អ្នកជំនួញស្រី២ដួងកំពុងធ្វើអោយមហាជនរំភើបចិត្តខ្លាំងតាមរយៈការលះបង់ថវិកា នឹងកម្លាំងកាយចុះចែកអំណោយជូនបងប្អូនដែលកំពុងរងគ្រោះដោយទឹកសារជំនន់ទឹកភ្លៀង
ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបហើយពីម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon” ដែលគេភាគច្រើន តែងតែហៅគាត់ថា ស្រីអូន ដែលជាអ្នកជំនួញវ័យក្មេង ស្រស់ស្អាតម្នាក់ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ ពីអតិថិជនរបស់ខ្លួន។បច្ចុប្បន្ន ស្រីអូន មិនត្រឹមតែជោគជ័យខ្លាំងក្នុងការរកស៊ី ប៉ុណ្ណោះទេ ថែមទាំងមានចិត្តសប្បុរសធម៌ទៀតផង ព្រោះតាមរយៈការជួយគេកន្លងមកមិនដែលដាច់ឡើយ នេះកើតចេញពីទឹកចិត្ត អាណិតស្រឡាញ់ ព្រោះ ស្រីអូន មានប្រវត្តិ ធ្លាប់អត់ទើបយល់អារម្មណ៍មួយនេះច្បាស់។
ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ អ្នកនាងស្រីអូន បានបង្ហោះសារយ៉ាងដូច្នេះថា៖ ចែករួចរាល់ហេីយអំណោយ 3300គ្រួសារ 3តំបន់នៅខេត្តពោធិ៍សាត់ត្រៀមចេញដំណេីរទៅចែកជូន 2000គ្រួសារទៀតនៅខេត្តបន្ទាយមានជ័យ
ជូនបុណ្យផងបងប្អូន សូមសំណាងល្អទាំងអស់គ្នាចា
យ៉ាងណាមិញកាលពីព្រឹកមិញនេះលោកស្រី ទ្រី ដាណា ដែលដែលជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។
កាលពីព្រឹកមិញនេះលោកស្រី ទ្រី ដាណាបានបង្ហោះសារយ៉ាងដូច្នេះថា៖ មកដល់ខេត្តកំពង់ស្ពឺហើយបងប្អូនថ្ងៃនេះនាងខ្ញុំ ស្វាម៉ី និងម្ចាស់ដេប៉ូ បាននាំយកអំណោយ អង្ករ 10តោន, មី 360កេះ, ត្រីខ 500យួរ,ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ មកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមជួយជនរងគ្រោះដោយទឹកជំនន់។ ត្រូវជួយគ្នា ក្នុងពេលដ៏លំបាកនេះ