សញ្ញា ៧យ៉ាងបញ្ជាក់ថា គាត់ស្រឡា ញ់អ្នកពិត
ពិតមែនហើយ ជាធម្មតានៅពេលមនុស្សពីរនាក់ ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នា ពួកគេតែងតែប្រាប់អ្នកថា ប ងស្រ ឡាញ់អូ នខ្លាំងណាស់។
តើអ្នកធ្លាប់គិតទេថា គ្រាន់តែពាក្យសម្ដីតែប៉ុន្មានមាត់នឹង អាចធ្វើឱ្យជឿជាក់លើគេហើយមែនទេ? កុំឆាប់ទន់ និងទុកចិត្តលើគេខ្លាំងពេក ប្រសិនបើគេស្រ ឡាញ់យើងពិតប្រាកដមែន គេនឹងធ្វើរឿងទាំងនេះដាក់អ្នកជាក់ជាមិនខាន៖
១. គាត់យកចិត្តទុកដាក់ចំពោះអ្នក៖ ប្រសិនបើមិ ត្តប្រុស ឬស្វាមីរបស់អ្នកសប្បាយចិត្ត នៅពេលមានរឿងល្អៗកើតឡើងចំពោះអ្នក មានន័យថា អ្នកមិនគួរបោះបង់គាត់ចោលឡើយ។ ដូច្នេះ មនុស្សនេះតែងតែនៅក្បែរអ្នកគ្រប់ពេលដែលជួបរឿងល្អ និងទាំងរឿងអាក្រក់។
តាមធម្មតា គាត់ជូនកាដូដល់អ្នក មិនត្រឹមតែក្នុងឱកាសពិសេសដូចជា ថ្ងៃខួបកំណើត ឬបុណ្យណូអែលនោះទេ សូម្បីតែនៅក្នុងថ្ងៃធម្មតាផងដែរ។
២. គាត់ចង់ធ្វើរឿងល្អបំផុតសម្រាប់អ្នក៖ ប្រសិនបើគាត់ចំណាយពេលវេលាជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នក នោះមានន័យថា គាត់ចង់ធ្វើរឿងល្អបំផុតសម្រាប់អ្នកហើយ។ លើសពីនេះទៀត គាត់តែងតែនៅជិតអ្នក ជួយអ្នកដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
៣. ធ្វើល្អចំពោះអ្នក៖ ប្រសិនបើគាត់ទទួលយកអារម្មណ៍ ក្តីប្រាថ្នា និងតម្រូវការរបស់អ្នកជាងខ្លួនគាត់ បានន័យថា គាត់មានចិត្តស្មោះចំពោះអ្នកខ្លាំងណាស់។
៤. ចំណាយពេលវេលាជាមួយអ្នក៖ ប្រសិនបើគាត់តែងតែរកពេលវេលាដើម្បីនៅក្បែរអ្នក នោះអ្នកមិនគួរបោះបង់គាត់ចោលឡើយ ពីព្រោះការដែលគាត់ធ្វើបែបនេះ មានន័យថា អ្នកគឺជាមនុស្សសំខាន់បំផុតសម្រាប់ជីវិតរបស់គាត់។
៥. អ្នកជាអាទិភាពរបស់គាត់៖ ប្រសិនបើអ្នកជាគូរអនាគតរបស់គាត់ អ្នកតែងតែស្ថិតនៅក្នុងចិត្តរបស់គាត់ជានិច្ច ហើយគាត់នឹងតែងតែរកពេលវេលាដើម្បីជួបអ្នក។
៦. គាត់ចង់ឱ្យគ្រប់គ្នាស្គាល់អ្នក៖ ប្រសិនបើគាត់ឱប ឬកាន់ដៃរបស់អ្នកតាមទីសាធារណៈ ហើយគាត់សប្បាយចិត្ត នោះបញ្ជាក់យ៉ាងច្បាស់ថា គាត់ពិតជាចង់ធ្វើជាមិត្តប្រុស ឬស្វាមីរបស់អ្នកយ៉ាងពិតប្រាកដ ហើយក៏ចង់ឱ្យអ្នកដទៃបានដឹងពីរឿងនេះផងដែរ។ អ្វីច្រើនជាងនេះ គាត់តែងតែយកអ្នកទៅជាមួយពេលជួបជុំគ្រួសារ ឬព្រឹត្តិការណ៍ការងារផ្សេងៗផងដែរ។
៧. ភាពស្មោះត្រង់៖ គាត់ពិតជាមានភាពស្មោះត្រង់ចំពោះស្នេហាចាស់ និងរឿងអាថ៌កំបាំងរបស់អ្នក។ ច្រើនជាងនេះទៀត គាត់តែងតែរក្សាការសន្យា និងប្រឹងដោះស្រាយបញ្ហាណាដែលកើតឡើងចំពោះស្នេហារបស់អ្នក ដូច្នេះអ្នកទាំងពីរនឹងមានក្តីសុខខ្លាំងបំផុតក្នុងជីវិត៕