ក្តៅស្លឹកត្រចៀកទៀតហើយ !!! ក្រោយពីLove Riya បង្ហោះរូបមិត្តសំណព្វចិត្តខ្លួន មានគេថាធ្វើបុណ្យផង កុំគិតតែពីសប្បាយ ស្រាប់តែLove Riyaដាក់ទៅវិញចំៗថា…
ប្រិយមិត្តខ្លះបានជ្រាបហើយថាកាលពីថ្ងៃ១២ ខែតុលា ឆ្នាំ២០២០គឺជាថ្ងៃខួបកំណើតកូនរបស់អ្នកនាងLove Riya ដោយគេសង្កេតឃើញវត្តមានអ្នកល្បីៗជាច្រើនដូចជា លោកជំទាវឧកញ៉ាអ៊ាន សៀវម៉ី, ចែកា និងស្វាមី, ស្រីអូន ស្វាមី និងកូនស្រី, យាយស្រួយ, តារាសម្តែង វ៉ាង ស្រីណូ រួមនឹងតារា និងអ្នកជំនួញ ល្បីៗ ជាច្រើនរូបទៀត
បានអញ្ជើញចូលរួម។ក្រោយមកនៅថ្ងៃដដែលនេះ អ្នកនាងLove Riyaបានបង្ហោះរូបថតមិត្តភក្ដិខ្លួនជាច្រើនសន្លឹក ដោយសរសេរCaptionយ៉ាងខ្លីថា «មិត្តសំណព្វចិត្តមើលគេធ្វើ»។
ពេលនោះស្រាប់តែមានគណនីហ្វេសប៊ុកមួយ បានចូលមកបញ្ចេញមតិធ្វើការស្នើថា «ធ្វើបុណ្យជួយអ្នកខ្លះទៅ កុំគិតតែសប្បាយពេកសប្បាយលើគំនរទុក្ខអ្នកក្រមែនឃើញគេធ្វើអត់»។
ជាការឆ្លើយតបអ្នកនាងLove Riya បានប្រតិកម្មទៅវិញថា ៖«អត់បើកភ្នែកមើលទេ»។ ពេលសួរបែបនេះ អ្នកបញ្ចេញមតិស្នើសុំខាងលើ ក៏ឆ្លើយថា «អត់ឃើញបានថាឃើញតែបងទ្រីដាណា និងបងអូនអត់ឃើញបងយ៉ាឯង»។
ចំណែកអ្នកគាំទ្រអ្នកនាងLove Riya ក៏បានឆ្លើយតបជំនួសអាយដលខ្លួនផងដែរថា «ពូហាធ្វើបុណ្យមិនថតបង្ហោះមិនប្រាកដថាគេអត់ដែលធ្វើបុណ្យទេ»។ «គេធ្វើដូចគ្នានឹងពូតែគាត់មិនថតបង្ហោះទេ»។
«និយាយត្រូវស៊ីស. ឆ្ងល់ណាស់មិនឲ្យគ្នាសប្បាយខ្លះទេ ឬថ្ងៃកំណើតកូនប្រុងឲ្យគ្នាអង្គុយយំមែន?»។ «អ្នកទើសអើយអ្នកទើសគេធ្វើបុណ្យរឿងគេ.គេសប្បាយជារឿងគេ.គេសប្បាយផងគេធ្វើបុណ្យផងម៉េចមិនមើលផង
ពួកគាត់សប្បាយមិនមែនគាត់សប្បាយម៉ាជីវិតឯណាថ្ងៃនេះគាត់សប្បាយថ្ងៃស្អែកគាត់ដើរជួយគេដល់ខានស្អែកគាត់ធ្វើអីផ្សេងៗកុំចាំតែទើសពេក»៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖