ប្រុង ប្រ យ័ត្ន! បុរសអាយុ ១៨ឆ្នាំម្នាក់ ត្រូវព ស់ ចឹកប្រ ដាប់ ប្រ ដា ខណៈអង្គុយបត់ជើង មិនបានមើល
បរទេស៖ មជ្ឈមណ្ឌលអ្នកជួយ ស ង្គ្រោះឃុំបាងឡែន បានទទួលដំណឹងពីអ្នកស្រីស៊ូតាផាត់ អាយុ ៤៤ឆ្នាំមានទីលំនៅនៅ ឃុំបាងឡែន Bang len ស្រុកបាងយ៉ៃ Bang Yai ខេត្តនន់ថាក់បូរ៊ី Nonthaburi ថាកូនប្រុសគាត់ឈ្នោះ លោកស៊ី (ឈ្មោះក្រៅ) អាយុ ១៨ឆ្នាំត្រូវ ព ស់ចឹក ប្រ ដាប់ ភេ ទ នៅក្នុងបន្ទប់ទឹកជាន់ក្រោម ក្នុងផ្ទះវីឡាកូនកាត់ ២ជាន់ បណ្ដាលឲ្យរង របួ សយ៉ាង ធ្ងន់ ធ្ងរ។ ក្រុមអ្នកជួយ ស ង្គ្រោះបានយកគាត់ទៅកាន់ មន្ទីរពេទ្យស្រុកបាងយ៉ៃ។
តាមការត្រួតពិនិត្យនៅក្នុងផ្ទះ បានប្រទះឃើញឈាមហូរយ៉ាងច្រើន នៅខាងក្នុងបន្ទប់ទឹក និងមានព ស់ ថ្លា ន់ មួយក្បាលមានប្រវែងប្រហែល ១ម៉ែត្រ ហើយក្រុមអ្នកជួយសង្គ្រោះបាននាំគ្នាចា ប់ ព ស់ បន្ទាប់មកបានធ្វើការសាកសួរអ្នកស្រីស៊ូតាផាត់ដែលជាម្ដាយនៃ ជ ន រ ង រ បួស។ គាត់បាននិយាយថានៅពេលដែលគាត់កំពុងធ្វើការ កូនប្រុសរបស់គាត់បានទូរស័ព្ទប្រាប់ថា ខ្លួនឯងត្រូវ ព ស់ ចឹ ក។
គាត់បានសួរបន្ថែមទៀតថា តើជាព ស់អ្វីបានចឹក? កូនប្រុសរបស់គាត់បានឆ្លើយថា «មិនដឹងនោះទេ វាចេញពីចានបង្គន់»។ ដូច្នេះគាត់ក៏បានរាយការណ៍ដល់ក្រុមស ង្គ្រោះ បន្ទាន់ ចំណែកអ្នកស្រីក៏ប្រញាប់ត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះ បានត្រឹមឃើញស្នាម ឈា ម តែប៉ុណ្ណោះ ព្រោះក្រុមអ្នកជួយសង្គ្រោះបាននាំកូនប្រុសរបស់គាត់ទៅកាន់មន្ទីរពេទ្យបាងយ៉ៃ Bang Yai រួចរាល់ហើយ។ ពេទ្យបានធ្វើការត្រួតពិនិត្យនឹងបានដេរមុខ របួ សអស់ ៣ថ្នេរ នៅត្រង់ ប្រ ដា ប់ ភេ ទ។
យោងតាមសេចក្ដីរាយការណ៍របស់អ្នកស្រី បានលើកឡើងថាថាកូនរបស់គាត់ពេលនេះមាន សុ វត្ថិ ភាពហើយ។ តែរឿងដែលធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺម្ដុំនេះគ្មានព្រៃទេ ហេតុអ្វីបានជាមានសត្វ ព ស់? ប៉ុន្តែបើតាមគាត់សន្និដ្ឋាន គឺ ព ស់ទំនងជាចូលតាមបំពង់លូបង្គន់មក ហើយចំពេលគម្របបង្គន់ត្រូវបានបិទធ្វើឲ្យចេញមិនរួច ហេតុដូច្នេះហើយព ស់ក៏លាក់ខ្លួននៅក្នុងបំពង់លូនោះ។
ចុងបញ្ចប់នេះ អ្នកស្រីបានផ្ដែផ្ដាំដល់អ្នករាល់គ្នាថាមុននឹងចូលបន្ទប់ទឹក ត្រូវពិនិត្យដោយយកចិត្តទុកដាក់ជាមុនសិន ថាមានសត្វ គ្រោះ ថ្នាក់នៅក្នុងបន្ទប់ទឹកឬអត់ ព្រោះនេះជារដូវវស្សាផងដែរ។ចំណែកព ស់ត្រូវបានក្រុមអ្នកជួយសង្គ្រោះនាំយកទៅកន្លែងដែលមានសុវត្ថិ ភាព ដើម្បីរង់ចាំការប្រលែងចូលក្នុងព្រៃតាមធម្មជាតិរបស់វាវិញហើយ៕