ស្អាតហើយឆ្លាតទៀត! ទីបំផុត រ៉េត ស៊ូហ្សាណា បានបញ្ចប់ការសិក្សាហើយនៅក្នុងមហាវិទ្យាល័យល្បីមួយនេះ
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀង រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស និងជាអតីតបេក្ខនារីប្រឡងក្នុងកម្មវិធិ
The Voice Cambodia រដូវកាលទី 2 ទោះបីជាមិនបានជោគជ័យ ប៉ុន្តែនាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ។
ជាក់ស្ដែងផងដែរនោះក្រោយសាងកេរ្តិ៍ឈ្មោះមកប៉ុន្មានឆ្នាំស្រាប់តែកាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២២ នេះមហាជនមានការភ្ញាកផ្អើលខ្លាំង
ពេលឃើញនាងបានបញ្ចប់ការសិក្សាហើយនៅមហាវិទ្យាល័យដ៏ល្បីមួយនេះ អមនិងសារមួយឃ្លាថា ៖
រៀនផង ធ្វើការផង ក្នុងពេលតែមួយ មិនមែនជារឿង ងាយស្រួលទេ….តែពេលនេះ ខ្ញុំអាចធ្វើបានហើយ បន្ទាប់ពីការខិតខំប្រឹងប្រែង
អស់រយៈពេល4ឆ្នាំ ខ្ញុំបានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ Raffles international college majoring in business management៕