទសិទ្ធខ្លួនឯងពេក ក៏កុំបិទសិទ្ធមនុស្សប្រុសដែលចង់ទាក់ទងខ្លួនពេកដែរ។
តួយ៉ាង យើងត្រូវតែរៀនបើកឱកាស ចេះសិក្សាពីមនុស្សជុំវិញខ្លួន ជាពិសេសគឺមនុស្សប្រុស។ ហើយបើសិនជាចូលចិត្តមនុស្សប្រុសណាម្នាក់ មនុស្សស្រីម្នាក់នោះអាចផ្ដល់ឱកាសឱ្យខ្លួនឯងយល់ពីគេម្នាក់នោះ ឬអាចឱ្យសញ្ញាដោយប្រយោលទៅកាន់គេម្នាក់នោះថាយើងចូលចិត្តគេ ដូច្នេះគេអាចនឹងមានអារម្មណ៏ថាយើងគិតអ្វីលើគេ ហើយគេក៏អាចធ្វើអ្វីមួយផងដែរ ដើម្បីបង្កើតទំនាក់ទំនងជាមួយយើងវិញ៕