ចង់សម្រ កខ្លាញ់បានច្រើន ហេតុអ្វីមិនគិតគួរបង្កើនកា រ រួ ម ភេ ទ ទៅ?
តើយើងអាចប្រៀបធៀបគ្នាបានរវាងលទ្ធផលសម្រ កទម្ង ន់នៃសកម្មភា ព លើ គ្រែ និងការហាត់ប្រាណនៅខាងក្រៅ ឬក៏មនុស្សម្នាក់គួរតែសម្របខ្លួនទៅតាមសកម្មភាពទាំងពីរនេះតែម្តងដើម្បីទទួលបានជីវិតមួយដ៏អស្ចារ្យ? ប្រាកដណាស់យើងអាចធ្វើរឿងទាំងពីរនេះបាន។
បើយោងទៅតាមការស្រាវជ្រាវបានអោយដឹងថា សកម្មភា ព រួ ម ភេ ទ របស់បុ រស អាចរំលា យជាតិខ្លា ញ់រហូតដល់ ៤កាឡូរីក្នុងមួយនាទី ចំណែកឯស្រ្តីបាន ៣កាឡូរីក្នុងមួយនាទី។
ពេលវេលាជាមធ្យមនៃការធ្វើសកម្ម ភា ព ផ្លូ វ ភេ ទ នៃការសិក្សានេះគឺរយៈពេល ២៥នាទី ដោយបូករួមនឹងការប រ បោ ស អ ង្អែ ល មុ ន ពេល រួ ម ភេ ទ ផងដែរ។ អ្នកស្រាវជ្រាវបានបន្ថែមទៀតថា “វានឹងទទួលបានលទ្ធផលរំ លា យ ជា តិ ខ្លា ញ់ស ម្រាប់ស្រ្តីប្រហែល ៧៥កាឡូរី ចំណែកឯបុរ ស ១០០កាឡូរី ហើយនេះក៏មិនមែនជារឿងអាក្រក់ដែរ”។
សិ ច ក៏ ជួយពង្រឹងដល់ប្រព័ន្ធភាព ស៊ាំ ប ង្កើនសុខភាពបេះដូង និងបំបាត់ស្រ្តេ សដែរ ប៉ុន្តែវាមិនគួ រណាអា ចជំ នួសការហាត់ប្រាណដែលត្រូវធ្វើជាប្រចាំបានឡើយ។
ប្រធានដឹកនាំការសិក្សាស្រាវជ្រាវ អេតូនី ឌី ការេឡីស(Antony D. Karelis) បានប្រាប់អោយដឹងថា “អ្វីដែលប្រាកដនោះគឺថា កា រ រួ ម ភេ ទ និងហាត់ប្រាណគួរតែមានទាំងពីរដើម្បីក្លាយទៅជាទម្លា ប់មូលដ្ឋាន និងទទួលបានជីវិតរស់នៅកាន់តែល្អជាងមុន”។ ប៉ុន្តែវាមិនខុសគ្នានឹងការហាត់ប្រាណទេ ព្រោះកាលណាអ្នកហាត់កាន់តែខ្លាំង ការរំលាយជាតិខ្លាញ់ក៏កាន់តែច្រើនដែរ៕