សុភមង្គលពិត! ពិតជាផ្អែមល្ហែមណាស់ពេលបានឃើញ រូបភាពមួយសន្លឹកក្នុងថ្ងៃខួបកំណើត ឧកញ៉ា គិត ម៉េង និងលោកជំទាវ ស្រីតូច ចំណាន
ពិតជាផ្អែមល្ហែមណាស់ពេលបានឃើញ រូបភាពមួយសន្លឹកក្នុងថ្ងៃខួបកំណើត ឧកញ៉ា គិត ម៉េង និងលោកជំទាវ ស្រីតូច ចំណាន
ពិតណាស់ថា លោក ជំទាវ ស្រីតូច ចំណាន បានធ្វើឲ្យបងប្អូនប្រិយមិត្តទាំងអស់ ចា ប់ អារម្មណ៍យ៉ាងខ្លាំងជាមួយជីវិតគ្រួសារដ៏មានសុភមង្គលជាមួយស្វាមី អ្នកឧកញ៉ាគិត ម៉េង ដោយតែងបង្ហាញសកម្មភាពសាមញ្ញៗ ប៉ុន្តែ ពោរពេញដោយភាពផ្អែមល្ហែមគ្រប់ពេល។
ជា ក់ ស្ដែ ង កាលពីម្សិលមិញនេះដែរ ជាថ្ងៃពិសេសខួបកំណើតរបស់ អ្នកឧកញ៉ា គិត ម៉េង បានប្រារព្ធយ៉ាងអធិកអធម ដែលកម្មវិធីទាំងមូលបាន ធ្វើឡើងក្នុងភូមិគ្រឹះរបស់អ្នកឧកញ៉ា និងលោកជំទាវផ្ទាល់តែម្ដង ពោរពេញដោយស្នាមញញឹមរបស់ភ្ញៀវកិត្តិយស ឥស្សរជន ព្រមទាំងអ្នកជំនួញល្បីៗជាច្រើនរូបថែមទៀតផង។
ក្នុងនោះដែរ តាមរយះរូបភាពជាច្រើនសន្លឹក បានបង្ហាញឲ្យឃើញថា ក្នុងថ្ងៃខួបកំណើតចម្រើនវ័យរបស់អ្នកឧកញ៉ាឈានចូលវ័យ៥២ឆ្នាំនេះ ពិតជាមានភាពសោមនស្សរីករាយក្រៃលែង ដោយលោកជំទាវ និងអ្នកឧកញ៉ា បានរៀបចំខ្លួនយ៉ាងសាមញ្ញ ថ្លៃថ្នូរ ថតរូបជាមួយគ្នា អមដោយកាយវិការស្និទ្ធស្នាល ផ្ដ ល់ស្នាមថើបជូនគ្នា មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។
ទន្ទឹមនឹងនេះដែរ គេឃើញថា មានមហាជនជាច្រើនចូលរួមអបអរសាទរ ជាពិសេស ជូនពរដល់លោកឧកញ៉ា គ្រប់ៗគ្នាតែម្ដង។ ប្រភពអត្ថបទ ខ្មែរឡូត