សារព័ត៌មានមហាខ្មែរ

ព្រះអើយ ! ក្មេងស្រីអាយុ៣ឆ្នាំត្រូវបានកន្ទុយខ្លែងរមួលពទ្ធ័ខ្លួន ទាញឡើងទៅលើមេឃកម្ពស់ ៣០ម៉ែត្រ…(មានវីដេអូ)

71

ក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ ពិតជាសំណាងល្អណាស់ ដែលនាងបានរស់ រានមានជីវិតប្រកបដោយសុវត្ថិភាព បន្ទាប់ពីនាងត្រូវកន្ទុយខ្លែងយ៉ាងវែងរមួលរុំពទ្ធ័ជុំវិញខ្លួន ហើយទាញទៅលើមឃកម្ពស់ជាង ៣០ម៉ែត្រពីលើដី ប៉ុន្តែក្រុមមនុស្សម្នាមួយក្រុមធំ ចាំទទួលចាប់នៅពេលដែលនាងធ្លាក់មកដីវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីភ្នាក់ងារសារព័ត៌មាន Daily Mail បានរាយការណ៍ដ៏សែនរន្ធត់មួយ អំពីកម្មវិធីបុណ្យខ្លែង នៅតំបន់ Nan Liao ទីក្រុង Shin Chu របស់កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ នៅពេលដែលក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ត្រូវបានខ្លែងកន្ទុយវែង ដែលកំពុងហោះនៅក្នុងរលកខ្យល់ ទាញរហូតដល់វាឡើងលើមេឃកម្ពស់ ១០០ហ្វីត (ប្រហែល ៣០ ម៉ែត្រ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូដែលមានគេថតបានហេតុការណ៍នោះ បានបង្ហាញថា មានខ្លែងវែងពណ៌ទឹកក្រូចបានរមួលពទ្ធ័ជុំវិញកុមារីនោះ ហើយទាញឡើងលើមេឃ ដោយខ្យល់នៅតែបកខ្លែងនោះយឺតៗអស់រយៈពេលមួយសន្ទុះក្រោយមក ក្មេងនោះក៏បាន ធ្លាក់មកវិញ តែសំណាងក្មេងនោះមិនមានបញ្ហាអ្វីទេព្រោះតែមានមនុស្សម្នាជាច្រើនកំពុងរង់ចាំចាប់ក្មេងនោះ ធ្លាក់មកដីវិញដោយសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលកើតហេតុ កុមារីនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រុមគ្រូពទ្យបាននិយាយថា នាងមិនមានរបួសលើរាងកាយទេ មានតែស្នាមនៅលើមុខតែបន្តិចប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Lin Zhi-Qian អភិបាលក្រុង Shin Chu បានចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈចំពោះឧប្បត្តិហេតុដែលបានកើត ខណៈពេលដែលពិធីបុណ្យខ្លែងត្រូវបានលុបចោលភ្លាមៗតែម្តង៕

អត្ថបទទាក់ទង