សារព័ត៌មានមហាខ្មែរ

អាថ៌កំបាំងក្នុងការធ្វើឲ្យរាងអ្នកស្អាតដោយប្រើត្រឹមវិធី៥

6

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យរាងអ្នកស្អាតខ្លាំង។ តើមានអ្វីខ្លះទៅ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារដែលពិបាករំលាយ អ្នកអាចពិសារពេលព្រឹកបាន ព្រោះពេលព្រឹកជាពេលដែលក្រពះឆាប់កិនអាហារបានល្អ ដោយរំលាយបានល្អ មិនមានសារធាតុខ្លាញ់អ្វីអាចផ្ទុកក្នុងរាងកាយអ្នកបានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគួរតែពិសារអាហារ៣ពេលរបស់អ្នកឲ្យបានគ្រប់ ហើយទៀងពេល ដោយអាហារ៣ពេលនេះ គួរតែបញ្ចប់ក្នុងរយៈពេលពី៨ទៅ១០ម៉ោង មិនគួរឲ្យហួសនឹងទេ ទើបក្រពះ និងពោះវៀនអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគួរតែគ្រប់គ្រងអាហារពេលល្ងាចរបស់អ្នកឲ្យបានល្អ ដោយមិនគួរញ៉ាំច្រើនឡើយ ព្រោះពិសារច្រើនក្នុងពេលយប់ ក្រពះពិបាកកិនអាហារ ដោយធ្វើឲ្យអ្នកមិនងាយស្គមបានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ដោយមិនស្រែកទឹកក៏អាចញ៉ាំបានដែរ ព្រោះរាងកាយត្រូវការជាតិទឹកជាខ្លាំង ដោយខ្វះមិនបានឡើយ។ ជាពិសេស ជាតិទឹកនេះ អាចជួយធ្វើឲ្យអ្នកស្គមបានសម្រេចផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះនៅពេលដែលអ្នកធ្វើចលនាច្រើន នឹងធ្វើឲ្យខ្លាញ់ក្នុងរាងកាយអ្នកស្រកអស់ ដោយធ្វើឲ្យអ្នកមានរាងដែលស្អាតខ្លាំងជាមិនខានឡើយ៕

អត្ថបទទាក់ទង