សារព័ត៌មានមហាខ្មែរ

តារាចម្រៀង បាន មុន្នីល័ក្ខ បង្ហោះសារ សុំការអនុគ្រោះពីតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ពាក់ព័ន្ធនឹងបទមួយ «ជំនោរដើមខែ» ( វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង បាន មុន្នីល័ក្ខ នៅម៉ោង៧និង២២នាទីយប់ថ្ងៃទី១០ កញ្ញា ២០២១នេះ បានបង្ហោះសារ សុំការអនុគ្រោះពីតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ពាក់ព័ន្ធនឹងបទមួយ «ជំនោរដើមខែ» ដែលជាបទដើមរបស់អ្នកចម្រៀងអ្នកស្រី ម៉ម សុខា តែត្រូវបានអ្នកនាង ម៉េង កែវពេជ្ជតា បានយកមកកែសម្រួលថ្មីខ្លះ ទាំងទំនុកច្រៀង និងការច្រៀងពីអ្នកនាងផ្ទាល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងប្រចាំផលិតកម្មថោន បាន មុន្នីល័ក្ខ បានបង្ហោះសារយ៉ាងដូច្នេះថា«នាងខ្ញុំ សូមគោរពជូនអ្នកបង ម៉េង កែវពេជ្ជតា ដោយសារមួយរយៈនេះ បញ្ហាកូវីដ ប្អូនមកលេងស្រុកកំណើត មិនបានដឹងពីព័ត៌មានថ្មីៗ ប្អូនទើបតែឃើញព័ត៌មានពាក់ព័ន្ធនឹងបទ ជំនោរដើមខែម្សិលមិញនេះ ! ប្អូនក៏ទាក់ទងតាមឆាត ទៅអ្នកបងភ្លាមៗ សុំការអនុគ្រោះពីអ្នកបង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូនយកបទនេះ មកច្រៀងឡើងវិញ ដោយសារប្អូនស្រលាញ់បទនេះ គាំទ្រអ្នកបង និងដោយសារជិតដល់រដូវបុណ្យភ្ជុំ ផង ទើបប្អូនលើកយកបទនេះ មកច្រៀងសារឡើងវិញ ! ប្អូនសូមអភ័យទោស អ្នកបងពីចម្ងាយ ដែលប្អូនមិនបានត្រួតពិនិត្យខាងបច្ចេកទេស អោយបានត្រឹមត្រូវ ប្អូនសង្ឃឹមថា អ្នកបងអនុគ្រោះ និងយោគយល់ដល់ប្អូន ហើយប្អូននឹងមិនអោយមានបញ្ហានេះកើតឡើងទៀតទេ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកដែរថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែងការមិនពេញចិត្តចំពោះម្ចាស់ឆាណែលយូធូប ដែលបានយកបទចម្រៀងរបស់នាង អោយតារាចម្រៀង ច្រៀងឡើងវិញ (Cover) តែមិនបានដាក់ឈ្មោះអោយចំម្ចាស់ដើម ព្រោះបទ «ជំនោរដើមខែ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលជាបទដើមរបស់អ្នកចម្រៀងអ្នកស្រី ម៉ម សុខា តែត្រូវបានអ្នកនាង ម៉េង កែវពេជ្ជតា បានយកមកកែសម្រួលថ្មីខ្លះ ទាំងទំនុកច្រៀង និងការច្រៀងពីអ្នកនាងផ្ទាល់ ពោលគឺ បទនេះ មានភាពល្បីល្បាញបានធ្វើអោយមានការលើកយកមកច្រៀង ដោយតារាចម្រៀងនានា ហើយបង្ហោះតាមយូធូប ដោយបានប្រើប្រាស់ភាសាសរសេរដាក់ថា «មរតកដើម» ដោយមិនបានប្រើប្រាស់ឈ្មោះនាងអោយចំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារថា បទ: ជំនោរដើមខែ ជាបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមបទល្បីៗជាច្រើនរយពាន់បទរបស់នាងខ្ញុំ ម៉េង កែវពេជ្ជតា ។ នាងបញ្ជាក់ថា ថ្វីត្បិតតែបទនេះ មានប្រភពពីអ្នកចម្រៀងរៀមច្បងជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩-៨៩ ) គឺលោកស្រី ម៉ម សុខា ប្រគំភ្លេងដោយក្រុមតន្ត្រី វិទ្យុជាតិកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែចំពោះទំនុកច្រៀងចាស់នោះ ពេជ្ជតា បានកែសម្រួលជាថ្មីខ្លះ ដើម្បីតម្រូវតាមថតភាពសង្គមសម័យព្រះរាជាណាចក្រកម្ពុជា គឺប្តូរពីបទចម្រៀងបែបនយោបាយមកជាបែបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរទូទៅវិញ ដោយកាលណោះ ពេជ្ជតា បានប្រើពេល ប្រើគំនិត និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ ទំរាំបទនេះក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប និងកាន់តែពេញនិយមសម្រាប់អ្នកស្តាប់គ្រប់ស្រទាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងបន្តថា មិនតែប៉ុណ្ណោះ នៅលើប្រព័ន្ធ យូធូប ឃើញមានបងប្អូនយើងជាច្រើនមិនថា ជាតារា ឬអ្នកធម្មតា រហូតដល់ខ្សែរាជវង្ស ក៏ចាប់អារម្មណ៍ថតបទចម្រៀងនេះឡើងវិញដែរ ក្នុងម្នាក់យ៉ាងហោចណាស់ក៏ពីរដង អ្នកខ្លះយកទាំងភ្លេងដើមរបស់ពេជ្ជតា ទៅច្រៀងទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងថា អ្នកដែលយកច្រៀងតាម ( Cover ) ទាំងនោះក៏ទទួលបានការសរសើរពីហ្វេនៗរបស់ពួកគេច្រើនគួរសម ។ មិនចម្លែកទេ ព្រោះបទនេះជាបទល្បីស្រាប់ហើយ ។ ប៉ុន្តែដែលចម្លែកនៅត្រង់ថា លើ Subtitle ពេលបង្ហោះរបស់ពួកគេ ក៏ដូចជានៅលើខមិនតបទៅអ្នកគាំទ្រ មិនដែលឃើញអ្នកច្រៀង Cover ឬម្ចាស់ឆានែលយូធូបខ្លះនោះ ហ៊ានប្រាប់គេថា បទនេះយកតាមលំនាំពេជ្ជតា ឬដាក់ Credit អោយម្ចាស់សំនៀងដើមទេ ក្រៅពីប្រើពាក្យដដែលៗថា មរតកដើម ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។