សារព័ត៌មានមហាខ្មែរ

សម្តេចតេជោ ហ៊ុន សែន បញ្ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ចាត់វិធានរឿងកម្មវិធីប្រឡងសម្រស់ Miss Grand Cambodia ដែលស្រែក អាឡេអាឡូពេញទឹកពេញដី

6

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ នេះ បានចេញបញ្ជាផ្ទាល់មាត់ទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យ និងចាត់វិធានការណាមួយ ជុំវិញកម្មវិធីប្រកួត Miss Grand Cambodia។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងចេញពីកម្មវិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិកនោះ សម្តេចតេជោ បានប្រាប់ទៅលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ថា ត្រូវពិនិត្យមើលការប្រកួតនេះ ម៉េចទៅបេក្ខនារីទៅស្រែក និងការស្លៀកពាក់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ មានប្រសាសន៍ថា «ខ្ញុំក៏សុំឱ្យលោកជំទាវ ភឿង សកុណា ពិនិត្យឡើងវិញអំពីអាបវរកញ្ញាស្អីនែ! រួចស្រែកទ្រឺតៗ … ខ្ញុំមិនវាដឹងថា ដោយសារតែរឿងស្អី រឿងវាច្រើនពេក។ ឃើញគេបង្ហោះចុះ បង្ហោះឡើង។ មើល៌ សុំហៅគ្នាមកធ្វើការមើល៌ រឿងហ្នឹងយ៉ាងម៉េចបានវាទៅអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាង (ក្រុង) បាវិត តំណាងប៉ោយប៉ែត សុទ្ធតែល្បែង។អាហ្នឹងគ្នាក៏លុបចោលហើយ ប៉ុន្តែតំណាងស្ទឹងត្រែង គេទាត់ចោល រួចហើយអ្វីដែលសំខាន់គឺស្រែកអាឡេអាឡូពេញទឹកពេញដី។ អាហ្នឹង គឺជាភារកិច្ចរបស់ក្រសួងវប្បធម៌ ធ្វើការភ្លាមៗ»។ សម្តេចតេជោ មានប្រសាសន៍បន្ថែមថា ថ្ងៃក្រោយសុំឱ្យមើលរឿងហ្នឹងឡើងវិញតិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សម្តេចតេជោ បញ្ជាក់ច្បាស់ៗថា សម្រាប់បេក្ខនារីដែលបានចូលរួមប្រកួតគឺអត់មានកំហុសអ្វីនោះទេ ពាក់ព័ន្ធការស្លៀកពាក់ និងកាយវិការស្រែកខ្លាំងអីនោះ ព្រោះបេក្ខនារី គ្រាន់តែស្លៀកពាក់តាមអ្វីដែលអ្នករៀបចំកម្មវិធីបានរៀបចំតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចក៏បានលើកចំៗថា តួយ៉ាងឈុតដែលបេក្ខនារីមកពីខេត្តស្ទឹងត្រែង បានស្លៀក ក៏មានប្រតិកម្មពីរដ្ឋបាលខេត្តស្ទឹងត្រែងផងដែរ ដូច្នេះក្រសួងវប្បធម៌គួរពិនិត្យ និងគួរតែមានធ្វើការលើរឿងនេះភ្លាមៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំមិនថាខុសត្រូវ យ៉ាងម៉េចទេ។ ក៏ប៉ុន្តែ មតិមហាជនគឺសម្តែងនូវការសោកស្តាយ។ យើងត្រូវស្តាប់នូវសម្លេងនេះផង ត្រូវស្តាប់នូវសម្លេងនេះផង ហើយធ្វើការកែតម្រូវ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាការបញ្ជាក់របស់សម្តេចតេជោ លើបេក្ខនារីដែលបានចូលរួមប្រឡងកន្លងមករងការរិះគន់ដូចទឹកបាក់ទំនប់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបន្តថា «ក្មួយៗ ដែលជាអ្នកទៅសម្តែង អត់មានកំហុសទេ ព្រោះគេឱ្យសម្តែងម៉េច គឺត្រូវតែសម្តែងអ៊ីចឹង។ អត់មានកំហុសទេ គេឱ្យស្លៀកអី ត្រូវតែស្លៀកតាមគេអ៊ីចឹង បើមិនស្លៀកតាមគេ វាមិនត្រូវស្តង់ដាប្រកួត អ៊ីចឹងវាអត់ខុសក្មេងៗទៅប្រកួតទេ វាខុសអ្នកចាត់ការ អ្នកដឹកនាំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា រឿងឈុតសម្លៀកបំពាក់របស់កម្មវិធី Miss Grand Cambodia រងការរិះគន់ច្រើនជាងសរសើរពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសគឺឈុតរ៉ូបស្រមោលស ដែលបងប្អូនខ្លះបានលើកឡើងថា ឆែកខ្លាំងសឹងលេចកេរ្តិ៍ម៉ែចែកឱ្យ និងខ្លះទៀតក៏រិះគន់ធ្ងន់ៗជាងនេះក៏មានផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក៏មានឈុតរបស់ស្រីស្រស់ម្នាក់ដែលសិចស៊ីខ្លាំងពេក រហូតរដ្ឋបាលខេត្តស្ទឹងត្រែង បដិសេធការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី Miss Grand Cambodia ថា ឈុតដែលតំណាងនេះ មិនបានឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ប្រពៃណី នៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែងនោះទេ៕

អត្ថបទទាក់ទង