បរិភោគមាន់បំពងច្រើន ផ្នូរនឹងឆាប់រត់មករកអ្នក

មាន់បំពងគឺជាចំណូលចិត្តរបស់មនុស្សភាគច្រើន ព្រោះវាមានរសជាតិឆ្ងាញ់ ប៉ុន្តែតើអ្នកដឹងទេថាវាជាអាហារដែលអ្នកមិនគួរបរិភោគបំផុត ព្រោះវាអាចបំផ្លាញសុខភាពអ្នកដោយមិនដឹងខ្លួនក្រោយពេលដែលអ្នកពិសារច្រើនរួច។ ដូចនេះតើវាផ្តល់ផលវិបាកដល់អ្នកអ្វីខ្លះ?

ធ្វើឱ្យធាត់៖ នៅក្នុងអាហារបំពងទាំងនោះមានអាស៊ីតខ្លាញ់ខ្ពស់ណាស់ ហើយពិបាករំលាយទៀត ហើយអាហារដែលគ្មានជាតិខ្លាញ់ខ្ពស់ ក្រោយពេលដែលបំពងរួចនឹងមានអាស៊ីតខ្លាញ់ច្រើនដូចគ្នា ដូចនេះក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឱ្យអ្នកឡើងទម្ងន់។

មានសារធាតុពុលក្នុងខ្លួន៖ អាហារបំពងគឺគ្មានអនាម័យឡើយ ដោយជួនកាលគេអាចយករបស់ដែលជិតខូចមកបំពងឱ្យអ្នកបរិភោគ ឬខ្លាញ់ដែលគេយកមកបំពងមិនបានផ្លាស់ប្តូរឡើយ គេតែងតែយកខ្លាញ់ដែលប្រើយូរមកបំពង នោះក្រោយពេលដែលអ្នកបរិភោគរួច វានឹងនាំយកសារធាតុពុលទាំងឡាយចូលទៅក្នុងខ្លួនអ្នកអស់ជាមិនខាន។

មានជំងឺបេះដូង៖ ការស្រាវជ្រាវថ្មីបានបញ្ជាក់ថា៣៥%នៃអ្នកដែលមានជំងឺបេះដូងគឺកើតមកពីការពិសារអាហារបំពងច្រើន ហើយបើនៅតែបន្តបរិភោគកាន់តែច្រើនទៅៗ នោះជំងឺបេះដូងនឹងកាន់តែធ្ងន់ធ្ងរទៅៗ។

មិនងាយរំលាយអាហារ៖ វានឹងធ្វើឱ្យពោះវៀន និងក្រពះអ្នកមានសម្ពាធ ឬធ្វើឱ្យវាមានរបួស ដោយសារតែអាហារដែលមានខ្លាញ់ច្រើនពិបាកក្នុងការរំលាយណាស់ដូចនេះនៅពេលដែលពោះវៀន និងក្រពះខិតខំធ្វើការខ្លាំង វានឹងងាយប៉ះពាល់ណាស់។

នាំយកជំងឺមហារីក៖ ក្រោយពេលដែលខ្លាញ់ទាំងនោះប្រើយូរ វានឹងមានសារធាតុជាច្រើនដែលអាចបំផ្លាញសុខភាពអ្នក ដូចនេះបើគេនៅតែប្រើទៀត ប្រើរហូតដល់ខ្មៅ នោះជំងឺមហារីកនឹងរត់មករកអ្នកហើយ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង