សារព័ត៌មានមហាខ្មែរ

កាន់តែយល់ពីមនុស្សស្រី កាន់តែដឹងថានាងត្រូវការអី

28

អត្ថបទនេះនឹងជាជំនួយដល់អ្នក ក្នុងការស្វែងយល់ពីអារម្មណ៍របស់មនុស្សស្រី ក៏ដូចជាធ្វើឱ្យអ្នកអាចបង្កើតទំនាក់ទំនង កាន់តែល្អ ជាមួយនារី ដែលអ្នកស្រលាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. យល់ពីការលំបាកផ្នែកជីវសាស្រ្តរបស់មនុស្ស ស្រី៖ ជារៀងរាល់ខែ ស្រ្តីតែងតែម ក រ ដូ វ ដែលធ្វើឱ្យអារម្មណ៍នាងប្រែប្រួល មួម៉ៅ ឬឆាប់ខឹង ជាពិសេសក៏អាចមានការឈឺចាប់មួយចំនួន លើរាងកាយផងដែរ។ ដូច្នេះ សូមយោគយល់ ចំពោះការលំបាករបស់នាង និងបន្ថែមនូវការយល់ចិត្ត និងយកចិត្តទុកដាក់ ចំពោះនាងឱ្យបានច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. រៀនយល់ពីអតីតកាលរបស់នាង៖ សួរនាំនាង ពីគ្រួសាររបស់របស់នាង កុមារភាពរបស់នាង ដើម្បីដឹងថា ក្នុងជីវិតនាង ឆ្លងកាត់នូវរឿងអ្វីខ្លះ។ ពេលខ្លះ ចរិតលក្ខណៈ ឬផ្លូ វ ចិ ត្ត របស់នាង ជះឥទ្ធិពល ពីបទពិសោធអតីតកាល ឬរបៀបចិញ្ចឹមបីបាច់អប់រំ របស់ឪពុកម្តាយនាង។ ទោះបីជាយ៉ាងណាក៏ដោយ កុំបង្ខំនាង ប្រសិនបើនាងមិនចង់ចែករំលែងរឿងទាំងនោះ ជាមួយអ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ទទួលស្គាល់ថា មនុស្សស្រីទាំងអស់ គឺមានភាពខុសគ្នា៖ កុំចាប់កំហុសមនុស្សស្រី ប្រសិនបើអ្នកមើលឃើញថា អ្វីដែលនាងធ្វើ ឬចរិត ឫកពារបស់នាង ខុសប្លែកពីនារីដទៃទៀត ដែលអ្នកធ្លាប់សរសើរ ឬឱ្យតម្លៃគេ។ ត្រូវចាំថា មនុស្សស្រីទាំងអស់មិនដូចគ្នាទេ ទាំងរូបរាង ចរិត ចំណូលចិត្ត និងរបៀបរបបក្នុងការរស់នៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. សង្កេតនាង៖ វិធីល្អបំផុត ក្នុងការយល់ពីនាង គឺចំណាយពេលវេលា ជាមួយនាងឱ្យបានច្រើន ហើយសង្កេតមើលអត្តចរិតរបស់នាង ថានាងជាមនុស្សប្រភេទណា ចូលចិត្តធ្វើអ្វីខ្លះ ងាយក្នុងការខឹង ពេលខឹងនាងមានកិរិយា យ៉ាងដូចម្តេច ឆេវឆាវ ឬទន់ភ្លន់ ចេះជួយយកអាសាអ្នកដទៃ។ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. ប្រសិនបើអ្នកគិតថានាងមិនសប្បាយចិត្ត ត្រូវសួរនាង៖ ប្រសិនបើនាងមិនបាននិយាយ ពីអារម្មណ៍របស់នាង តែទឹកមុខរបស់នាង បានបញ្ជាក់យ៉ាងច្បាស់ទៅហើយ ដូច្នេះ ត្រូវសួរពីអារម្មណ៍របស់នាង ថាតើមានរឿងអី ឬមានអ្វី ដែលអ្នកអាចជួយនាង បានដែរទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. ជាអ្នកស្តាប់ដ៏ល្អរបស់នាង៖ ការស្តាប់ គឺជាចំណុចសំខាន់ ក្នុងការយល់ពីនរណាម្នាក់ ជាពិសេសគឺមនុស្សស្រី។ បង្ហាញនូវការយកចិត្តទុកដាក់ចំពោះនាង នៅពេលដែលនាង ចង់ចែករំលែករឿងសប្បាយចិត្ត ឬមិនសប្បាយចិត្ត ឱ្យអ្នកបានដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. កុំប្រៀបធៀបនាង ជាមួយនារីផ្សេងទៀត៖ មនុស្សស្រីមួយចំនួន ចូលចិត្តយកខ្លួនឯង ទៅប្រៀបធៀបជាមួយនារីដទៃ ហើយពេលខ្លះក៏មានអារម្មណ៍តូចចិត្ត ដោយគិតថាខ្លួនមិនស្អាតដូចគេ ឬអន់ជាងគេ។ ដូច្នេះ អ្នកត្រូវលើកទឹកចិត្តនាង ឬជួយនាងក្នុងការ មើលឃើញពីចំណុចល្អ ឬភាពខ្លាំងដែលនាងកំពុងមាន។.

៨. សរសើរនាង៖ គ្រប់មនុស្សស្រីទាំងអស់ គឺចូលចិត្តឱ្យគេរំឭកនាង ពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ភាពវៃឆ្លាត ឬកិច្ចការទាំងឡាយណា ដែលនាងធ្វើបានល្អ។ ជាពិសេសសម្រាប់ទំនាក់ទំនង ជាមួយដៃ គូ គឺនាងតែងចង់បានពាក្យសរសើរ ពីមនុស្សជាទីស្រលាញ់ របស់នាងគ្រប់ពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. ចងចាំថ្ងៃសំខាន់ៗ៖ មនុស្សស្រី តែងតែយកចិត្តទុកដាក់ចំពោះថ្ងៃសំខាន់ៗ ដែលបានឆ្លងកាត់ជាមួយមនុស្ស ដែលខ្លួនស្រលាញ់ ដូចជា ថ្ងៃ ណា ត់ ជួបគ្នាលើកដំបូង ថ្ងៃដែលអ្នកបានសា រ ភា ព ស្នេ ហ៍ចំពោះនាង ថ្ងៃដែលអ្នកទិញអំណោយ លើកដំបូងជូននាង។ ដូច្នេះ កុំធ្វើឱ្យនាងយល់ថា នាងទុករឿងសំខាន់ទាំងនោះ តែម្នាក់ឯង បើមិនអ៊ីចឹងទេ នាងច្បាស់ជាយល់ថា អ្នកមិនឱ្យតម្លៃចំពោះអ្វី ដែលធ្លាប់កើតឡើងរវាងអ្នក និងនាង៕

អត្ថបទទាក់ទង