នេះជាអ្វីដែលអ្នកត្រូវមើលថែគ្នា ក្រោយពេលអាពាហ៍ពិពាហ៍
ការរៀបអាពាហ៍ពិពាហ៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះនេះគឺប្រពៃណីតាំងពីបុរាណមក ដែលបញ្ជាក់ពីភាពថ្លៃថ្នូរ និងជាកិត្តិយលដ៏ឧដុងឧត្តមរបស់ក្រុមគ្រួសាទាំងសងខាងផងដែរ។
ក្រោយពីបានឆ្លងកាត់ចំណងអាពាហ៍ពិពាហ៍ដ៍មានតម្លៃរួចមក អ្នកទាំងពីរនឹងក្លាយទៅជាប្តីប្រពន្ធដែលត្រូវរួមរស់ជាមួយគ្នាជារៀងរហូត។
ដើម្បីឱ្យការរស់នៅក្រកបទៅដោយសុភមង្គលនោះ អ្នកត្រូវចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកមិនថាមានបញ្ហាអ្វី កើតឡើងចំពោះនណាម្នាក់នោះទេ ធ្វើបែបនេះទើបអាចបញ្ចាក់ពីទឹកចិត្ត និងភាពស្មោះស្មាកដែលមានចំពោះគ្នា។
ប្រសិនបើកអ្នកចេះជួយយកអាសាគ្នា ក៏ដូចជាការយល់ចិត្តគ្នាផងនោះ ការរស់នៅប្រាកដជាមានសេចក្តីសុខមិនខានឡើយ ហើយមានការគោរពស្រឡាញ់ពីញាតិមិត្តជិតខាងថែមទៀត។
គ្រួសារមួយដែលមានសុភមង្គល គឺអាស្រ័យលើការយល់ចិត្តគ្នា និងការចេះជួយយកអាសាគ្នា ទៅវិញទៅមកនូវរាល់កិច្ចការតូចធំដែលត្រូវបំពេញ ជាពិសេសនៅពេលដែលដៃគូរបស់អ្នកឈឺ ដូច្នេះអ្នកត្រូវធ្វើកិច្ចការទាំងនោះជំនួស
និងមើលថែគេដោយយកចិត្តទុកដាក់បំផុត ដើម្បីឱ្យគេមានអារម្មណ៍កត់ក្តៅពេលដែលមានអ្នកនៅក្បែរ៕