ពិតជាសិល្បគំរូ !! កញ្ញាស៊ីន យូ ប៊ីន តារាស្រីទីមួយ បរិច្ចា គច្រើនជាងគេដល់ ១ ម៉ឺន ដុល្លារជួ យពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
នៅថ្ងៃទី ១៥ ខែតុលា ២០២០ នេះកញ្ញា ស៊ីន យូប៊ីន តារាសម្ដែងស្រីដ៏ឆ្នើមកំពុងលេចធ្លោរនៅក្នុងប្រទេសកម្ពុជា បានបរិច្ចា គថវិកាផ្ទាល់ខ្លួន ចំនួន ១ ម៉ឺន ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដើម្បីជួយស ង្គ្រោះប្រជាពលរដ្ឋកំពុងរង គ្រោះដោយសារទឹក ជំ នន់នៅស្ទើរទូទាំងប្រទេស ។ ការបរិច្ចាគថវិកាចំនួន ១ ម៉ឺន ដុល្លារពីសំណាក់តារាសម្ដែង និងតារាភាពយន្តស្រីរូបនេះ អាចនិយាយបានថាជាចំនួនច្រើនជាងគេក្នុងចំណោលអ្នកសិល្បៈផ្សេងទៀត ដែលនេះបង្ហាញពីការជួយចែករំលែកក្នុងស្ថានភាពដែលប្រទេសជាតិកំពុងជួបនូវ គ្រោះ ធម្មជាតិ ប្រជាជនត្រូវការជំនួយជាចាំបាច់បំផុត ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំ ពាវនាវសូមឱ្យប្រជាពលរដ្ឋ រក្សា សុវត្ថិ ភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដែលកំពុងរង គ្រោះ ដោយទឹក ជំនន់ ត្រូវជម្លៀសរកទីទួលសុ វត្ថិ ភាព ។
សម្ដេចក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ស ង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និង សូមបន្តចាត់ វិធាន ការចាំបាច់នានា និងដឹកនាំក ម្លាំងក្នុងការចេញទៅជួ យ ស ង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះ ទឹក ជំនន់ ព្រមទាំងកាត់ បន្ថយ ឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះ ពាល់ដល់អា យុជី វិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា និង សូមអរគុណដល់សប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលរង គ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ៕