ពិតជាមិនធម្មតា! វ័យ ៧៤ឆ្នាំហើយ ម្ដាយ Elon Musk នៅតែត្រូវប៉ាន់ក្នុងវិស័យម៉ូដ
ទោះបីឈានដល់វ័យ ៧៤ឆ្នាំហើយក្ដី ម្ដាយមហាសេដ្ឋី Elon Musk នៅតែបង្ហាញមុខលើក្របទស្សនាវដ្ដី និងនៅលើឆាកបង្ហាញម៉ូដជាហូរហែ រហូតក្លាយជាតារាម៉ូឌែលវ័យចំណាស់ដ៏ពេញនិយមបំផុត។
ធ្លាប់មានបទពិសោធន៍ជាង ៥០ឆ្នាំ ក្នុងពិភពម៉ូដ អ្នកស្រី Maye Musk នៅតែត្រូវប៉ាន់ទាំង ថតម៉ូដ ថតទស្សនាវដ្ដី ថតស្ពត និងដើរបង្ហាញម៉ូដលើឆាកនានា។
ជាមួយនឹងរូបរាងក្មេងជាងវ័យ កាយវិការប្រកបដោយទំនុកចិត្ត ស្លៀកពាក់សមសួនមិនថាម៉ូដសាមញ្ញ ស៊ីវិល័យឡើយ តារាបង្ហាញវ័យចំណាស់រូបនេះ ត្រូវបានប្រេនតូចធំ ពេញចិត្តពេញថ្លើម ទាក់ទងផ្សព្វផ្សាយជារឿយៗ។
បច្ចុប្បន្ននៅលើ Instagram ផ្ទាល់ខ្លួន អ្នកស្រី Maye មានអ្នកតាមដានជិត ៥៦ម៉ឺននាក់។ ចំណែករូបថតនីមួយៗដែលអ្នកស្រីបង្ហោះម្ដងៗ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដែរ៕