សារព័ត៌មានមហាខ្មែរ

សោកស្តាយណាស់!ពិធីករ តា​ប៊ុ​យ សម្រេចចិត្ត​ដើរ​ចេញពី​ស្ថានីយ៍ទូរទស្សន៍ MyTV

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ ពិធីករ​ដ៏​ល្បីឈ្មោះ ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្សន៍ My TV វី​ជេ តា​ប៊ុ​យ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៩ កញ្ញា ២០២១​នេះ​ថា លោក​បាន​សម្រេចចិត្ត​ដើរ​ចេញពី​ស្ថានីយ៍ទូរទស្សន៍​នេះ​ហើយ ក្រោយ​រស់នៅ​ក្នុង​ទ្រនំ​នេះ អស់​រយៈពេល​១៣​ឆ្នាំ ព្រោះ​ចង់​សម្រាក​ខួរក្បាល ដើរ​លេង​ឲ្យ​សប្បាយ និង​ឲ្យ​កាដូ​ខ្លួន ធ្វើ​ឲ្យ​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក តា​ប៊ុ​យ បាន​បង្ហោះ​សារ​រៀបរាប់​ថា ថ្ងៃនេះ លោក​បាន​សម្រេចចិត្ត ចាក​ចេញពី MyTV ហើយ បន្ទាប់​ពី​បាន​បម្រើ​ការងារ​នៅ​ទី​នេះ អស់​រយៈពេល​ជិត​១៣​ឆ្នាំ សម្រាប់​ការ​ចាកចេញ​នេះ គឺ​រូប​លោក និង MyTV មិន​មាន​បញ្ហា​អ្វី​នឹង​គ្នា​ទេ គឺ​គ្រាន់តែ​លោក​មាន​អារម្មណ៍​ថា ហត់នឿយ និង​ចង់អោយ​ខ្លួនឯង​មាន​សេរីភាព និង​គេង​លក់​ស្រួល​បាន​ដូច​គេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​និយាយ​ថា នា​ពេល​កន្លង​មក លោក​តែងតែ​ទទួល​បាន​នៅ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ពី​ខាង​ស្ថានីយ៍ និង​ការ​ផ្តល់​ឪ​កាស​ជា​ច្រើន​តាំង​តែ​ពី​ថ្ងៃ​ដំបូង ដែល​លោក​ឈាន​ជើង​ចូល MyTV និង​សូម​អរគុណ​ដល់ MyTV ដែល​យល់ព្រម​តាម​ការ​សម្រេចចិត្ត​លាឈប់​របស់​លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីករ​ស្រស់​សង្ហា​រូប​នេះ បាន​បញ្ជាក់​ថា «​លោក​មិន​ចង់​គិត​ម្នាក់ឯង​ច្រើន​ទៀត​ទេ ជា​ពិធីករ​ផង ជា​ផលិតករ​ផង កក់ studio ក៏​ខ្លួនឯង រៀបចំ​តួ​ក៏​ខ្លួនឯង មើល​ការ​កាត់ត​ក៏​ខ្លួន ពិសេស​ត្រូវ​ចំណាយពេល​ស្រាវជ្រាវ​រក​គំនិត​ថ្មី​ៗ​ទៀត ចង់​និយាយ​ថា ហត់​ខ្លាំង​ណាស់ ទោះបីជា​មាន​ជំនួយការ ជួយ​សម្រួល​ការងារ​ក៏​ដោយ​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ន័យ​នេះ តា​ប៊ុ​យ ចង់​បញ្ជាក់​ឲ្យ​បាន​យ៉ាង​ច្បាស់​ថា ការ​ចាកចេញ​នេះ ព្រោះតែ​សម្រាក​ខួរក្បាល​ខ្លះ ជា​ពិសេស​លោក​មិន​ចង់​គិត​ច្រើន​បន្ត​ទៀត ដ្បិត​លោក​ត្រូវ​រ៉ាប់រង​តែ​ម្នាក់ឯង ជា​ពិធីករ​ផង ផលិតករ​ផង និង​ការ​ស្រាវជ្រាវ​ផ្សេង​ៗ​ទៀត ដែល​ធ្វើ​ឲ្យ​ហត់នឿយ​ខ្លាំង និង​ចង់​មាន​សេរីភាព នា​ពេល​នេះ​គឺ​ចង់​ដើរ​លេង និង​អោយ​កាដូ​ខ្លួនឯង​ម្តង ព្រោះ​ដាក់​សំពាធ​លើ​ខ្លួនឯង​ជា​យូរ​ពេក​ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តា​ប៊ុ​យ ជា​ពិធីករ​ដែល​ពោរពេញ​ទៅ​ដោយ​វោហារ​ស័ព្ទ លោក​បាន​បន្ថែម​ថា វា​ហាក់បីដូចជា​ក្រៀមក្រំ​ដែរ ដែល​ត្រូវ​ដើរ​ចេញពី​កន្លែង​ដែល​យើង​ធ្លាប់​ហៅ​ថា ជា​ផ្ទះ​ទី​២ ប៉ុន្តែ​លោក​សប្បាយចិត្ត ព្រោះ​មិន​ត្រូវ​គិត​ច្រើន និង​អាច​គេង​លក់​ស្រួល មិន​មាន​(​ស្ត្រេ​ស​) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​ទំនាក់ទំនង​រវាង តា​ប៊ុ​យ និង​ស្ថានីយ៍ទូរទស្សន៍ MyTV គឺ​មាន​ច្រើន​រហូត​លោក​នៅ​តែ​ចង​ចាំ ព្រោះ MyTV បាន​ផ្លាស់​ប្តូរជីវិត​របស់​លោក ១៨០​ដឺ​ក្រេ ពី​សិស្សសាលា ងាក​មក​ធ្វើ​ការងារ​របៀប​មនុស្ស​ធំ និង​បង្រៀន​លោក​ពី​ចំណុចសូន្យ រហូត​ក្លាយជា​មនុស្ស​ម្នាក់ ដែល​បងប្អូន​ស្គាល់​សព្វថ្ងៃ ក៏​ដូច​ជា​ឪ​កាស​មាស​របស់​លោក គឺ​ការ​បញ្ជូន​ទៅ​បណ្តា​ប្រទេស​ល្បី​ៗ ដើម្បី​ទទួលយក​ចំណេះដឹង​ថ្មី ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។