ផ្ទីដូង ជាឱសថជួយព្យាបាលជំងឺនេះបានយ៉ាងមានប្រសិទ្ធភាព
ព្យាបាល៖ ព្យាបាលរាគរូស ងាយស្រួលបត់ជើងតូច ធំ។ ប្រភេទរុក្ខជាតិ: ផ្ទីដូង
ផ្នែកប្រើប្រាស់: ដើមទាំងមូល និងគ្រាប់។ មែកដើមផ្ទីធ្វើជាបន្លែស្រុះហូប ឆាឬធ្វើជាសម្លរ ពីព្រោះដើមរបស់វា ពេលនៅខ្ចី ទន់និងមានជាតិទឹកច្រើន។
ការព្យាបាល៖ ហូបផ្ទីមានគុណប្រយោជន៍ គឺងាយស្រួលបត់ជើងតូច ធំ ព្យាបាលរាគរូស។ ហើយក៏ប្រើបានសម្រាប់បន្សាបជាតិពិសសត្វស្រាំង ពស់ ក្អែបចឹក.. បានផងដែរ។ អាចបុកទៅជាម្ស៉ៅសំរាប់បិទលើមុខរបួស៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត