គន្លឹះដែលធ្វើអោយគូស្វាមីភរិយាស្រលាញ់គ្នាស្អិតរមួត
ជីវិតអាពាហ៍ពិពាហ៍គឹជាជីវិតមួយ ដែលមានភារកិច្ចច្រើន ដែលគូស្វាមីភរិយាទាំងឡាយ ត្រូវតែស្វែងយល់ចិត្តគ្នា។ ជាមូយគ្នានេះពួកគេពិតជាត្រូវការ ចាំបាច់ណាស់នៃសុភមង្គលក្នុងគ្រួសារ និងតដល់ អនាគតកូនៗរបស់ពួកគេ។
ខាងក្រាមនេះជាគន្លឹះទាំង៥ ដែលជួយអោយគូស្វាមីភរិយា ទទួលបាននូវជីវិតសុខសាន្តយូរអងែ្វងតដរាបរៀងទៅ។
១) ស្មោះត្រង់ជាមូយដៃគូរបស់អ្នក : តាមគំនិតបុគ្គលខ្លះបាននិយាយថា គ្រាន់តែធ្វើអោយ ភាគីមួយទៀតសប្បាយចិត្តគឺ វាចប់ទៅហើយ ។តែការយល់ឃើញបែបនេះវាមិនត្រឹមត្រូវទេ,ការធ្វើអោយគូស្វាមីភរិយារីករាយជាមូយគ្នា គឺយើងត្រូវបង្ហាញសេចក្កីស្មោះត្រង់រវាង គ្នានិងគ្នា ។
មិនត្រូវក្បត់ចិត្ត លួចមានថ្មីនោះទេ។ ជាពិសេសគឺការកុហក រវាងគ្នា វាជាទង្វើ ដ៏អាក្រក់មូយ ដែលអាចអោយយើងឈ្លោះប្រកែកគ្នា។ ការស្មោះត្រង់នឹងគ្នា នាំឲ្យគួស្វាមី ភរិយា ឆ្ពោះទៅកាន់ជីវិតដ៏ល្អមូយបាន។
២) ត្រូវបងា្ហញនៃការបារម្ភ និងយកចិត្តទុកដាក់ចំពោះគ្នា : ចំពោះចំនុចមូយនេះពិតជាសារៈសំខាន់ណាស់ បើយើងគ្មានការចេះគិតពីគ្នា តើអាចរស់នៅជាមួយគ្នាបដែរបានរឺទេ?
វាមិនអាចទេ។ ដូចគេតែងនិយាយថា រស់នៅជាមួយគ្នាដូចអត់រសជាតិ ប្រសិនគ្មានការយល់ចិត្តគ្នាបែបនេះ។
៣) កុំគិតថា យើងធំជាងគេក្នុងគ្រួសារ : ទង្វើនេះគឹខុសស្រលះ ដែលធ្វើអោយយើងប្រីអំនាចយ៉ាងខ្លាំងទៅលើភរិយា រឺក៏ស្វាមី ។ទោះជាភាគីខាងណា ធ្វើការចិញ្ចឹមក៏ដោយក៏មិន ត្រូវប្រីសិទ្ធទៅលើភាគីម្ខាងណានោះទេ។
ការធ្វើបែបនេះភរិយា រីក៏ស្វាមី នឹងមានអារម្មណ៏ទទួល សំពាធយ៉ាងធ្ងន់ធ្ងរ ដូច្នេះយើងមិនគួរ យកគំនិតដូចច្នេះទេ។
៤) ត្រូវចេះអត់អោនអោយគ្នា : គូភរិយាស្វាមីល្អ ត្រូវចេះ អធ្យាស្រ័យគ្នា។ កំហុសតូចតាច អាចអត់អោនអោយគ្នា ពីព្រោះយើងមិនមែនរស់នៅមូយថ្ងៃនោះទេ គឺមួយជីវិត។
៥) ឧស្សាហ៏និយាយពាក្យថា” ស្រលាញ់” ទៅរកគ្នា : ពាក្យនេះអាចធ្វើអោយ យើងមានអារម្មណ៏ល្អបាន ទោះបីជាហត់ពីការងារយ៉ាងណាក៏ដោយ។
ទាំងអស់នេះជាវិធីដែលនាំអោយគូស្វាមីភរិយា អាចទទួលជីវិតសុភមង្គលនៅក្នុងក្រុមគ្រូសារបាន។
តើប្រិយមិត្ត រឹគូស្នេហ៍ថ្មីថ្មោង បានអនុវត្តន៍ចំនុចទំាង៥នេះហើយរឺនៅ?