សារព័ត៌មានមហាខ្មែរ

អាណិតណាស់!! អ្នកនាង ឃ្មឹប កែប្រែខ្លួន កសាងជីវិតថ្មី មានការងារត្រឹមត្រូវធ្វើ តែបែជាមកត្រូវជួបរឿងបែបនេះទៀត….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អតីតារាកំប្លែងដ៏ល្បីឈ្មោះមួយរូបគឺអ្នកនាង ឃ្មឹប នោះ ដែលធ្លាប់ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ។ កាលពីពេលកន្លងទៅ សមាគមមិត្តសិល្បៈស័គ្រ្មចិត្តជួយសង្គម បានជួយចេញថ្លៃព្យាបាល ដល់រូបគាត់ ក្នុងការវះកាត់ដូរដែកដៃ និងបានចេញថ្លៃសម្រាកក្នុងមន្ទីរពេទ្យផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញហ្វេសប៊ុកផេកមួយឈ្មោះ “សិល្បករកម្ពុជា និង សង្គម Cambodia artists and society” បានប្រាប់រឿងមួយពី អ្នកនាង ឃ្មឹប ថា ៖ “អាណិតណាស់! ក្រោយស្ងាត់ពីសិល្បះ នាង ឃ្មឹប ធ្លា​ក់ខ្លួន ធ្វើជាសន្តិសុខ តែសំណាងមិនល្អ ស្រាប់តែជួបរឿងនឹងស្មាន អតីតតារាកំប្លែងរួមទ្រនំ ជាមួយ នាយ កុយ នាង ឃ្មឹប ធ្លាប់បានពាក់​ព័​ន្ធនឹងករ​ណីគ្រឿ​​ងញៀ​ន ហើយជាប់គុ.ក និងចុងក្រោយនេះ រូបនាងក៏បានកែប្រែខ្លួន កសាងជីវិតសារជាថ្មី ដោយប្រកបរបរ ធ្វើការជាសន្តិសុខ វេនថ្ងៃ និងយប់ ជាមួយស្វាមី យាមនៅផ្សារសេប៉េសេ ដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែនាពេលថ្មីៗនេះ មានលេចឮព័ត៍មានថា នាងឃ្មឹប និងស្វាមី ធ្វើការជាសន្តិសុខ មិនត្រូវបានក្រុមហ៊ុន សន្តិសុខ បើកប្រាក់ខែឱ្យនោះទេ ហើយក៏មានបុគ្គលិកផ្សេងទៀតផងដែរ។ ក្នុងនោះ បើតាមវីដេអូ មួយត្រូវបានគេបញ្ចេញតាមបណ្តាញសង្គម ថាប្តីប្រពន្ធនាងខ្មឹប បានឱ្យដឹងថា ពួកគេ មិនត្រូវបានក្រុមហ៊ុន បើកប្រាក់ខែឱ្យទេ ហើយថែមទាំងថា ពួកគេធ្វើការមិនបានល្អទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងឃ្មឹប បន្តថា នាងគ្រាន់ចង់បានប្រាក់ខែ តាំងពីរូបនាង​ ធ្វើការ រហូតដល់ថ្ងៃ នាងសុំឈប់។ ក្នុងនោះ តាមការបញ្ជាក់ របស់នាង ឃ្មឹប ក្រុមហ៊ុន ចង់ដកពួកគាត់ចេញ តែតាមពិត ដោយសារតែក្រុមហ៊ុន មិនមានប្រាក់ខែបើកឱ្យ ហើយតម្រូវឱ្យពួកគេកាត់កងសងប្រាក់ទៅកាន់ក្រុមហ៊ុន ចំពោះឯកសណ្ឋានថែមទៀត។​ ហើយអ្វីដែល នាងឃ្មឹប និងស្វាមី សំណូមពរនោះ គឺប្រាក់ខែ ដែលជាកម្លាំងញើសឈាមរបស់ពួកគេដែលខិតខំធ្វើការងារ កន្លងមក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។