ប្លែកភ្នែកហើយស្រស់ស្អាតខ្លំាងណាស់! គង់ ចាន់ស្រីមុំ ស្លៀកមួយឈុតនេះផ្អើលអ្នកភ្នំពេញ ក្នុងថ្ងៃចូលឆ្នាំ
ក្នុងឳកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលត្រូវនឹងថ្ងៃទី២ អ្នកនាងគង់ចាន់ស្រីមុំដែលជាតារាសម្តែង និងជាម្ចាស់ហាងMoMo ផងនោះ បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពជាច្រើនសន្លឹកដែលមានលក្ខណៈកែច្នៃជាច្រើនសន្លឹក។ យោងទៅតាមបណ្តាញសង្គមរបស់អ្នកនាងបានបង្ហោះសារយ៉ាងដូច្នេះថា៖
🙏🏻 សួស្តីឆ្នាំថ្មី 🙏🏻
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ យេីងខ្ញុំសូមគោរពជូនពរជ័យឆ្នាំថ្មី
សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ អ្នកម្តាយ ក្រុមគ្រួសារ បងប្អូន ញាតិមិត្តជិតឆ្ងាយទាំងអស់សូមអោយទេវតាថែរក្សាឆ្នាំថ្មី
ព្រះនាមកិរិណីទេវី តាមយាងជួយបីបាច់ថែរក្សប្រោសព្រំ នូវសព្វសាធុការពរជ័យគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏🤩
ឈុតឆ្នៃដោយដៃ: @kolabrosana, ផាត់មុខ: @make_up_chaklat, ធ្វើសក់: @ly_sokeang