សញ្ញាទាំងនេះបញ្ជាក់យ៉ាងច្បាស់ហើយថា គាត់មិនដែលឈប់ស្រឡាញ់អ្នកឡើយ
ស្នេហាប្រៀបដូចជាការដើមដំណាំក្នុងសួនច្បារអញ្ចឹង។ មានន័យថា អ្នកមិនមែនគ្រាន់តែដាំវាហើយ អង្គុយមើលវាដុះឡើយដោយមិនបាច់ចាក់ទឹកដាក់ជីនោះទេ។
ស្នេហាក៏អញ្ចឹងដែរគឺទាមទារឲ្យមានការថែរក្សា តាមរយៈសកម្មភាពនៅខាងក្រៅ មិនមែននិយាយឲ្យរួចតែពីមាត់នោះទេ។
យ៉ាងណាមិញ ដើម្បីប្រាកដថា បុរសដែលអ្នកកំពុងតែស្រឡាញ់នោះ មិនដែលឈប់ស្រឡាញ់អ្នក យកល្អគួរតែសង្កេតឲ្យឃើញសញ្ញាទាំងអស់ខាងក្រោមនេះទៅ៖
១, គាត់ច្រៀងឲ្យអ្នកស្តាប់៖ ទោះបីជាគាត់មិនមែនជាអ្នកចម្រៀងក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់គឺគាត់បានធ្វើឲ្យអ្នកយល់ថា អ្នកគឺជាមនុស្សពិសេសសម្រាប់គាត់។
២, គាត់ ថើ.ប អ្នកយ៉ាងទន់ភ្លន់៖ បុរសដែលមានភាពប្រញ៉ាប់ប្រញាលក្នុងការ ថើ .ប វាមិនមែនជារឿងល្អឡើយ ប៉ុន្តែបុរសដែលចេះ ថើ .ប ដោយភាពទន់ភ្លន់វិញ មានន័យថា គាត់បានយកចិត្តទុកដាក់ទៅលើភាពល្អរបស់អ្នក និងមិនចង់ឲ្យបាត់បង់ឡើយ។
៣, គាត់នៅតែណាត់ជួបអ្នកជានិច្ច៖ មិនខ្វល់ថាអ្នកបានរស់នៅជាមួយគ្នាយូរប៉ុណ្ណោះឡើយ បើសិនជាគាត់នៅតែធ្វើការណាត់ជួបអ្នកតែពីរនាក់រហូតនោះ នោះដោយសារតែគាត់យកចិត្តទុកដាក់ខ្លាំងចំពោះស្នេហាមួយនេះ។
៤, គាត់ផ្លាស់ប្តូរគ្រប់យ៉ាងដោយមិនបាច់អ្នកសុំឲ្យគាត់ផ្លាស់ប្តូរឡើយ៖ ខណៈពេលដែលអ្នកប្រហែលជាស្រឡាញ់គាត់ហើយនោះ តែគាត់មិនទាន់ល្អគ្រប់គ្រាន់នៅឡើយ គាត់នឹងចំណាយពេលវេលារបស់ខ្លួនដើម្បីផ្លាស់ប្តូរគ្រប់យ៉ាងទាំងទម្លាប់ បំណងប្រាថ្នា និងសកម្មភាពទាំងអស់ដើម្បីផ្គាប់ចិត្តអ្នក។
៥, គាត់ទៅផ្សារជាមួយអ្នក៖ មានបុរសច្រើនណាស់ដែលមិនចង់ដើរផ្សារជាមួយមនុស្សស្រីទេ ប៉ុន្តែបើសិនជាគាត់ចង់ដើរជាមួយអ្នកមែននោះ ជាពិសេសការដើរទិញខោអាវរាប់ម៉ោង មានន័យថា អ្នកជាមនុស្សពិសេសបំផុតសម្រាប់គាត់ណាស់ហើយ។
៦, គ្រប់ពេលដែលអ្នកនិយាយ គាត់សម្លឹងមុខអ្នកជានិច្ច៖ បើសិនជាគាត់មិនសម្លឹងមើលអ្នកនៅពេលនិយាយទេ គាត់អាចនឹងមានបញ្ហាអ្វីមួយហើយ ប៉ុន្តែបុរសដែលមិនចង់បាត់បង់អ្នកគឺតែងតែសម្លឹងមើលអ្នកជានិច្ចគ្រប់ពេលដែលអ្នកនិយាយ ដើម្បីទទួលដឹងគ្រប់អ្វីទាំងអស់ដែលអ្នកនិយាយ។
៧, គាត់សួរសំណួរបើកអ្នកច្រើនជាងសំនួរ Yes or No៖ បើសិនជាគាត់ត្រង់ត្រាប់អ្វីដែលអ្នកនិយាយមែននោះ គាត់ទំនងជាមានរឿងជាច្រើនដើម្បីសួរអ្នកវិញដែរ ដោយភាគច្រើនគឺជាការសួរបែបសំណួរបើក ព្រោះគាត់ចង់ដឹងអំពីគំនិតយោបល់មនុស្សដែលគាត់ស្រឡាញ់៕