សារព័ត៌មានមហាខ្មែរ

ផ្ទុះការ រិះ គ.ន់ យ៉ាងចាស់ដៃបេក្ខនារី២រូបបង្ហាញពីល្បែងស៊ីសងធ្វើជាឈុតតំណាងខេត្ត-ក្រុងក្នុងកម្មវិធី Miss Grand Cambodia 2022

4

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន និងអ្នកសិល្បៈមួយចំនួនបាននាំគ្នា រិះ គ.ន់ យ៉ាងខ្លាំង ទៅលើបេក្ខនារីពីររូប ដែលមកពីក្រុងបាវិតបានបង្ហាញរូបភាពការសម្តែងសមត្ថភាពរបស់ខ្លួនដែលមើលទៅមានភាពខុសឆ្គង នារាត្រីថ្ងៃទី២៤ ខែសីហានេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 បានឈានដល់វគ្គឈុតតំណាងខេត្ត-ក្រុង ចំនួន៣៥ ដែលបង្ហាញដោយបេក្ខភាពទាំង ៣៥ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពខុសឆ្គងនោះ គឺដោយសារតែបេក្ខនារីទាំងពីររូបបានគ្រងឈុតសម្លៀកបំពាក់នារីបម្រើការនៅកាស៊ីណូ ហើយកាន់បង្ហាញរូបបៀរ និងមេអាប៉ោង នៅចំពីមុខផ្ទាំងរូបភាពប្រាសាទអង្គរវត្តយ៉ាងធំនៅពីក្រោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានបង្ហាញការខកចិត្តជាខ្លាំង បន្ទាប់ពីកម្មវិធី Miss Grand Cambodia 2022 ដែលជាកម្មវិធីប្រកួតសម្រស់របស់កម្ពុជា បែរជាយកល្បែរស៊ីសងមកបង្ហាញភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមនៅលើឆាកប្រឡងដែលជាឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិតបានបង្ហាញឈុតតំណាងក្រុង ពួកគេដែលច្នៃបង្ហាញពីល្បែងក្នុងកាសុីណូនៅក្រុងនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនេះដែរ មហាជនបានសម្តែងការមិនពេញចិត្តឈុតទាំង២នេះ ព្រោះព្រះរាជាណាចក្រកម្ពុជាមិនបានរីកចម្រើនដោយសារល្បែងស៊ីសងទេ ហើយល្បែងស៊ីសង គ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិ តំណាងខេត្ត ឬតំណាងអោយប្រជាជនកម្ពុជានោះទេ ហើយល្បែងស៊ីសងមិនមែនជាមោទនភាពនៃប្រទេសកម្ពុជាយើងទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាពមួយនេះបានធ្វើអោយមហាជន ជាពិសេសទស្សនិកជនដែលបានទស្សនាតាមរយៈបណ្តាញសង្គមបានសម្តែងការមិនពេញចិត្ត និងបាន រិះ គ.ន់ ដោយចាត់ទុកថា កាយវិកានេះហាក់បង្ហាញពីភាពអាប់ឪនសម្រាប់ប្រទេសកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផលិតករ លោក ហ៊ុយ យ៉ាឡេង បានបង្ហោះសារដោយភ្ជាប់ជាមួយនឹងរូបភាពវីដេអូខាងលើនេះថា ធ្វើមិនបានឆ្លងក្រសួង គឺបែបនេះឯងអ្នកដែលចេញមុខទទួលខុស និងបកស្រាយ គឺអ្នកដឹកនាំកម្មវិធីទោះជាចង់បង្ហាញថា ខេត្តពីរនេះ មានកាស៊ីណូក៏មិនគួរណាយករូបអង្គរវត្តរបស់ដូនតាមកពាក់ព័ន្ធដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបញ្ជាក់ថា ល្បែងមិនគួរណា លើកតម្កើង ព្រោះយើងជាពុទ្ធសាសនិកយុទ្ធសាស្ត្រល្បីអោយគេ ជេ.រ ក៏មិនគួរត្រូវប្រើ នៅក្នុងកម្មវិធីលក្ខណៈអន្តរជាតិយើងមានអ្វីៗជាច្រើនរាប់មិនអស់ដែលត្រូវបង្ហាញក្រៅពីល្បែងសង្ឃឹមថា កម្មវិធីអន្តរជាតិត្រូវបានឆ្លងជាមួយក្រសួងដើម្បីកុំអោយមានកំហុសបន្តទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកមហាជនមួយចំនួនទៀតក៏បានបញ្ចេញមតិ រិះ គ.ន់ ដែរថា មិនចង់ រិះ គ.ន់ ទេ តែច្បាស់ៗខ្លាំងទោះឈុតតំណាងខេត្តមែនពិត គួរណាស់បង្ហាញពីអ្វីដែលដូនតាបន្សល់ទុកនេះចេញមកច្បាស់ៗ យើងដឹងថា ឈុតតំណាងខេត្តបង្ហាញពីសក្តានុពលរបស់ខេត្តនោះតែបរទេសឃើញគេមិនគិតដូចអ្វីដែលយើងបង្ហាញនេះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទទួលស្គាល់ថា ប៉ោយប៉ែតជាតំបន់កាស៊ីណូជាតំបន់ល្បែងមែន តែការដែលយកល្បែងស៊ីសងមកបង្ហាញ មកតំណាងឲ្យក្រុងមួយនឹងសួរថាវាល្អណាស់មែនទេ ខ្វះអីប្រវត្តិទាក់ទងនឹងប៉ោយប៉ែត កាស៊ីណូកន្លែងលេងល្បែងស៊ីសងមិនមែនមាននៅតែប៉ោយប៉ែត មិនមែនមាននៅតែបាវិត ប្រទេសកម្ពុជាយើងទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសផ្សេងមានខ្លាំងជាងយើងទៀត មានឆ្ងល់ទេថា ហេតុអ្វីបានប្រទេសគេមិនធ្វើឈុតបែបនឹង ? ព្រោះគេដឹងថា ធ្វើទៅលក់មុខជាតិគេ ខ្ញុំជាអ្នកបន្ទាយមានជ័យមួយរូប ហើយក៏ធ្លាប់រស់នៅប៉ោយប៉ែតមួយរយៈពិតជាមានការស្រងាក់ចិត្តយ៉ាងខ្លាំងជាមួយឈុតនឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាចំពោះការ រិះ គ.ន់ ជាច្រើនខាងលើនេះ គេនៅមិនទាន់ឃើញមានភាគីពាក់ព័ន្ធណាមួយដែលជាអ្នករៀបចំកម្មវិធីខាងលើចេញមុខមកធ្វើការបកស្រាយនៅឡើយទេ រហូតមកទល់នាពេលនេះ ។ តែទោះជាយ៉ាងណា ក្រៅពីការ រិះ គ.ន់ ខាងលើនេះក៏មានមហាជនមួយចំនួនទៀតក៏បានស្នើសុំអោយមហាជនកុំមានការ រិះ គ.ន់ ទៅដល់បេក្ខនារីដែលសម្តែងឈុតមួយនេះ ត្បិតនាងធ្វើទៅតាមអ្នករៀបចំកម្មវិធីប៉ុណ្ណោះ ៕

អត្ថបទទាក់ទង