ហុយៗ !! ផ្អើលពេញបណ្ដាញហ្វេសប៊ុកក្រោយឃើញ អ្នកស្រី ទ្រី ដាណា ដាក់មួយឃ្លាចំៗ “អ្នកខ្លះមិនទាន់បានចែកផងប្រ…
អ្នកណាដែលថាមិនស្គាល់នោះ អ្នកលក់អនឡាញចិត្តធម៌ ទ្រី ដាណា មិនត្រឹមតែមានទ្រព្យស្តុកស្តុមនោះទេ តែអ្នកនាងក៏មានចិត្តបុណ្យតែងតែជួយដល់អ្នកក្រីក្រលំបាកជាច្រើន ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនពិតជាពេញចិត្តយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះបើងាកមកនិយាយពីជីវិតនាង ពិតជាមិនធម្មតាព្រោះមើលទៅពិតជាហាយសូរលំដាប់តែម្តង ដោយគ្រឿងពេជ្រពាក់លើខ្លួន ចូលកម្មវិធីម្តងៗរាប់ម៉ឺនដុល្លារតែម្តង។
ប្រិយមិត្តជ្រាបហើយ សេដ្ឋីនី ទ្រី ដាណា គឺជាថៅកែ ហាងពេជ្រ នឹង ម្ចាស់ក្រុមហ៊ុន ដេប៉ូ NNP ដែលទទួលបានកាជោគជ័យខ្លាំងនៅក្នុងមុខជំនួញរបស់ខ្លួន មិនតែប៉ុណ្ណោះ អ្នកស្រី ទ្រី ដាណា ល្បីខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានមហាជនគោរពស្រលាញ់តាមរយះការធ្វើមនុស្សធម៍ផ្សេងមិនចេះចប់។
យ៉ាងណាមិញកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងលិចលង់ប្រជាពលរដ្ឋតាមបណ្តាលខេត្តស្រុកភូមិនានាផងដែរនោះ អ្នកស្រី ទ្រីដាណា ក៏បានចុះទៅជួយចែកអំណោយជូនដល់ខេត្តចំនួនពីរ គឺ ខេត្តពោធិ៍សាត់នឹងបាត់ដំបង។
ហើយ ថៅកែហាងពេជ្រ ទ្រីដាណា ត្រៀមថវិកាចំនួន100,000$ ទៅ 200,000$ ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាកក្នុងគ្រោះទឹកជំនន់មួយនេះ។
ដោយឡែក មុននេះបន្តិចនៅលើហ្វេសប៊ុករបស់ អ្នកនាង ទ្រី ដាណា រៀបរាប់ថា៖ “តោះយើងប្រជែងគ្នាធ្វើបុណ្យទាន់ បងប្អូនខ្មែរជួបទុកលំបាក (គ្រោះទឹកជំនន់)កុំបានតែនិយាយគ្មានការធ្វើមិនល្អទេ ខ្ញុំចូលចិត្តធ្វើច្រើនជាងការនិយាយ
អ្នកខ្លះមិនទាន់បានចែកផងប្រកាសផ្អើលគេផ្អើលឯងអស់ បើពួកយើងប្រជែងគ្នាក្នុងការធ្វើបុណ្យវិញល្អខ្លាំងណាស់ ព្រោះអ្នកដែលបានទទួលប្រយោជ៍គឺបងប្អូនខ្មែរយើង ទ្រីដាណា ចូលចិត្តធ្វើច្រើនជាងការនិយាយ”៕