ក្តៅៗ ! កំពូលតារាចម្រៀង ព្រាប សុវត្ថិ ឧប្ថម្ភនូវទឹកប្រាក់ ៤.០០០ដុល្លារបន្ថែមទៀត សរុប៥.០០០ដុល្លារ ដល់…..
ដោយមើលឃើញពីភាពរីករាលដាលនៃជំនន់ទឹកភ្លៀងកាន់តែខ្លាំង ក្រុមគ្រួសារតារាចម្រៀងលោក ព្រាប សុវត្ថិ បានបន្ត ធ្វើការឧបត្ថម្ភនូវទឹកប្រាក់ ៤.០០០ដុល្លារបន្ថែមទៀត សរុប៥.០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង។
ក្រុមគ្រួសារលោក ព្រាប សុវត្ថិ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិសូមបញ្ចៀសគ្រោះនេះឱ្យចាកឆ្ងាយឆាប់ៗ និងសូមឱ្យបងប្អូនរងគ្រោះជួបតែសំណាងល្អ។