សារព័ត៌មានមហាខ្មែរ

ផលិតករ និង តន្ត្រីករ ទសវត្សរ៍ ទី​៦០ ចំនួន៣រូប បានទទួលអនិច្ចកម្ម ដោយសារជំងឺកូវិដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ រហូតមកដល់ពេលនេះ ផលិតករ និង តន្ត្រីករ ជើងចាស់ចំនួន៣រូប ដែលមានឈ្មោះល្បីល្បាញខ្លាំង កាលពីទសវត្សរ៍ជំនាន់ទី៦០ បានទទួលអនិច្ចកម្ម ដោយសារជំងឺកូវីដ១៩ បន្សល់នូវស្នាដៃរាប់មិនអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.ឯកឧត្តម ម៉ៅ អាយុទ្ធ៖ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​មួយ ក្នុង​ចំណោម​ផលិតករ​ល្បី​ឈ្មោះ​ដទៃ​ទៀត ដោយ​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមបន្សល់ទុកស្នាដៃ​ផលិត​ខ្សែ​ភាពយន្ត​ខ្សែ​ជាច្រើន វីដេអូ​ចម្រៀង​កាយវិការ​កំណាព្យ ប្រលោម​លោក ជាដើម។ ក្រៅពីខ្សែភាពយន្តល្បីល្បាញនៅយុគមាសវិស័យភាពយន្តខ្មែរនាទសវត្សឆ្នាំ១៩៦០ និងឆ្នាំ១៩៩០ លោកក៏បានផលិតខ្សែភាពយន្តមួយចំនួនទៀតនៅក្រោយឆ្នាំ២០០០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះខ្សែ​ភាពយន្ត​ដ៏​ល្បី ដែល​ជា​ស្នាដៃ​របស់​លោក និង​មាន​ភាព​ល្បីល្បាញ​នោះ គឺ​រឿង «នេសាទ​ក្រពើ» កាល​ពី​អំឡុង​ឆ្នាំ ២០០៣ និង​រឿង «ហ្លួង​ព្រះ​ស្តេច​កន» កាល​ពី​ឆ្នាំ ២០១៦ កន្លង​ទៅ។ ឯកឧត្តម ម៉ៅ អាយុទ្ធ បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៧​ឆ្នាំ ដោយសារជំងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម៖ លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម បើ​និយាយ​ពី​វិស័យ​ភាពយន្ដ​ខ្មែរ​នៅ​អតីតកាល ​​ប្រហែល​ជា​អ្នកធ្លាប់​បាន​ស្គាល់​ពី​ស្នាដៃ​របស់​អ្នកនិពន្ធ និងជាផលិតករភាពយន្តជើងចាស់លោក លី ប៊ុនយីម។ លោក លី ប៊ុនយីម ​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​នា​ទសវត្សរ៍ ទី​៦០ ដែលគេប្រសិទ្ធនាមថា ជាយុគមាសនៃវិស័យភាពយន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម គឺជាសិល្បកររៀមច្បងក្នុងវិស័យភាពយន្តខ្មែរ តាំងពីសម័យកកើតភាពយន្តដំបូង ដោយលោកមាននាទីជាអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងផលិតករដែលមានស្នាដៃល្អចំណានហើយបានទទួលការកោតសរសើរពី មហាជនគ្រប់ស្រទាប់មជ្ឈដ្ឋាន ទាំងជាតិ និងអន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីមុនឆ្នាំ១៩៧៥លោក លី ប៊ុនយីម បានកសាងស្នាដៃភាពយន្តជាច្រើនសម្រាប់ផលិតកម្មរន្ទះពេជ្រភាពយន្តរបស់លោក មានដូចជារឿងសព្វសិទ្ធិ , រឿងពុទ្ធិសែននាងកង្រី , រឿង អនអើយស្រីអន ,​រឿង សេះសមុទ្រ ,​រឿងចំណងដៃទឹកភ្នែកដែលសុទ្ធតែជាភាពយន្តដែលល្បីល្បាញកំពូលនៅក្នុងប្រទេសកម្ពុជា។ លោកព្រឹទ្ធាចារ្យលី ប៊ុនយីម បានទទួលមរណភាពក្នុងជន្មាយុ ៨៥ឆ្នាំ ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២១កន្លងទៅថ្មៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.តន្ត្រីករវីយូឡុងជើងចាស់លោក ហេ ជុនសិ៖ លោកព្រឹទ្ធាចារ្យ ហេ ជុនសិ គឺជាអតីតតន្ត្រីករវីយូឡុងជើងចាស់ ដែលសិល្បករជំនាន់មុនស្គាល់ថា ជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានទទួលមរណភាពហើយ នៅរសៀល ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១នេះ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្តាតអូឡាំពិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេ ជុនសិ ជាតន្រ្តីករដ៏ជំនាញផ្នែកវីយូឡុងតាំងពីទសវត្ស៦០ និងជាអ្នកនិពន្ធបទភ្លេង ជាអ្នកសម្រួលតន្រ្តី និងជាអ្នកដឹកនាំភ្លេងប្រគំដ៏ពូកែមួយរូបផងដែរ ស្នាដៃសំខាន់ៗដែលលោកបានកសាងរួមមាន បទ វាលស្រែមួយរយ , បទ សោភិនីមាសស្នេហ៍ , បទ ចន្ទពេញបូរមី , បទ សំរែកស្នេហ៍កម្មលោកិយ៍ , បទ តាមកម្មផល , បទ ស្តាយអើយសែនស្តាយ , បទ ជួយបង , បទ បេះដូងកំព្រា , បទ ស្នេហ៍យើង , បទ ថ្ងៃស្អែកបែកគ្នា ជាដើម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។